រដ្ឋាភិបាលកូរ៉េខាងជើងបានចេញសេចក្ដីប្រកាសជាផ្លូវការពីការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូង និងការបញ្ជាឲ្យបិទខ្ទប់ប្រទេសជាបន្ទាន់ ស្របពេលភ្នាក់ងារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា ជំងឺនេះនឹងអាចជ្រៀតចូលទៅដល់ទីក្រុងព្យូងយ៉ាង។ សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ២០២២។