១- អ្វីជាការវះកាត់បកបាយភ្នែក?
បាយភ្នែក កើតនៅពេលវ័យកាន់ចាស់ បង្កជាភាពល្អក់នៅក្នុងថង់កែវភ្នែក ធ្វើឲ្យយើងពិបាកមើល និងពិបាកធ្វើការងារប្រចាំថ្ងៃ។ វះកាត់បកបាយ ដើម្បីគេយកចេញភាពល្អក់កករក្នុងកែវភ្នែក ប្ដូរកែវភ្នែកដោយកញ្ចក់កែវសិប្បនិម្មិត។
២- ហេតុអី្វត្រូវវះកាត់?
វះកាត់ អាចនឹងធ្វើឡើង ពេលគំហើញរបស់យើងមានផលរំខាន និងឧបសគ្គធ្ងន់ធ្ងរមិនអាចធ្វើការងារប្រកបរបររកស៊ីអ្វីបាន ដើម្បីជួយកែវភ្នែកអាចមើលឃើញវិញបាន។
៣- កត្តាប្រឈមមានអ្វីខ្លះ?
យើងអាចជ្រើសរើសពេលណាត្រូវវះកាត់ មិនចាំបាច់រង់ចាំដល់ពេលមើលលែងឃើញទើបទៅរកពេទ្យនោះទេ។ សម្រាប់ការវះកាត់ តែងតែជួបនឹងផលវិបាកខ្លះៗ ដូចជាការដុះឡើងវិញនូវកោសិកាដាច់ក្នុងពេលប្ដូរកែវសិប្បនិមិ្មត។ ករណីនេះ យើងអាចជ្រើសរើសបាញ់ឡាសែរ ដើម្បីសម្រួលអាការៈ ព្រោះវាអាចនៅតែស្រវាំងក្រោយពេលវះកាត់។
គ្នាយើងបកបាយទាំងអស់ ត្រូវយល់ដឹងពីផលរំខានដោយវះកាត់ អាចកើតមានជាយថាហេតុ ដូចនេះគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញមុនពេលសម្រេចចិត្ត ខណៈផលវិបាកផ្សេងទៀតរួមមាន៖
– រហែកថង់កញ្ចក់ភ្នែក
– កែវសិប្បនិមិ្មតមិនត្រូវទំហំថង់កញ្ចក់ភ្នែក
– ឆ្លងរោគធ្ងន់ធ្ងរ
– របើកសរសៃបាតភ្នែក
– ហូរឈាមក្នុងគ្រាប់ភ្នែក។
៤- គួរត្រៀមអ្វីខ្លះមុនវះកាត់?
មុនធ្វើការវះកាត់ យើងត្រូវធ្វើការវាស់គំហើញភ្នែក និងពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីដឹងពីកម្រិតធ្ងន់ធ្ងរ និងងាយស្រួលជ្រើសរើសការព្យាបាល ក៏ដូចដាក់កញ្ចក់សមស្របនឹងកែវភ្នែកជាដើម។
៥- អ្វីខ្លះកើតឡើងអំឡុងពេលវះកាត់?
វះកាត់ប្រព្រឹត្តទៅជាធម្មតាប្រើពេល ៣០នាទី ដោយគ្រូពេទ្យនឹងចាប់ផ្តើមដាក់ថ្នាំបន្តក់ពង្រីកប្រស្រីភ្នែក ដើម្បីងាយធ្វើប្រតិបត្តិការ បន្ទាប់មកដាក់ថ្នាំស្ពឹក កុំគ្រាប់ភ្នែកធ្វើចលនាផ្ដេសផ្ដាសពេលកំពុងវះ។ វិធីទំនើបមួយទៀត គឺវះកាត់ដោយប្រើឧបករណ៍ Phaco surgery ដើម្បីងាយស្រួលស្រូបយកភាពល្អក់ពីក្នុងថង់កញ្ចក់ភ្នែក។
៦- គួរធ្វើអ្វីខ្លះក្រោយវះកាត់?
ថ្នាំស្ពឹកនឹងអស់ឥទ្ធិពលនៅប៉ុន្មានម៉ោងបន្ទាប់ពីវះកាត់រួច យើងអាចត្រូវរុំ និងការពារភ្នែកដោយជ័របិទភ្នែករយៈពេលមួយយប់។ អំឡុងពេលនេះពេទ្យ នឹងឲ្យយើងថ្នាំមួយចំនួន ដូចជាថ្នាំផ្សះបន្តក់ ថ្នាំបំបាត់ការឈឺចាប់ ក៏ដូចជាបំបាត់ហើមជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Cataract surgery. http://www.mayoclinic.org/tests-procedures/cataract-surgery/basics/definition/prc-20012917. Accessed July 16, 2016.
Cataract Surgery. http://www.aao.org/eye-health/diseases/what-is-cataract-surgery. Accessed July 16, 2016.
Eye Health and Cataract Surgery. http://www.webmd.com/eye-health/eye-health-cataract-surgery. Accessed July 16, 2016.
Cataract surgery (phacoemulsification). https://www.betterhealth.vic.gov.au/health/surgicalbrochures/cataract-surgery-phacoemulsification. Accessed July 16, 2016.
កំណែប្រែបច្ចុប្បន្ន
24/01/2019
អត្ថបទដោយ យ៉ានណែត ដាញែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សន សុភា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ