– ជ្រាបលាមកចេញក្រៅ ដោយសារដេរមិនបានជិតល្អ
– ខូចខាតទៅលើពោះវៀន ប្លោកនោម និងសរសៃឈាម។
ករណីខ្លះការព្យាបាលដោយថ្នាំផ្សះ អាចធ្វើបានសម្រាប់គ្នាយើងមិនអាចវះកាត់បាន។ ការសិក្សាមួយចំនួនបង្ហាញថា ព្យាបាលដោយថ្នាំអាចមានប្រសិទ្ធភាពដល់ទៅ ៧០ភាគរយ តែករណីភាគច្រើនជ្រើសរើសយកការវះកាត់ ព្រោះមានប្រសិទ្ធភាពជាង។
ស្វែងយល់មុនវះកាត់
៤- គួរត្រៀមអ្វីខ្លះមុនពេលវះកាត់?
មុនធ្វើការវះកាត់ យើងត្រូវប្រឹក្សាជាមួយគ្រូពេទ្យសណ្ដំជាមុន ពីរបៀបត្រៀមមុនឡើងជ្រុញ ជាទូទៅត្រូវតមអាហារយ៉ាងតិច ៦ ម៉ោង និងទឹកយ៉ាងតិចណាស់ ៣ ម៉ោងមុនវះកាត់។
៥- អ្វីខ្លះកើតឡើងអំឡុងពេលវះកាត់?
ការវះកាត់ ជាទូទៅត្រូវការពេលពី ១-២ ម៉ោង គ្រូពេទ្យអាចផ្ដល់ជម្រើស ២ សម្រាប់យើង មានវះកាត់ដោយបើកពោះ និងមិនបើកពោះ (ចោះពោះដោយប្រហោងតូច)។ ដោយសារវិទ្យាសាស្ត្របច្ចុប្បន្នជឿនលឿនខ្លាំង វិធីវះកាត់ដោយមិនបើកពោះ ជាជម្រើសទី ១ ព្រោះបណ្តាលឲ្យ មានស្នាមតិចតួច វះកាត់ជាមួយឧបករណ៍ពិសេស ចោះចូលទៅក្នុងពោះ តែប៉ុន្មានកន្លែងប៉ុណ្ណោះ តែទាស់ត្រង់ថាតម្លៃសេវា ថ្លៃជាងការវះបើកពោះ។
ករណីខ្លះពេលខ្នែងពោះវៀនធ្លាយរួចទៅហើយនោះ វិធីនេះក៏មិនអាចអនុវត្តបានដែរ ។
វិធីថែទាំក្រោយវះកាត់
៦- គួរធ្វើអ្វីខ្លះក្រោយវះកាត់?
ត្រូវសម្រាកពេទ្យពី ៣-៥ ថ្ងៃ បន្ទាប់ពីវះកាត់រួច សម្រាប់ករណីរលាកខ្នែងពោះវៀន។ ប៉ុន្តែករណីវះកាត់ដោយសារធ្លាយខ្នែងពោះវៀនអាចសម្រាកនៅពេទ្យពី ៧-១០ ថ្ងៃ និងអាចត្រឡប់ទៅធ្វើការធម្មតាវិញ នៅចន្លោះពី ២-៤ សប្តាហ៍ក្រោយវះកាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕