ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការច្រឹបជាលិកាថ្លើម?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
១- អ្វីជាការច្រឹបជាលិកាថ្លើម?
ច្រឹបជាលិកាថ្លើម ជាទម្រង់តេស្ត ដោយយកម្ជុលតូចស៊កបញ្ចូលទៅក្នុងសាច់ថ្លើម ដើម្បីប្រមូលជាលិកាយកទៅពិសោធន៍។ ម៉្យាងទៀតតេស្ត អាចជួយឲ្យគ្រូពេទ្យ ដឹងបញ្ហាមាននៅក្នុងថ្លើមដូចជា រលាកថ្លើម ក្រិនថ្លើម ឬមានដុំពកមហារីកជាដើម។
២- ហេតុអ្វីត្រូវច្រឹបជាលិកាថ្លើម?
ដើម្បីជួយឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធបញ្ហា និងជំងឺមាននៅក្នុងថ្លើម ហើយតេស្តច្រឹបជាលិកាថ្លើម ភាគច្រើនជួយបញ្ជាក់ច្បាស់ពេលមានបញ្ហាមួយចំនួនដូចជា៖
– ថ្លើមរីកធំដោយគ្មានមូលហេតុ
– ស្បែកឡើងលឿងដោយគ្មានមូលហេតុ
– ធ្វើតេស្ដឈាមរកមេរោគថ្លើម តែងតែមានបញ្ហាមិនប្រក្រតី
– ភាពមិនប្រក្រតី មើលឃើញពេលឆ្លុះអេកូ CT ស្កេន ឬ Nuclear ស្កេន។
តេស្តច្រឹបជាលិកាថ្លើមយកទៅពិសោធន៍ អាចប្រើដើម្បីវាស់កម្រិតខូចខាតរបស់ថ្លើម និងកំណត់ការព្យាបាលត្រឹមត្រូវថែមទៀតផង។
៣- កត្តាប្រឈមគ្រោះថ្នាក់អ្វីខ្លះ?
បច្ចុប្បន្ន តេស្តច្រឹបជាលិកាថ្លើមយកទៅពិសោធន៍ មិនទាន់បង្ហាញផលវិបាក ដូចការការវះកាត់ដទៃនោះទេ ប៉ុន្ដែទោះយ៉ាងណា ក្នុងករណីកម្រ អាចមានការហូរឈាមសរីរាង្គខាងក្នុងកើតឡើង រួមទាំងការធ្លាយទឹកប្រមាត់ចេញពីថ្លើម ឬថង់ទឹកប្រមាត់។ ក្រៅពីនេះ អាចមានហានិភ័យតិចតួច ដូចជា ខ្យល់ចូលក្នុងស្រោមសួត បើម្ជុលកាត់ជាលិកាចោះចំជញ្ជាំងប្រអប់ទ្រូង បណ្ដាលឲ្យខ្យល់ចូល និងកត្តាប្រឈមមួយចំនួនទៀតដូចជា៖
– ឈឺចាប់
– ហូរឈាម
– រលាកស្រោមពោះ
– ចោះច្រលំកន្លែងដែលនៅជិត
– មានប្រតិកម្ម
– ចម្លងមេរោគ។
សំខាន់បំផុត យើងត្រូវយល់ពីហានិភ័យ និងផលវិបាកមុន ធ្វើតេស្តប្រសិនបើ ហើយបើមានសំណួរ ត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឬគ្រូពេទ្យវះកាត់សម្រាប់ព័ត៌មានបន្ថែម។
៤- គួររៀបត្រៀមខ្លួនបែបណា?
មុននឹងធ្វើតេស្តទម្រង់នេះ គួរតែពិគ្រោះជាមួយគ្រូពេទ្យ ពីស្ថានភាពសុខភាព ថ្នាំទើបប្រើប្រាស់ និងធ្លាប់ធ្វើតេស្តឈាមមួយចំនួន។
១ សប្ដាហ៍មុន ធ្វើតេស្តច្រឹបជាលិកាថ្លើមយកទៅពិសោធន៍ ហាមដាច់ខាតលេបថ្នាំ Aspirin ឬផលិតផលមានផ្ទុកជាតិថ្នាំ Aspirin ថ្នាំប្រឆាំងការរលាក ដូចជា Ibuprofen Advil Motrin ថ្នាំ Naprosyn ឬ Indocin លុះត្រាមានការអនុញ្ញាតិពីគ្រូពេទ្យជាមុនសិន និងហាមឈប់ប្រើថ្នាំដោយមិនបានប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ។
តេស្តមួយចំនួននៅមន្ទីរពិសោធន៍ អាចធ្វើឡើងនៅថ្ងៃជាមួយគ្នា ឬ ២-៣ ថ្ងៃមុន ដោយតេស្តទាំងនោះ មានដូចជា រាប់គ្រាប់ឈាម រាប់ចំនួនប្លាកែត និងវាស់លទ្ធភាពកំណកឈាម។
៥- មានអ្វីកើតឡើងអំឡុងពេលច្រឹប?
ច្រឹបជាលិកាថ្លើមយកទៅពិសោធន៍ នឹងធ្វើឡើងដោយប្រើអេកូឆ្លុះ ហើយគ្រូពេទ្យនឹងចោះសាច់ក្រោមឆ្អឺងជំនីរខាងស្ដាំ បន្ទាប់មកស៊កបញ្ចូលម្ជុល កាត់បំណែកជាលិកាថ្លើមមួយដុំតូច។ មួយទៀត អាចច្រឹបជាលិកាថ្លើមយកទៅពិសោធន៍តាមសរសៃវ៉ែន Jugular ដោយគ្រូពេទ្យ ចោះសាច់ផ្នែកខាងស្ដាំនៅក រួចស៊កបញ្ចូលបំពង់ទីបចូលក្នុងសរសៃវ៉ែន Jugular ប្រើកាំរស្មីអ៊ិចថត ជួយស្វែងរកសរសៃវ៉ែន ហើយនៅពេលបំពង់ទីបទៅដល់ថ្លើម គ្រូពេទ្យនឹងស៊កម្ជុលចូលកាត់បំណែកជាលិកាថ្លើមមួយដុំតូច។
៦- គួរធ្វើអ្វីខ្លះក្រោយច្រឹបជាលិកាថ្លើម?
អាចធ្វើការងារដូចធម្មតា ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លា ១-២ ថ្ងៃក្រោយតេស្ត និងពិភាក្សាជាមួយគ្រូពេទ្យ ពីវិធីព្យាបាល ឬការតាមដានសុខភាពជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Liver Biopsy. http://www.webmd.com/digestive-disorders/digestive-diseases-liver-biopsy. Accessed July 16, 2016.
Liver Biopsy. https://www.niddk.nih.gov/health-information/health-topics/diagnostic-tests/liver-biopsy/Pages/diagnostic-test.aspx. Accessed July 16, 2016.
Liver biopsy. https://www.betterhealth.vic.gov.au/health/surgicalbrochures/liver-biopsy. Accessed July 16, 2016.