backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ចុងខែនេះ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងពីអាមរិក ១លាន១សែនដូស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 19, 2021

ចុងខែនេះ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងពីអាមរិក ១លាន១សែនដូស

កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ ចំនួន ១លាន១សែនដូស ពី​រដ្ឋាភិបាល​អាមេរិក តាម​រយៈ​យន្តការ COVAX នៅ​ដំណាច់​ខែ​ឧសភា​នេះ។

តាម​រយៈលទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ​រវាង​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ឯកឧត្តម Patrick Murphy ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ម្សិល​មិញ​នេះ ឯកឧត្តមឯក​អគ្គរដ្ឋ​ទូត​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គឺ​ជា​ដៃគូ​រឹងមាំ​ជាប់​លាប់​មួយ​របស់​កម្ពុជា នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​ជា​សាកល​នៃ​មេរោគកូវីដ ១៩ ដោយ​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១១ លានដុល្លារ ជា​ជំនួយ​ផ្តល់ឲ្យ​ដោយ​ផ្ទាល់ ទាក់​ទងនឹង​ជំងឺ​កូវីដ ១៩ ជំនួយ​បច្ចេកទេស​សំខាន់ៗ។

បន្ថែម​លើ​កម្មវិធី​សហការ​ជា​ដៃគូ​ជា​យូរ​មក​ក្នុង​ផ្នែក​សុខាភិបាល សហរដ្ឋអាមរិក​ក៏​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ៤ ពាន់​លានដុល្លារ ដែល​ជា​ចំនួន​ផ្តល់​ឲ្យ​លើស​ប្រទេស​ណា​ទាំងអស់ ដល់​យន្ត​ការ​កូវ៉ាក់ របស់​អង្គការ​សុខភាព​ពិភព​លោក ដែល​តាម​រយៈ​កម្មវិធី​នេះ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ចំនួន ១ លាន ១ សែនដូស នៅ​ត្រឹម​ដំណាច់​ខែ​ឧសភា​នេះ ហើយ​នឹង​មាន​មក​ថែម​ទៀត ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម