មានករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ២៣នាក់ និងមានករណីជាសះស្បើយ ចំនួន ៥នាក់។ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងកូវីដ ១៩ ទាំង ២៣នាក់នោះសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
គិតត្រឹមព្រឹកថ្ងៃទី៥ មីនា នេះ សរុបតួលេខអ្នកឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងដល់ ៤២៥នាក់។ ដោយឡែកស្ថានភាពជំងឺកូវីដ ១៩ នៅទូទាំងប្រទេស មានអ្នកឆ្លងសរុបចំនួន ៩៣២នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៤៨៩នាក់ និងកំពុងសម្រាកព្យាបាល ៤៤២នាក់។
[embed-health-tool-bmi]