backup og meta

ត្រូវពន្លឺព្រះអាទិត្យ​មួយ​ថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ May 05, 2020

    ត្រូវពន្លឺព្រះអាទិត្យ​មួយ​ថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

    អ្នក​ជំនាញ​​​​សុខភាព​​នៃ​ប្រទេស​អូស្រ្តាលី​ បាន​​​លើក​ឡើង​ថា ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ការ​ចេញ​ឱ្យ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​ ត្រឹម​រយៈ​ពេល​ពី​ ៥ ទៅ​១០​នាទី នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​​​យ៉ាង​ល្អ ហើយ​ក៏​​ជា​ចំណែក​មួយ​ជួយ​ការពារ​យើង​ពី​ ហានិភ័យ​​​ជំងឺ​ដែល​បង្ក​ដោយ​វីរុ​ស​ផ្សេង​ៗ ពិសេស​ជំងឺ​បង្ក​​ដោយវីរុស​​ផ្លូវ​ដង្ហើម COVID-19​ផង​ដែរ​ ។

    លោក​ស្រី​វេជ្ជបណ្ឌិត Rachel Neale​ អ្នក​​ជំនាញ​ផ្នែក​​សិក្សា​មហារីក​ស្បែក នៃ​ប្រទេស​អូស្រ្តាលី​បាន​ឱ្យ​ដឹង​ថា ពន្លឺ​នៃ​ព្រះ​អាទិត្យ​បាន​ជួយ​ឱ្យ​​ស្បែក និង​រាង​កាយ​ផលិត​វីតាមីន​D បា​ន​គ្រប់​គ្រាន់​ជា​គុណ​ប្រយោជន៍​​មិន​គួរ​មើល​រំលង​។ លោក​ស្រី​​ ក៏​បាន​បន្ថែម​ទៀត​ថា កង្វះ​​កម្រិត​វីតាមីន​ D នៅ​ក្នុង​ខ្លួន​ នឹង​អាច​បង្ក​ជា​ឱកាស​​​ ដែល​អាច​ឱ្យ​មេរោគ​មក​យាយី​ប្រព័ន្ធ​ការពារ​រាង​កាយ​យើង​បាន​ដោយ​ងាយ។

    អត្ថបទពាក់ព័ន្ធ៖

    ដោយ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​លើ​អ្នក​ជំងឺ​ប្រមាណ​ ៧​ម៉ឺន​នាក់ អ្នក​ដែល​មាន​កង្វះ​វីតាមីន​ D គឺ​មាន​​ការ​ឈឺ​រ៉ាំរៃ​ជា​ង​អ្នក​ដែល​ទទួល​បាន​វីតាមីន D គ្រប់​គ្រាន់។

    ជា​មួយ​​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត​ខាង​លើ ក៏​បាន​ណែ​នាំ ឱ្យ​​​ឆ្លៀត​​​ទៅ​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​យ៉ាង​ហោច​ណាស់​​​៥​នាទី តាម​រយៈ​សកម្មភាព​ផ្សេង​ៗ ដូច​ជា​ការ​ទៅ​ហាត់​ប្រាណ ការ​ធ្វើ​ដំណើរ​ដើម្បី​ទទួល​បាន​ប្រយោជន៍​​​ពី​ការ​ជំរុញ​ភាព​សកម្ម​ នៃ​ប្រព័ន្ធ​ស៊ាំ​នៃ​រាង​កាយ​នោះ​។

    អត្ថបទពាក់ព័ន្ធ៖

    ដោយ​ឡែក ការ​ប្រើ​ថ្នាំ​លេប វីតាមីន​D លោក​ស្រី​វេជ្ជបណ្ឌិត​អូស្រ្តាលី​ខាង​លើ បាន​បន្ថែម​ថា គួរ​ប្រើ​សម្រាប់​តែ​ អ្នក​ដែល​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់ ឬ​​មិន​អាច​​ចេញ​ទៅ​ខាង​ក្រៅ​ប៉ុណ្ណោះ៕ ​​​​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ May 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម