backup og meta

ប្រភេទអាហារមួយចំនួន អាចធ្វើឱ្យពុលដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល · ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 10, 2023

ប្រភេទអាហារមួយចំនួន អាចធ្វើឱ្យពុលដោយមិនដឹងខ្លួន

ពេលខ្លះយើងមិនដឹងថា ផ្នែកមួយណារបស់អាហារ ឬអាហារស្ថិតក្នុងលក្ខខណ្ឌណាមានជាតិពុលទេ ហើយយើងអាចញុំាផ្នែកដែលពុល ឬអាហារនោះដោយមិនដឹងខ្លួន ឬដោយអចេតនា ដែល​បណ្តាល​ឱ្យយើងមានបញ្ហាសុខភាព ប្រសិនបើករណីពុលអាហារនោះស្រាល។  ប្រសិនបើករណី​ពុលអាហារធ្ងន់ធ្ងរ អាចបណ្តាលឱ្យយើងគ្រោះថ្នាក់ដល់អាយុជីវិត។ តើមានអាហារ​អ្វីខ្លះ​ដែលអាច​ធ្វើឱ្យយើងពុលដោយមិនដឹងខ្លួន?

ប្រភេទអាហារទូទៅដែលអាចធ្វើឱ្យយើងពុលដោយមិនដឹងខ្លួនមានដូចជា៖

  • គ្រាប់ផ្លែឈើស្រស់៖ គ្រាប់ផ្លែប៉ោម គ្រាប់ឆើរី គ្រាប់អាព្រីខត គ្រាប់ផ្លែប៉ែស គ្រាប់ផ្លែព្រូន​មាន​ផ្ទុក​សមាសធាតុពុលហៅថា អ៊ីដ្រូសែនស្យានិត (Hydrogen cyanide)។ ដូច្នេះពេលញុំាផ្លែឈើ​ទាំង​នេះ យើងត្រូវចៀសវាងការខាំគ្រាប់របស់ពួកវា។
  • ដំឡូងបារាំង៖ ដំឡូងបារាំងពណ៌បៃតង និងដំឡូងបារាំងដែលចេញពន្លក​មានសារជាតិ​ពុល​សូឡានីន (Solanine) ដែលអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ប្រសិនបើយើងញុំាក្នុងបរិមាណច្រើន នេះបើ​យោង​តាម​បណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិក។
  • ទឹកឃ្មុំ៖ ទឹកឃ្មុំដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគមានផ្ទុកសារធាតុពុល Grayanotoxin ដែលធ្វើឱ្យយើងវិលមុខ ខ្សោយ បែកញើសច្រើន ចង្អោរ ឬក្អួតពេញមួយថ្ងៃ ។

ប្រភេទអាហារដែលអាចធ្វើឱ្យយើងពុលដោយមិនដឹងខ្លួន

  • គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនមានពីរប្រភេទគឺ គ្រាប់អាល់ម៉ុនផ្អែម និងគ្រាប់អាល់ម៉ុនល្វីង។ គ្រាប់អាល់ម៉ុនល្វីងមានផ្ទុកសារធាតុ​ពុល​អ៊ីដ្រូសែនស្យានិតក្នុងបរិមាណច្រើន។ ការញុំាគ្រាប់​អាល់ម៉ុន​ល្វីង​ឆៅ ៧ ទៅ ១០ គ្រាប់អាចបណ្តាលឱ្យមនុស្សពេញវ័យមានបញ្ហា និងអាចបង្ក​គ្រោះ​ថ្នាក់​ដល់កុមារ។
  • គ្រាប់ស្វាយចន្ទីឆៅ៖ គ្រាប់ស្វាយចន្ទីឆៅមានផ្ទុកសារធាតុពុល Urushiol។ ម្យ៉ាងវិញទៀត​សម្បក​វាក៏មានផ្ទុកអាស៊ីដ Anacardic ដែលធ្វើឱ្យយើងឡើងកន្តួលរមាស់។

ស្វែងយល់ពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

ប្រសិនបើយើងពុលអាហារ ភាគច្រើនអាចបណ្តាលឱ្យយើងចង្អោរ ក្អួត ឬរាកដែលធ្វើឱ្យយើង​បាត់បង់​ជាតិទឹក និងសារធាតុរ៉ែ។ ក្នុងករណីនេះយើង​ត្រូវញុំាទឹកឱ្យបានច្រើន​ដើម្បីបំពេញ​ជាតិទឹក​ឡើង​វិញ។ ប្រសិនបើមានអាការៈធ្ងន់ធ្ងរ យើងត្រូវទៅពេទ្យជាបន្ទាន់។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ប្រភេទអាហារទូទៅដែលអាចធ្វើឱ្យយើងពុលដោយមិនដឹងខ្លួនមានដូចជា៖
  • គ្រាប់ផ្លែឈើស្រស់
  • ដំឡូងបារាំងចេញពន្លក
  • គ្រាប់អាល់ម៉ុនល្វីង
  • គ្រាប់ស្វាយចន្ទីឆៅ
  • ទឹកឃ្មុំដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល

ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 10, 2023

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម