១. ជំងឺរាក
ជំងឺរាក មិនគ្រាន់តែជាបញ្ហាក្រពះ ដែលកើតឡើង ពេលយើងញ៉ាំអាហារមិនល្អនោះទេ។ ពេលយើងច្រមុជចូលក្នុងទឹក យើងក៏ប្រឈមការឆ្លងបាក់តេរីផងដែរ ជាពិសេសបាក់តេរី Pseudomonas aeruginoa ដែលបង្កអាសន្នរោគ និងជំងឺរាក។ បើសិនមានបាក់តេរីនេះ នៅក្នុងអាងហែលទឹក សូម្បីលេបទឹកបន្ដិច ក៏គ្រប់គ្រាន់នឹងឆ្លងមេរោគដែរ។ ក្នុងអាងហែលទឹក ក៏មានបាក់តេរី E.coli, Shigella និង Cryptosporidium Norovirus ដែលអាចរស់នៅបានរហូតដល់ ៥ថ្ងៃ។
២. ជំងឺប្រព័ន្ធដង្ហើម
ជំងឺប្រព័ន្ធដង្ហើម ងាយនឹងកើតឡើងណាស់ សម្រាប់អ្នកហែលទឹក ដោយសារបាក់តេរី Legionella ងាយជ្រៀតចូលក្នុងប្រព័ន្ធដង្ហើម ដោយបង្កឲ្យពិបាកដកដង្ហើម និងមានបញ្ហាសួត។ ក្នុងនោះ មនុស្សវ័យ ៥០ឆ្នាំឡើង កុមារ និងស្ត្រីពពោះ ដែលមានប្រព័ន្ធការពារខ្សោយ គួរប្រុងប្រយ័ត្នចំពោះបាក់តេរីនេះ ព្រោះវាអាចបង្កឲ្យជួយបញ្ហាធ្ងន់ធ្ងរបាន។