២ថ្ងៃមកនេះ កម្ពុជារកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ១០៩ ករណី

    ២ថ្ងៃមកនេះ កម្ពុជារកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ១០៩ ករណី

    រយៈពេល​២ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​ថ្ងៃទី៣១ កក្កដា និង​ថ្ងៃទី០១ សីហា ២០២១ ប្រទេស​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ចំនួន ១០៩ករណី នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។

    លោក​ជំទាវ​​បាន​​បន្ត​ថា ជា​រឿង​គួរ​បារម្ភ និង​ត្រូវ​ប្រុង​ប្រយ័ត្ន ការ​រាត​ត្បាត​នៃ​វីរុសកូវីដ-១៩ បំប្លែង​ថ្មី ប្រភេទ Delta ដែល​ពិភព​លោក​កំពុង​តែ​មានការ​ព្រួយ​បារម្ភ​នេះ បានកំពុងវាយលុកយ៉ាងសកម្មនៅកម្ពុជាយើងដែរ។ ដ្បិត​តែ​មិន​ទាន់​រីក​សាយភាយខ្លាំងក៏​ពិតមែន ប៉ុន្តែ​បាន​ឆ្លង​ចូល​ក្នុង​សហគមន៍តាមកន្លែង ​ជាដុំៗ​ហើយ ក្្នុង​នោះ​ក៏​ការ​ឆ្លង​ដល់​ក្រុម​គ្រូពេទ្យ​ផង​ដែរ។

    ដោយ​ឡែក បើគិត​ចាប់​ពីថ្ងៃទី៣១ មីនា មក​ដល់​ថ្ងៃទី០១ សីហា ២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុសកូវីដ-១៩ បំប្លែងថ្មី Delta សរុប​ចំនួន ២២៣នាក់ ក្នុងនោះ​​មាន​ស្ត្រី ១០៧នាក់

    រោគ​សញ្ញា​វីរុស​បំប្លែង Delta

    វីរុស​បំប្លែងថ្មី​ Delta មាន​សភាព​ឆ្លង​លឿន និង​មាន​ភាព​កាច​សាហាវ​ជាង​ជំងឺ​កូវីដ ១៩ ធម្មតា យោង​តាម​ការ​សិក្សា​ពី​មុន​មក អ្នក​ស្រាវជ្រាវ​សង្កេត​ឃើញ​ថា រោគ​សញ្ញា​វីរុស​បំប្លែង Delta មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​នៅ​ពេល​ឆ្លង​វីរុស​បំប្លែង​នេះ​ដូច​ជា៖

    អ្នក​ចាក់​វ៉ាក់សាំង​រួច៖ ឈឺ​ក្បាល ហៀរ​សម្បោរ កណ្ដាស់ និង​ឈឺ ឬ​រមាស់​ក និង​មិន​សូវ​មាន​រោគ​សញ្ញា​កូវីដ ១៩ ​ធម្មតា​កើត​ឡើង​ទេ​រួម​មាន ហិត​មិន​ដឹង​ក្លិន ញ៉ាំ​មិន​ដឹង​រសជាតិ ក្ដៅ​ខ្លួន និង​ដង្ហក់។

    អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង៖ ឈឺ​ក្បាល ហៀរ​សម្បោរ ក្ដៅ​ខ្លួន ក្អក​ញឹក​ញាប់ និង​រោគ​សញ្ញា​ដូច​កូវីដ ១៩​ធម្មតា​ផ្សេង​ទៀត។

     

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 03/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត