backup og meta

ចាក់វ៉ាក់សាំងកូវីដ ១៩ រួច ពេទ្យឲ្យធ្វើម៉េច? តមអីខ្លះ ទើបមានប្រសិទ្ធភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 29, 2021

    ចាក់វ៉ាក់សាំងកូវីដ ១៩ រួច ពេទ្យឲ្យធ្វើម៉េច? តមអីខ្លះ ទើបមានប្រសិទ្ធភាព?

    ខណៈ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍ មិន​ទាន់​មាន​សញ្ញា​ថមថយ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​យើង​ក៏​បាន​ពន្លឿន​ទៅ​តាម​នោះ​ដែរ។ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​កូវីដ ១៩ រួច តើ​គ្រូពេទ្យ​តម្រូវ​ឲ្យ​អ្នក​ចាក់​ធ្វើ​អីខ្លះ ឬ​ក៏​តម​អីខ្លះ ទើប​មិន​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង?

    ក្រសួង​សុខាភិបាល​បាន​ចេញ​ប្រការ​ត្រូវ​ចង​ចាំ​ចំនួន ៣ ក្រោយ​ចាក់​វ៉ាក់សាំង​រួច៖

    ១. ត្រូវ​បន្ត​តាម​ដាន​ឲ្យ​បាន​ដិត​ដល់​ក្នុង​រយៈពេល ៧ម៉ោង ចៀស​វាង​សកម្មភាព​ប្រើ​កម្លាំង​ធ្ងន់ធ្ងរ គេង និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។

    ២. ត្រូវ​បន្ថែម​ថាមពល ប្រូតេអ៊ីន វីតាមីន និង​អាហារ​ជីវជាតិ។ ក្នុង​រយៈពេល ១សប្តាហ៍ ចៀសវាង​អាហារ​មាន​ជាតិ​ហឹរ មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង ពិសេស​អ្នក​ដែល​មាន​ប្រតិកម្ម​នឹង​ជាតិ​អាល់កុល អាច​នាំ​ឲ្យ​មាន​ប្រតិកម្ម​កាន់​តែ​ខ្លាំង ឬ​ធ្វើ​ឲ្យ​វ៉ាក់សាំង​បាត់បង់​ប្រសិទ្ធភាព។

    ៣. ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្ការ​ជំងឺផ្តាសាយ ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ក្នុង​រយៈពេល ១២ម៉ោង ពេល​ងូតទឹក​ត្រូវ​បិទ​បង់​ស្អិត ឬ​បង់​បិទ​ដំបៅ​ការពារ​កន្លែង​ចាក់វ៉ាក់សាំង និង​ក្រោយ ១២ ម៉ោង ពេល​ងូត​ទឹក មិន​ត្រូវ​ប៉ះពាល់​កន្លែង​ចាក់​វ៉ាក់សាំង។

    កូវីដ ១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម