តួឆ្លងរាលរាលជំងឺកូវីដ ១៩ នៅក្នុងខេត្តសៀមរាប និងកំពត មានកើនឡើងខ្ពស់ គឺរកឃើញចំនួនអ្នកវិជ្ជមានកូវីដ ១៩ ដល់ទៅជាង១០០នាក់ នៅថ្ងៃទី០១ កក្កដា ២០២១។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តួឆ្លងរាលរាលជំងឺកូវីដ ១៩ នៅក្នុងខេត្តសៀមរាប និងកំពត មានកើនឡើងខ្ពស់ គឺរកឃើញចំនួនអ្នកវិជ្ជមានកូវីដ ១៩ ដល់ទៅជាង១០០នាក់ នៅថ្ងៃទី០១ កក្កដា ២០២១។
រដ្ឋបាលខេត្តសៀមរាប បានបង្ហាញពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១២៣នាក់ ជាសះស្បើយ ៤៧នាក់ និងស្លាប់ ២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ សរុបអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទូទាំងខេត្តសៀមរាប មានចំនួន ១២៦៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៨៣នាក់ ស្លាប់ ១៣នាក់ និង ៧៧៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យដំដែក និងវិទ្យាល័យអង្គរ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា នៅថ្ងៃទី១ កក្កដា ២០២១ មានករណីវិជ្ជមានកូវីដ ១៩ ចំនួន ១៣៣នាក់។ សរុបតួលេខអ្នកឆ្លងកូវីដ ១៩ ទូទាំងខេត្តកំពត មានចំនួន ១៦៥២នាក់ ក្នុងនោះកំពុងសម្រាកព្យាបាលចំនួន ៦៨២នាក់ ជាសះស្បើយ ៩៥៣នាក់ និងស្លាប់ ១៧នាក់។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕