៥. រក្សាអនាម័យឲ្យបានល្អ
៦. ដាក់ខ្លួននៅដាច់ដោយឡែកប្រសិនបើមានចេញរោគសញ្ញា
កាលពីថ្ងៃទី ១៤ ខែធ្នូនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងដែរថាប្រទេសចំនួន ៧៧ហើយ បានរាយការណ៍ពីវត្តមានវីរុសបំប្លែងថ្មី Omicron និងថាអាចមានប្រទេសមួយចំនួនទៀតក៏អាចមានឆ្លងវីរុសប្រភេទថ្មីនេះដែរ គ្រាន់តែមិនទាន់បានរកឃើញ។
ទន្ទឹមនឹងនេះ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros ក៏បានព្រមាន ថា ថ្វីត្បិតតែវីរុសបំប្លែងថ្មី Omicron បង្កឲ្យមានរោគសញ្ញាស្រាលក៏ពិតមែន តែថាបើចំនួនឆ្លងកើតឡើងខ្លាំងនោះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលដែលមិនបានត្រៀមខ្លួនជាមុន។
