អាមេរិកអនុញ្ញាតឲ្យប្រើប្លាស្មារបស់អ្នកជាពី COVID-19 ព្យាបាលអ្នកជំងឺផ្សេងទៀត

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 24/08/2020 . អាន 2 នាទី
Share now

អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​អនុញ្ញាត​​ឲ្យ​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ប្លាស្មា​​បាន​ពី​អ្នកជាសះស្បើយ​​ពី​ជំងឺ​ COVID-19 ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ផ្សេង​ទៀត។

ការ​ប្រ​កាស​ឲ្យ​ប្រើ​ប្រាស់​នេះ​បានធ្វើ​ឡើង​កាលពី​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា។ អ្នក​ជំនាញ​ជឿ​ថា​ប្លាស្មា​នេះ​មាន​ផ្ទុក​អង់ទីករ​ដែល​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ COVID-19 លឿន និង​ការពារ​អ្នក​ជំងឺ​មិន​ឲ្យ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ។ សមាគម​ចំណី​អាហារ និង​ឱសថ​អាមេរិក (FDA)​បាន​លើក​ឡើង​ថា​ប្លាស្មា​បាន​ពី​អ្នក​ជាសះស្បើយ​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ COVID-19 និង​ថាអាចមាន​អានិភ័យ​តិច​តួច​ប៉ុណ្ណោះ​។ FDA អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ការ​បញ្ចូល​ប្លាស្មា​នេះ​ទៅ​លើ​អ្នក​ជំងឺ COVID-19 ក្រោម​លក្ខខណ្ឌ​ដែល​អ្នក​ជំងឺ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ និង​ដើម្បី​ធ្វើ​​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស។

ទោះបីជា​វិធី​ព្យាបាល​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក៏​ដោយ​ អ្នក​ជំនាញ​នៅ​តែ​ជឿ​ថា​វិធី​ព្យាបាល​នេះ​អាច​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀតដែរ​​។ វេជ្ជបណ្ឌិត Len Horovitz អ្នក​ឯកទេស​ជំងឺ​សួត​នៅ​មន្ទីរពេទ្យ Lexnox បាន​និយាយ​ថា​ការ​ព្យាបាល​ដោយ​ប្លាស្មា​នេះ​អាច​មាន​ប្រសិទ្ធភាព ប៉ុន្តែ​នៅ​តែ​ត្រូវការ​ការ​ព្យាបាល​សាកល្បង​លើ​មនុស្ស និង​មិន​អាច​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ស្រាប់​ទេ។

វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ថា​ប្លាស្មា​នេះ​គឺ​មាន​ប្រសិទ្ធភាព​ល្អ​នៅ​ពេល​ប្រើ​ព្យាបាល​អ្នក​ជំងឺ​ដែល​ទើប​នឹង​ឆ្លង​វីរុស (ពេល​រាងកាយ​កំពុង​ប្រឆាំង​នឹង​វីរុស) ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​ការ​ផ្គត់ផ្គង់​​ប្លាស្មា​នេះ​មាន​ចំនួន​កំណត់​ ដែល​ពិបាក​ក្នុង​ការ​រក​ឲ្យ​បាន​​​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ក្នុង​ដំណាក់កាល​ដំបូងៗ។

យោង​តាម​សារព័ត៌មាន The Washington Post បាន​ឲ្យ​ដឹង​ថា​អ្នកជំងឺ​ជាង​ ៧ម៉ឺន​នាក់​ហើយ នៅ​សហរដ្ឋ​អាមេរិក​បាន​ទទួល​​ការ​បញ្ចូល​ប្លាស្មា​បាន​ពី​អ្នកជាសះស្បើយពី​​ជំងឺ COVID-19 ។ ​គិត​មក​ថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​សរុប​ជិត ៦​លាន​នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​ជាង​ ៣លាននាក់ និង​អ្នក​ស្លាប់​ជិត ២​សែន​នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

កូវីដ ១៩៖ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍វិជ្ជមាន ៣៤នាក់

កូវីដ ១៩-អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៣៤នាក់ រកឃើញវិជ្ជមានកូវីដ ១៩ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ២៤នាក់ សុទ្ធតែពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍

កូវីដ ១៩-ថ្ងៃនេះក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានកូវីដ​១៩ ថ្មី ចំនួន ២៤ករណី ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

ថយចុះហើយ ថ្ងៃនេះមានអ្នកកូវីដ ១៩ ថ្មី តែ ១៥នាក់ទេ

កូវីដ ១៩-មានករណីឆ្លងកូវីដ ១៩ ថ្មី តែ ១៥នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១៤ករណី និង...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

មានអ្នកឆ្លងកូវីដ ១៩ ដល់ ២៦នាក់ សុទ្ធតែអ្នកពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

កូវីដ ១៩-មានករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ២៦នាក់ និងមិនមានករណីជាសះស្បើយនោះទេ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ អ្នកឆ្លងកូវីដ ១៩ ទាំ

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

COVID-19

សម្រេចឲ្យមន្ត្រី និងពលរដ្ឋ អាយុចាប់ពី ៦០ឆ្នាំ​ នៅ ៣ខេត្ត ចាក់វ៉ាក់សាំង AstraZeneca

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 1 នាទី
កូវីដ​ ១៩

បន្តការប្រុងប្រយ័ត្ន! រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ៣១នាក់បន្ថែមទៀតហើយ

ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 1 នាទី

៤ តិចនិក ត្រៀមខ្លួនសម្រាលកូនដោយសុវត្ថិភាពក្នុងពេលកូវីដ ១៩ វាយលុក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 2 នាទី
កូវីដ ១៩

ជនជាតិចិន ៣នាក់ នៅបុរីប៉េងហួត ច្បារអំពៅ វិជ្ជមានកូវីដ ១៩

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 1 នាទី