backup og meta

វីរុស Omicron មិនទាន់បាត់ផង ចេញ Florona មួយទៀតហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 04, 2022

    វីរុស Omicron មិនទាន់បាត់ផង ចេញ Florona មួយទៀតហើយ

    ចំ​ពេល​មាន​ការ​ភ័យ​ខ្លាច​នៃ​រលក​ទី៣ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ករណី​វីរុស​បំប្លែង Omicron ទូទាំង​ពិភពលោក ប្រទេស​អ៊ីស្រាអែល​បាន​រាយការណ៍​ករណី​ថ្មី​ដំបូង​មួយ​នៃ​វីរុស​ថ្មី​គឺ Florona។

    តើ Florona ជា​អ្វី?

    ជាក់​ស្ដែង Florona ជា​ឈ្មោះ​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​សម្រាប់​ស្ថានភាព​នៅ​ពេល​ដែល​អ្នក​ជំងឺ​កើត កូវីដ-១៩ផង និង​កើត​ជំងឺ Influenza ផង ឬ​ខ្មែរ​យើង​ស្គាល់​ថា​ជា​ជំងឺ​ផ្ដាសាយ​ធំ។ ករណី​ដំបូង​នៃ​វីរុស Florona ត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី​ទើប​សម្រាល​កូន​ម្នាក់​ក្នុង​មន្ទីរពេទ្យ​នៅ​ទី​ក្រុង Petah Tikva ភាគ​កណ្ដាល​នៃ​ប្រទេស​អ៊ីស្រាអែល។ យោង​តាម​ការ​រាយការណ៍​ដំបូង​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ ទេ ហើយ​ចំពោះ​រោគ​សញ្ញា​ក៏​មាន​សភាព​ស្រាល ហើយ​គេ​រំពឹង​ថា​នាង​នឹង​បាន​ចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ពេល​ឆាប់​ៗនេះ។

    រោគ​សញ្ញា​នៃ Florona

    រោគ​សញ្ញា​នៃ Florona រួម​មាន​គ្រុន​ក្ដៅ​ខ្លាំង ឈឺ​ទ្រូង​ជាប់​គ្នា ឬ​តឹង​ទ្រូង ដក​ដង្ហើម​ខ្លី និង​បាត់បង់​ចំណង់​អាហារ។ វា​ក៏​អាច​នាំ​ឲ្យ​មាន​ស្ថានភាព​នៃ​ការ​ភ័ន្ត​ច្រឡំ និង​ការ​ថប់​បារម្ភ​ផង​ដែរ។

    យោង​តាម​អង្គការ​សុខភាព​ពិភព​លោក រោគ​សញ្ញា​ស្រាល​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ និង​ជំងឺ​គ្រុន​ផ្ដាសាយ​ អាច​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន ដោយ​មិន​ចាំបាច់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឡើយ។ ក្នុង​ករណី​ធ្ងន់ធ្ងរ រោគសញ្ញា​របស់ Florona ក៏​អាច​រួម​មាន​រលាក​សួត និង​រលាក​សាច់​ដុំ​បេះដូង​ផង​ដែរ។

    តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ការពារ​ខ្លួន​ពី Florona?

    អនុវត្ត​តាម​វិធានការ​រក្សា​គម្លាត​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ការ​ពាក់​ម៉ាស និង​ការ​ចាក់​វ៉ាក់សាំង​ទាំង​វ៉ាក់សាំង​កូវីដ-១៩ និង​វ៉ាក់សាំង​​ផ្ដាសាយ គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ការពារ​ខ្លួន​ពី Florona ។

    បន្ថែម​ពី​លើ​នេះ យើង​ត្រូវ​ដឹង​ថា Florona មិន​មែន​ជា​វីរុស​បំប្លែង​នៃ​ជំងឺ​កូវីដ-១៩ ថ្មី​ទេ។ វីរុស​បំប្លែង​ថ្មី​ចុង​ក្រោយ ដែល​ត្រូវ​បាន​រក​ឃើញ​គឺ Omicron ហើយ​មិន​មាន​វីរុស​បំប្លែង​ថ្មី​ណា​មួយទៀត ​ត្រូវ​បាន​សម្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នោះ​ទេ។

    Florona

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម