តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

អនុក្រឹត្យថ្មី ហាមឃាត់ការធ្វើដំណើរពីម៉ោង ៨យប់-៥ភ្លឺ នៅតំបន់ផ្ទុះកូវីដ ១៩

    អនុក្រឹត្យថ្មី ហាមឃាត់ការធ្វើដំណើរពីម៉ោង ៨យប់-៥ភ្លឺ នៅតំបន់ផ្ទុះកូវីដ ១៩

    រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យមួយ ស្តី​ពីវិធានការ​រដ្ឋបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។

    នៅ​ក្នុង​មាត្រា ៧ ការ​រឹតត្បិត ឬ​ការ​ហាម​ឃាត់​ការ​ធ្វើ​ចរាចរណ៍​ចេញ-ចូល នៃ​អនុក្រឹត្យ​នោះ​បាន​ចែងថា​ការ​ធ្វើ​ចរាចរណ៍​ចេញ-ចូល​ភូមិសាស្ត្រ​នៃ​តំបន់ ឬ​ទីកន្លែង​ណាមួយ ដែល​មាន​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ ១៩ អាច​ត្រូវ​រឹតត្បិត ឬ​ហាមឃាត់ លើក​លែង​តែ​សេវា​សង្គ្រោះ​បន្ទាន់ សេវា​សាធារណៈ​ចាំបាច់​និង​បន្ទាន់ ឬ​សេវា​ដឹក​ជញ្ជូន​ទំនិញ។

    ដោយ​នៅ​ក្នុង​មាត្រា ៨ បម្រាម​គោចរ​វិញ បាន​ចែង​ថា រាល់​ធ្វើ​ដំណើរ​ដែល​ត្រូវ​បាន​អនុញ្ញាត ដូច​មាន​ចែង​ក្នុង​មាត្រា ៤ នៃ​អនុក្រឹត្យ​នេះ មិន​ត្រូវ​ធ្វើ​ឡើង​នៅ​ចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ លើក​លែង​ចំពោះ​ការ​ធ្វើ​ដំណើរ​ដោយ​សុខភាព​បន្ទាន់ មូលហេតុ​ចាំបាច់​និង​បន្ទាន់​ក្នុង​គ្រួសារ ការ​ដឹក​ជញ្ជូន​ទំនិញ ការ​បំពេញ​កាតព្វកិច្ច​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ។

    នៅក្នុងមាត្រា ៤ នៃអនុក្រឹត្យនេះបានចែងថា ការ​ធ្វើដំណើរ​ចេញ​ពី​លំនៅដ្ឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន អាច​ត្រូវ​រឹតត្បិត ឬ​ហាមឃាត់ លើក​លែង​ករណី​ចាំបាច់​មួយ​ចំនួន។

    ករណីចាំបាច់ ដែលត្រូវអនុញាតឲ្យចេញពីផ្ទះ មានដូចជា ទៅទិញគ្រឿងបរិភោគនិងសម្ភារៈចាំបាច់ប្រចាំថ្ងៃ ទៅមន្ទីរពេទ្យ ទៅឱសថស្ថាន ទៅបំពេញការងារ ទៅប្រកបអាជីវកម្ម ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងករណីបន្ទាន់ក្នុងគ្រួសារជាដើម។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 31/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត