home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្រៅពីគ្រុនឈាម មានជំងឺមួយចំនួនសុទ្ធតែអាចចម្លងដោយសារមូសខាំ!

ក្រៅពីគ្រុនឈាម មានជំងឺមួយចំនួនសុទ្ធតែអាចចម្លងដោយសារមូសខាំ!

ដូច​ធ្លាប់​ប្រាប់​ក្នុង​អត្ថបទ​ច្រើន​ហើយ មូស​ជា​សត្វ​ចង្រៃ មិន​ត្រឹម​តែ​រំខាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ចម្លង​ជំងឺ​ជា​ច្រើន​មក​លើ​យើង​បាន មិន​ត្រឹម​តែ​ ជំងឺគ្រុន​ឈាម គ្រុន​ឈិ ឬ​ស៊ីកា ប៉ុណ្ណោះ​ទេ ហេតុ​នេះ​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពិសេស​ក្មេងៗ។ “Hello គ្រូពេទ្យ” បង្ហាញ​ពី​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត អាច​ឆ្លង​ដោយ​សារ​មូស​ខាំ ឲ្យ​គ្នា​យើង​បាន​ដឹង និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។

១- ជំងឺ​បង្ក​ដោយ​មេរោគ​វ៉េស​នៀល (West​ Nile)

មេរោគ​វ៉េសនៀល អាច​ចម្លង​តាម​រយៈ​មូសខាំ ខណៈគ្នា​យើង​​ផ្ទុកមេរោគ​វ៉េស​នៀល កម្រ​បង្ហាញ​ចេញ​រោគ​សញ្ញា​ណា​មួយ​ណាស់។ យ៉ាង​ណា ម្នាក់​ក្នុង​ចំណោម ៥នាក់ ដែល​បាន​ឆ្លង​មេរោគ​ប្រភេទ​នេះ នឹង​ជួប​ប្រទះ​រោគ​សញ្ញា ដូច​គ្រុន​ផ្តា​សាយ។ អាការៈ​អស់​កម្លាំង បង្ក​ឡើង​ដោយ​វ៉េស​នៀល អាច​នឹង​មិន​បាត់​វិញ​នោះ​ឡើយ ដោយ​មាន​រយៈ​ពេល​យូរ ដល់​ទៅ​ជា​ច្រើន​ខែ ហើយ​ក្នុង​​ករណី​ខ្លះ មេរោគ​វ៉េសនៀល អាច​បង្ក​រោគ​ធ្ងន់​ធ្ងរ បណ្តាល​ឲ្យហើម​ខួរ​ក្បាល ឬ​រលាក​ស្រោម​ខួរ​ទៀត​ផង។ ទោះ​យ៉ាង​ណា អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា មេរោគ​ចម្លង​ដោយ​សារ​មូស​ខាំ​ប្រភេទ​នេះ មិន​បង្ក​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ដែរ។

២- ជំងឺ​រលាក​ខួរ​ក្បាល

មូស​ខាំ អាច​ចម្លង​មេរោគ បង្ក​ឲ្យ​ខួរ​ក្បាល និង​ខួរ​ឆ្អឹង​ខ្នង​ជន​រងគ្រោះ​ហើម ខណៈ​បញ្ហា​ហើម​ខួរ​ក្បាល ពាក់​ព័ន្ធ​នឹង​ការ​បង្ក​រោគ​ធ្ងន់​ធ្ងរ​ដោយ​សារ​​មេរោគ​វ៉េសនៀល ជា​ប្រភេទ​មួយ​បង្ក​ជំងឺ​រលាក​ខួរ​ក្បាល។ យ៉ាង​ណា ជំងឺ​រលាក​ខួរ​ក្បាល ត្រូវ​បែង​ចែក​ជា​ច្រើន​ប្រភេទ អា​ស្រ័យ​លើ​តំបន់​យើង​រស់​នៅ និង​សភា​ប្លែក​ខុសៗ​របស់​ជំងឺ​រលាក​ខួរ​ក្បាល រួម​មាន​ជំងឺ​រលាក​ខួរ​ក្បាល​តំបន់ LaCrosse តំបន់ St. Louis រលាក​ខួរ​ឆ្អឹង​តំបន់​ខាងកើត (Eastern Equine) និង​លាក​ខួរ​ឆ្អឹង​លោក​ខាង​លិច (Western Equine) ក៏​ដូច​ជា​ជំងឺ​រលាក​ខួរ​ក្បាល​ជប៉ុន (Japanese encephalitis) ជាដើម។ ពលរដ្ឋ​ក្នុង​តំបន់​អាស៊ី​ និង​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច ក៏​ដូច​ជា​ប្រទេស​កម្ពុជា ដែល​ជា​រឿយៗ​កើត​ជំងឺ​រលាក​ខួរ​ក្បាល​ជប៉ុន។

រោគ​សញ្ញា​ជំងឺ​នេះ ជា​ទូទៅ​មាន គ្រុន​ក្តៅ ​និង​អាការៈ​ឈឺ​បំពង់​ក ហើយ​អាច​ធូរ​ស្រាល​ដោយ​ប្រើ​ថ្នាំ ប៉ុន្តែ​រោគ​សញ្ញា​ធ្ងន់ធ្ងរ ដូច​ជា​វង្វេង​វង្វាន់ ប្រកាច់ និង​សាច់​ដុំ​ខ្សោយ សុទ្ធ​តែ​អាច​បង្ក​ហានិភ័យ​ខូចខាត​ខួរ​ក្បាល និង​ផលវិបាក​ធ្ងន់ធ្ងរ​ដទៃ​ទៀត អាច​ឈាន​ដល់​ការ​សង្គ្រោះ​បន្ទាន់​ក៏​មាន ខណៈ​បណ្តា​ប្រទេស​ប្រឈម​ជំងឺ​រលាក​ខួរក្បាល​ជប៉ុន គឺ​មាន​វ៉ាក់សាំង​ចាក់​បង្ការ​បាន។

អត្ថបទ​ពាក់ព័ន្ធ៖

៣- ជំងឺ​គ្រុន​លឿង

ជំងឺ​គ្រុន​លឿង មិន​មែន​ជា​កង្វល់​នោះ​ឡើយ ដោយ​សារ​តែ​ប្រទេស​ក្នុង​តំបន់​ត្រូពិច​ស្ទើរ​ទាំង​អស់ រាប់​ទាំង​ទ្វីប​អាហ្វ្រិក និង​ទ្វីប​អាមេរិក ទាមទារ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ ទទួល​ថ្នាំ​បង្ការ​ជំងឺ​នេះ​ជា​មុន។

ជំងឺ​គ្រុន​លឿង មិន​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​ណា​មួយ​នោះ​ឡើយ បើ​ទោះ​គ្នា​យើង​ខ្លះ​អាច​ជួប​ប្រទះ​រោគ​សញ្ញា​ដូច​គ្រុន​ផ្ដាសាយ​ក៏​ពិត​មែន ប៉ុន្តែ​យើង​នៅ​តែ​អាច​ដោះ​ស្រាយ​បាន​តាមរយៈ​ការ​សម្រាក ផឹក​ទឹក និង​ថ្នាំ។ យ៉ាងណា សភាព​ទន់​ខ្សោយ និង​អស់​កម្លាំង​អាច​នឹង​ជា​ច្រើន​ខែ​ក្រោយ​កើត​ជំងឺ​នេះ។ ១៥% នៃ​មនុស្ស​មាន​រោគសញ្ញា​ជំងឺ​គ្រុន​លឿង​កម្រិត​ស្រាល បែរ​ជា​លេច​ចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ បន្ទាប់​ពី​រោគ​សញ្ញា​ដំបូង​ហាក់​ដូច​ជា​បាន​ធូរស្រាល។ រោគសញ្ញា​ធ្ងន់ធ្ងរ មាន​ដូច​ជា​គ្រុន​ក្តៅ​ខ្លាំង ខាន់​លឿង និង​មាន​ហូរឈាម។ ជំងឺ​គ្រុនលឿង អាច​ក៏​អាច​ធ្វើ​ឲ្យ​ខ្សោយ​ថ្លើម និង​តម្រង​នោម គំរាម​កំហែង​ខ្លាំង​ដល់​អាយុ​ជីវិត។

៤- ជំងឺ​គ្រុន​ចាញ់

ជំងឺ​គ្រុន​ចាញ់ ជា​ជំងឺ​ឆ្លង​តាម​រយៈ​មូស​ខាំ ក៏​ជា​ប្រភេទ​ជំងឺ​ចំណាស់​បំផុត​មួយ នឹង​នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ និង​សម្លាប់​មនុស្ស​ជុំវិញ​ពិភពលោក​យ៉ាង​ហោច​ណាស់ ៦០០.០០០នាក់ ជា​រៀង​រាល់​ឆ្នាំ។ ជំងឺ​គ្រុន​ចាញ់ ឃើញ​មាន​កាន់​តែ​ច្រើន និង​ញឹកញាប់​ជាង​ធម្មតា​នៅ​តាម​តំបន់​ក្តៅ​ហើយ​សើម ។ ភាគច្រើន​ករណី​កើត​ជំងឺ​គ្រុនចាញ់ មាន​ច្រើន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក តំបន់​ត្រូពិច និង​បណ្តា​ប្រទេស​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ យ៉ាង​ណា យើង​អាច​ព្យាបាល​ជា​សះ​ស្បើយ និង​វិធី​បង្ការ​ផ្សេងៗ​ទៀត​ពី​ជំងឺ​នេះ ខណៈ​ពិភពលោក​កំពុង​បន្ត​ស្រាវជ្រាវ ស្វែង​រក​វ៉ាក់សាំង ដើម្បី​បង្ការ​ជំងឺ​នេះ​នៅ​ឡើយ។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Most Common Illnesses You Get From Mosquito Bites. http://www.webmd.com/skin-problems-and-treatments/illnesses-mosquito-bites#1. Accessed June 2, 2017.

Avoid Mosquito Bites. https://www.cdc.gov/features/stopmosquitoes/.  Accessed June 2, 2017.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ Meng Vatana
កែ 16/07/2019
x