backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

WHO បញ្ជាក់​មូលហេតុ​វីរុស​បំប្លែង​ថ្មី​Delta ​ឆ្លង​លឿនលើ​ពិភពលោក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 09, 2021

WHO បញ្ជាក់​មូលហេតុ​វីរុស​បំប្លែង​ថ្មី​Delta ​ឆ្លង​លឿនលើ​ពិភពលោក

វីរុស​បំប្លែង​ថ្មី​ដែលតា​(Delta) គឺ​ជា​វីរុស​បំប្លែង​ថ្មី​មួយ​ក្នុង​ចំណោម​វីរុស​បំប្លែង​ថ្មី​ដែល​​អង្គការ​សុខភាព​ពិភព​លោក (WHO) កំពុង​ព្រួយ​បារម្ភ និង​តាមដាន   ដោយសារ​តែ​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​ឥត​ឈប់ឈរ។ វីរុស​បំប្លែង​ថ្មី​ដែលតា​ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ឥណ្ឌា​កាល​ពី​ខែ​តុលា ឆ្នាំ២០២០  បាន​រាតត្បាតជាង ១៣០ ប្រទេសហើយ គិត​មក​ដល់​ពេលនេះ​។ ​ហេតុអ្វី​បាន​ជា​ដែលតា(Delta) ​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​យ៉ាង​នេះ?

លោកស្រី​វេជ្ជបណ្ឌិត Maria Van Kerkhove ប្រធាន​ផ្នែក​បច្ចេកទេស​ឆ្លើយតប​នឹង​ជំងឺ​កូវីដ-១៩ និង​ជា​ប្រធាន​ផ្នែក​ជំងឺ​រាតត្បាត​នៅ​អង្គការ​សុខភាព​ពិភពលោក (WHO) និយាយ​ថា​មាន​កត្តា ៤ ដែល​រួម​ចំណែក​ដល់​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​រាលដាល​របស់​ដែលតានៅ​ជុំវិញ​ពិភព៖

១. ភាពគ្រោះថ្នាក់របស់ឌែលតា(Delta)៖ ងាយឆ្លង   ចម្លងលឿន    បន្ថយ​ប្រសិទ្ធិភាព​វ៉ាក់សាំង​ និង​ការ​ព្យាបាល    បន្ថយ​អង្គ​បដិប្រាណ​ដែល​បង្កើត​​កំឡុង​ពេល​ឆ្លង​កូវីដ១៩ ពីមុន។

២. មនុស្ស​ចល័ត​ចុះឡើង​ច្រើន​៖ ធ្វើ​ឱ្យ​កើន​ឡើង​នៃ​ការ​ប៉ះពាល់​រវាង​បុគ្គលម្នាក់​​ និង​បុគ្គល​ទៀត​កាន់​តែ​ច្រើន​។​

៣. ការ​ប្រើប្រាស់​សុខភាព​សាធារណៈ​និង​វិធាន​ការ​សង្គម​មិន​ត្រឹមត្រូវ៖ បុគ្គល​មិន​បាន​អនុវត្ត​វិធាន​ការណ៍​ការពារ​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​ដូចជា   មិន​​ពាក់​ម៉ាស   មិន​​រក្សា​គម្លាត​សុវត្ថិភាព   និង​មិន​ឧស្សាហ៍​លាង​ដៃ ជាដើម​។

៤. ការ​បែង​ចែក​វ៉ាក់សាំង​មិន​ស្មើ​គ្នា៖ ដោយសារ​គម្លាត​ខុស​គ្នា​ឆ្ងាយ​រវាង​អត្រា​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​អ្នក​មាន​និង​ប្រទេស​អ្នកក្រ ទើប​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ក្នុង​បណ្ដាល​ប្រទេស​ដែល​ប្រជាជន​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​ក៏​ដូច​ជា​រាលដាល​ទូ​ទាំង​ពិភពលោក។

វីរុសកូវីដបំប្លែងថ្មីDelta

តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ការពារ​ខ្លួន​ក្នុង​បរិបទ​វីរុស​បំប្លែង​ថ្មី​នេះ?

លោកស្រី​វេជ្ជបណ្ឌិត​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា   ដោយសារ​មាន​មនុស្ស​ជា​ច្រើន​មិន​ទាន់​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង    ឬ​ចាក់​​វ៉ាក់សាំង​មិន​ទាន់​គ្រប់​ចំនួន​ដូស   ហើយដើម្បី​ការពារ​ខ្លួន​យើង​​និង​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង​ពី​ការ​ឆ្លង   យើង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធាន​ការពារ​ដូចជា  ឧស្សាហ៍​លាង​ដៃ​ជាមួយ​​សាប៊ូ​នឹង​ទឹក   អាល់កុល    ឬ​ជែល    ពាក់​ម៉ាស​ឱ្យ​បាន​ត្រឹមត្រូវ   ចៀសវាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន   និង​កន្លែង​បិទ​ជិត   រក្សា​គម្លាត​សុវត្ថិភាព   នៅ​ក្នុង​ផ្ទះ។ ជា​ពិសេស​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​ចំនួន​ដូស។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម