ស្របពេលដែលវីរុសកូវីដ-១៩ មានសភាពធូរស្រាលនៅតាមបណ្ដាប្រទេសមួយចំនួនក៏ពិតមែន ប៉ុន្តែថ្មីៗនេះ វីរុសមួយផ្សេងទៀតដែលមានឈ្មោះថា “អុតស្វា(Monkeypox)” បានរាលដាលដល់ប្រទេសយ៉ាងតិច១២ នៅលើពិភពលោក ដែលបង្កជាកង្វល់ដ៏ធំមួយសម្រាប់ពិភពលោក ដោយសារតែយើងមិនអាចដឹងមុនអំពីការបំប្លែងថ្មីៗនៃវីរុសមួយនេះ នៅពេលក្រោយបាន។