បច្ចុប្បន្ននេះ ជំងឺអុតស្វាកំពុងរាលដាលនៅក្នុងបណ្ដាប្រទេសជាច្រើន ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសចំពោះក្រុមអ្នកដែលងាយរងគ្រោះ ដូចជាកុមារ និងស្ត្រីពពោះ។ ជាទូទៅ ជំងឺនេះឆ្លងតាមរយៈការប៉ះពាល់ជាមួយនឹងអ្នកជំងឺដោយផ្ទាល់ ដោយមានរោគសញ្ញាមួយចំនួន រួមមានគ្រុនក្ដៅ ឈឺចាប់ ហើមកូនកណ្ដុរ និងកន្ទួលរមាស់ ដែលប្រែទៅជាដំបៅ។