សារព័ត៌មាន The Sun របស់អង់គ្លេសបានចេញផ្សាយនៅយប់ថ្ងៃទី១៣ ខែតុលា ម៉ោងនៅកម្ពុជា ថាកីឡាករបាល់ទាល់ល្បីឈ្មោះរបស់ព័ទុយហ្គាល់ Cristiano Ronaldo បានតេស្តវិជ្ជមានវីរុស COVID-19។
បើតាមសារព័ត៌មានខាងលើ លោក Cristiano Ronaldo បានតេស្តវិជ្ជមានវីរុស COVID-19 ថ្វីបើមិនទាន់មានចេញរោគសញ្ញាក៏ដោយ ហើយពេលនេះ លោកកំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក មុនវិលចូលរួមជាមួយក្រុមរបស់ខ្លួនវិញនៅក្លឹប Juventus។