តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

កងទ័ពខ្មែរយើង ៥នាក់ ឆ្លងជំងឺកូវីដ ១៩ ទោះបីបានចាក់វ៉ាក់សាំងការពាររួចក្តី

    កងទ័ពខ្មែរយើង ៥នាក់ ឆ្លងជំងឺកូវីដ ១៩ ទោះបីបានចាក់វ៉ាក់សាំងការពាររួចក្តី

    រូបភាព៖ BTV

    រហូតមកដល់​ថ្ងៃនេះ​ យោធិន​ចំនួន​៥នាក់​ហើយ​ បាន​ឆ្លងជំងឺ​កូ​វីដ ​១៩ ​បើទោះបី​ពួកគេ​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​រួចរាល់​ទាំង២លើក​ហើយ​ក្តី។ ថ្លែងប្រាប់ទៅកាន់ BTV កាលពីព្រឹកមិញនេះ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ
    ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ថា ទោះបីជាឆ្លងកូវីដ ១៩ ក្តី ប៉ុន្តអាការៈរបស់យោធិនទាំងនោះពុំមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទេ។

    ដើម្បីបង្ការ ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុង​ជួរកងទ័ព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ក៏បាន​ណែនាំ​ដល់​មេបញ្ជាការ​ កង​ទ័ព​ជំនាញ ​និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការ​ទាំងអស់​ត្រូវ ​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​សុខាភិបាល​ ជាពិសេស​វិធានការ​៣​ការពារ ​៣​កុំ​ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​១៩​នេះ​ បន្ថែមទៀត​ បើទោះបីបាន​ចាក់​​វ៉ាក់សាំង​ការពារ​កូ​វីដ​នេះ ​រួចរាល់​ហើយ​នោះ។

    តាម​ការលើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល នា​ពេល​កន្លង​មក ការ​ចាក់​វ៉ាក់សាំង គឺ​ជា​ឧបករណ៍​មួយ​បន្ថែម​ទៅ​លើ​វិធានការ ៣ការពារ ៣កុំ និង​តម្រូវការ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក។
    លោក​ជំទាវ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ បាន​បន្ត​ថា វ៉ាក់សាំង​តែ​មួយ​មុខ មិនមែន​ជា​មធ្យោបាយ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ នោះ​ទេ អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ត្រូវ​តែ​ការពារ​ខ្លួន​គ្រប់​ពេល។

    “វ៉ាក់សាំង​ជា​មធ្យោបាយ​មួយ​បន្ថែម ហើយ​អ្នក​ចាក់​វ៉ាក់សាំង​រួច​មិន​ត្រូវ​ជិះ​សេះ​លែង​ដៃ​ដែរ សូម​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ខ្ញុំ​និយាយ​ប៉ុន្មាន​លើក​ហើយ​ត្រង់​ចំណុច​នេះ ពីព្រោះ​លទ្ធភាព​នៃ​ការ​ចម្លង​នៅ​តែ​មាន គ្រាន់​តែ​ថា នៅ​ពេល​ចាក់​វ៉ាក់សាំង​រួច សរីរាង្គ​របស់​មនុស្ស​យើង​មាន​កង​ការពារ​សម្រាប់​វាយ​បក​ជាមួយ​នឹង​វីរុស​កូវីដ ១៩ ហើយ​មិន​ធ្វើ​ឲ្យ​សុខភាព​របស់​យើង​ទ្រុឌទ្រោម​រហូត​ដល់​បាត់​បង់​ជីវិត”។

    តាម​ការ​សិក្សា​ស្រាវ​ជ្រាវ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​កាត់​បន្ថយ​បាន​ជា​អតិបរិមា​នូវ​អត្រា​ចូល​សម្រាក​ពេទ្យ ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​ច្រើន។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 19/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត