ករណីវិជ្ជមានកូវីដ ១៩ នៅថ្ងៃទី១៧ មីនា មានចំនួន ៣៦នាក់ ខណៈអ្នកជាសះស្បើយមានដល់ទៅ ៥៨នាក់។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកឆ្លងកូវីដ ១៩ ទាំង ៣៦នាក់នោះ មានម្នាក់ជាអ្នកធ្វើដំណើរមកកម្ពុជា ចំណែក ៣៥នាក់ទៀតជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។