ឥរិយាបថអង្គុយធ្វើការត្រឹមត្រូវ មិនឲ្យចុករួយខ្នង-ចង្កេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 09, 2021

    ឥរិយាបថអង្គុយធ្វើការត្រឹមត្រូវ មិនឲ្យចុករួយខ្នង-ចង្កេះ

    មានគ្នាយើងមួយចំនួនចំណាយពេលអង្គុយច្រើនមែនទែនក្នុងមួយថ្ងៃៗ ដូចជា អង្គុយធ្វើការងារ ពេលធ្វើដំណើរ ពេលរៀន និងសូម្បីតែពេលសម្រាកនៅផ្ទះក៏ដោយ។ តាមពិតទៅ ការអង្គុយរយៈពេលយូរ អាចបណ្ដាលឲ្យយើងមានឥរិយាបថអង្គុយមិនល្អ និងអាចប៉ះពាល់ដល់សុខភាពឆ្អឹងខ្នង។

    ការប្រកាន់យកឥរិយាបថអង្គុយត្រឹមត្រូវចាំបាច់ណាស់ សម្រាប់រក្សាសុខភាពឆ្អឹងខ្នងយើងឲ្យមានសុខភាពល្អ។ ប៉ុន្តែ កុំបារម្ភ យើងអាចផ្លាស់ប្ដូរទម្លាប់អង្គុយមិនល្អមួយចំនួន មកអង្គុយតាមតិចនិកខាងក្រោមនេះ ធានាមានឥរិយាបថអង្គុយល្អ សុខភាពឆ្អឹងខ្នងក៏ល្អ។

    ១. ដាក់ជើងរាបស្មើ ឬលើកន្លែងដាក់ជើង

    ២. ចៀសវាងគងអន្ទាក់ខ្លា

    ៣. រក្សាគម្លាតបន្តិចរវាងខាងក្រោយនៃជង្គង់ នឹងកៅអី

    ៤. ដាក់ជង្គង់នៅត្រឹម ឬទាបជាងត្រគាក

    ៥. ដាក់កជើងពីមុខជង្គង់

    ៦. សម្រាកស្មា

    ៧. ដាក់ខ្នងផ្អែកលើកៅអីឲ្យត្រង់ ឬរកខ្នើយផ្អែកខ្នងឲ្យស្រួល

    ៨. ចៀសវាងអង្គុយយូរ គួរងើបដើរ ឬសម្រាកឲ្យបាន ១០នាទី/ម៉ោង។ល។

    មិនតែប៉ុណ្ណោះ ទម្លាប់អង្គុយល្អបំផុតជំនួយដល់សុខភាពឆ្អឹងខ្នងក៏អាស្រ័យទៅលើកម្ពស់របស់យើង កៅអី និងសកម្មភាពដែលយើងកំពុងធ្វើ។ បើយើងមានទម្លាប់អង្គុយល្អ ឆ្អឹងខ្នងត្រង់ល្អ និងសាច់ដុំប្រើកម្លាំងត្រឹមត្រូវដើម្បីទប់ទម្ងន់រាងកាយ។ លើសពីនេះ យើងក៏ទទួលបានអត្ថប្រយោជន៍ច្រើនដែរដូចជា៖

    • កាត់បន្ថយសម្ពាធលើរាងកាយអំឡុងពេលហាត់ប្រាណ

    • កាត់បន្ថយបញ្ហាសន្លាក់ និងឈឺសាច់ដុំ

    • រក្សាលំនឹងអំឡុងពេលធ្វើចលនា និងហាត់ប្រាណ

    • ពង្រឹងសុខភាពឆ្អឹងខ្នង។ល។

    ឈឺខ្នងចង្កេះ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 09, 2021

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម