កើតគ្រុនពោះវៀនដោយសារអី? គួរការពារម៉េចខ្លះ?
គ្រុនពោះវៀនជាជំងឺដែលគេឧស្សាហ៍កើតមានញឹកញាប់ទាំងលើកូនក្មេង និងមនុស្សធំ វាបង្កឡើងដោយបាក់តេរីឈ្មោះ Salmonella Typhi។ តាមប្រភពផេកហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺគ្រុនពោះវៀនជាជំងឺឆ្លង ដែលគំរាមកំហែងដល់អាយុជីវិត បើយើងព្យាបាលមិនទាន់ពេល និងត្រឹមត្រូវ។

១. មូលហេតុនាំឲ្យកើតជំងឺគ្រុនពោះវៀន
ជំងឺគ្រុនពោះវៀនឆ្លងតាមរយៈការបរិភោគទឹក ឬអាហារដែលមានផ្ទុកនូវពពួកមេរោគ Salmonella ឬប៉ះពាល់ជាមួយមេរោគគ្រុនពោះវៀន ដែលមាននៅកន្លែងមិនស្អាត និងក្នុងបរិយាកាសជុំវិញខ្លួនយើង។
២. រោគសញ្ញាជំងឺគ្រុនពោះវៀន
– ក្តៅខ្លួន ៣៩-៤០ អង្សារសេ
– កម្តៅ និងជីពចរមិនស៊ីសង្វាក់គ្នា
– ពិបាកបន្ទោរបង់ ឬរាករូស
– មានកន្ទួលក្រហមនៅលើស្បែក ពិសេសស្បែកពោះ (ករណីតិចតួច)។
៣. ការធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល
ក្រៅពីសាកសួរនូវរោគសញ្ញា គ្រូពេទ្យអាចនឹងពិនិត្យឈាម ពិនិត្យលាមក និងបណ្ដុះមេរោគ ដើម្បីដឹងពីប្រភេទមេរោគ ប្រើថ្នាំសម្លាប់មេរោគបានត្រឹមត្រូវ។ ក្រោយដឹងពីប្រភេទមេរោគហើយ គ្រូពេទ្យអាចព្យាបាលដោយប្រើថ្នាំផ្សះ (Antibiotic) ដើម្បីសម្លាប់មេរោគ ចំណែករយៈពេលនៃការព្យាបាល អាស្រ័យទៅលើស្ថានភាពរបស់អ្នកជំងឺ មិនសូវធ្ងន់ធ្ងរ ឬធ្ងន់ធ្ងរ។

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
៤. វិធីបង្ការជំងឺគ្រុនពោះវៀន
វិធីបង្ការជំងឺគ្រុនពោះវៀនមិនស្មុគស្មាញនោះទេ គ្រាន់តែយើងបង្កើនទម្លាប់ល្អក្នុងការធ្វើអនាម័យ ជាពិសេសលាងដៃនឹងសាប៊ូក្រោយពេលបន្ទោរបង់រួច និងមុនពេលញ៉ាំអាហារ ហើយត្រូវផឹកទឹកស្អាត និងញ៉ាំចំណីអាហារដែលឆ្អិនល្អ។ ក្រៅពីនោះយើងអាចចាក់វ៉ាក់សាំងការពារជំងឺគ្រុនពោះវៀនដែលមាន២ប្រភេទ គឺប្រភេទចាក់ និងថ្នាំគ្រាប់ ដែលប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទនេះ អាចការពារបានត្រឹមតែ ៥០% ទៅ ៦០% ប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖
- រលាកខ្នែងពោះវៀន បើវះកាត់មិនទាន់ពេល អាចស្លាប់បាន
- ឧស្សាហ៍រាក មិនកាត់បន្ថយអាហារទាំងនេះ ប្រយ័ត្នខូចពោះវៀន
- ឈឺក្នុងពោះ ឬបត់ជើងធំប្រែប្រួល អាចជារោគសញ្ញារលាកពោះវៀនរ៉ាំរ៉ៃ
- កូនឧស្សាហ៍រាក ឬឈឺពោះញឹក អាចមានបញ្ហារលាកពោះវៀនរ៉ាំរ៉ៃ
- អ្នកវិទ្យាសាស្រ្តរកឃើញតម្រុយបង្ការជំងឺមហារីកពោះវៀនធំ
- Crohn Disease Surgery (វះកាត់ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ)
ចំណុចសំខាន់
- ការញុំាទឹក ឬអាហារដែលមានផ្ទុកនូវពពួកមេរោគ Salmonella
- ឬប៉ះពាល់ជាមួយមេរោគគ្រុនពោះវៀនដែលមាននៅកន្លែងមិនស្អាត និងក្នុងបរិយាកាសជុំវិញខ្លួនយើង
- លាងដៃនឹងសាប៊ូក្រោយពេលបន្ទោរបង់រួច និងមុនពេលញ៉ាំអាហារ
- ញុំាទឹកស្អាត និងញ៉ាំចំណីអាហារដែលឆ្អិនល្អ
- ចាក់វ៉ាក់សាំងការពារជំងឺគ្រុនពោះវៀន