អ្នកជំងឺកូវីដ ១៩ ដែលគេចវេះពីការតម្រូវឲ្យទទួលការព្យាបាល ឬគេចចេញពីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពីប្រាំលាន ទៅម្ភៃលានរៀល។ បើយោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
ក្នុងករណីអំពើខាងលើនេះបណ្តាលឲ្យមានការចម្លងជំងឺកូវីដ ១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ១០ឆ្នាំ។
ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទើបដាក់ឲ្យប្រើប្រាស់នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ។ ច្បាប់នេះមាន ៥ជំពូក ១៦មាត្រា។
[embed-health-tool-bmi]