backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ជឿអត់? មនុស្សយើងអាចថមថយកម្ពស់ពេលវ័យកាន់តែចាស់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02, 2021

ជឿអត់? មនុស្សយើងអាចថមថយកម្ពស់ពេលវ័យកាន់តែចាស់?

កម្ពស់​​របស់​យើង​ ត្រូវ​បាន​កំណត់​ដោយ​ប្រវែង​ឆ្អឹង​ជើង​ ឆ្អឹង​ខ្នង​ និង​លលាដ៍​ក្បាល​។​ ខណៈ​ពេល​ដែល​ឆ្អឹង​ជើង​ និង​លលាដ៍​ក្បាល​ មិន​​សូវ​មាន​ការ​ផ្លាស់ប្ដូរ បន្ទាប់​ពី​យើង​ឈាន​ដល់​​​អាយុ​ពេញ​វ័យ​ ​ឆ្អឹង​ខ្នង​របស់​យើង​នឹង​ចាប់ផ្ដើម​រួញ​ទៅ​ៗ​​ជា​លំដាប់​។​ ជា​ទូទៅ​ ​មនុស្ស​យើង​ភាគ​ច្រើន​មាន​ឆ្អឹង​កង​ខ្នង​ ចំនួន​២៤​ ហើយ​ឆ្អឹង​ទាំង​នេះ​ ចង​ភ្ជាប់​គ្នា​​យ៉ាង​ណែន​​ដោយ​សរសៃ​ និង​​សាច់​ដុំ​។​

១. មូល​ហេតុ​​ធ្វើ​ឲ្យ​យើង​កាន់​តែ​ទាប​ទៅ

​​​​​​​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ឆ្អឹង​របស់​យើង​ចាប់ផ្ដើម​ប្រែ​ទៅ​ជា​ស្ដើង​បន្តិច​​ម្ដង​ៗ ហើយ​ឆ្អឹង​កង​ខ្នង​នីមួយ​ៗ ក៏​ប្រែ​ក្លាយ​ទៅ​ជា​ខ្លី​ទៅ​ៗ​ ដែល​បណ្ដាល​ឲ្យ​យើង​ប្រឈម​ទៅ​នឹង​ជំងឺ​ឆ្អឹង​ទន់​ ។ ​ជា​លទ្ធផល​ ​​យើង​អាច​​នឹង​​បាត់​បង់​កម្ពស់​ប៉ុន្មាន​សង់ទីម៉ែត្រ​ដោយ​មិន​ដឹង​ខ្លួន​។

២. ធ្វើ​ម៉េច​ទើប​ការពារ​ខ្លួន​យើង​​​កុំ​ឲ្យ​ទាប​ជាង​មុន​បាន​?

 ១. របប​អាហារ​ត្រឹមត្រូវ​​

វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ ដើម្បី​ការពារ​ខ្លួន​​យើង​កុំ​ឲ្យ​កាន់​តែ​ទាប​ទៅ​ៗ​ គឺ​ត្រូវ​​​​ការពារ​ឆ្អឹង​របស់​យើង​ឲ្យ​បាន​ល្អ​។​ ជាក់​ស្ដែង​ ស្ត្រី​ដែល​ឈាន​ដល់​វ័យ​អស់​រដូវ​ គឺ​ជា​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​​ក្នុង​ការ​កើត​ជំងឺ​ឆ្អឹង​ទន់​។​ ហេតុ​ដូច្នេះ​ហើយ​ ​ការ​​ញ៉ាំ​វីតាមីន​D ចំនួន​៨០០IU​ និង​​កាល់ស្យូម​បន្ទាប់​បន្សំ​ចំនួន​១២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ​គឺ​ជា​រឿង​ដែល​​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ ចំណែក​ឯ​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​ចាប់​ពី​១៩​ឆ្នាំ​ ដល់​៥០​ឆ្នាំ​ និង​បុរស​ដែល​មាន​អាយុ​ចាប់​ពី​៥១​ឆ្នាំ​ ដល់​៧០​ឆ្នាំ​ គួរ​​​ញ៉ាំ​ជាតិ​កាល់ស្យូម​ឲ្យ​បាន​១០០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។​ យ៉ាង​ណា​មិញ​ កាល់​ស្យូម​ដែល​មាន​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ គឺ​មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​ថ្នាំ​គ្រាប់​កាល់ស្យូម​ទៅទៀត​។​ ​​

 ២. លំហាត់​ប្រាណ​ជា​ទៀងទាត់​

​​​​​​​​​​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ គឺ​ជា​រឿង​សំខាន់​បំផុត​​ដែល​យើង​មិន​អាច​ខ្វះ​បាន​។​ ហេតុ​នេះ​ហើយ យើង​អាច​អនុវត្ត​លំហាត់​ប្រាណ​ងាយ​ៗ​ដូចជា​ដើរ​ រត់​ត្រឹក​ៗ​ និង​​ឡើង​ជណ្ដើរ​ ដើម្បី​ជួយ​ពង្រឹង​ឆ្អឹង​ឲ្យ​រឹងមាំ​ ក៏​ដូចជា​ពន្យឺត​ការ​បាត់បង់​ឆ្អឹង​របស់​យើង​ប្រកបដោយ​ប្រសិទ្ធភាព​។​

កម្ពស់ទាប២

 ៣. ​​បញ្ឈប់​ការ​ជក់​បារី​ និង​គ្រប់គ្រង​ការ​ផឹក​​គ្រឿង​ស្ររឹង

ការ​ជក់​បារី​ និង​ផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​​ពុក​ឆ្អឹង​ផង​ដែរ​។​ ម្យ៉ាង​វិញ​ទៀត​ ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជា​ប្រចាំ​ ដូចជាថ្នាំស្តេរ៉ូអុីត និង​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់​ ក៏​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ឆ្អឹង​ផង​ដែរ​។​ នៅ​ក្នុង​ករណី​ដែល​យើង​ប្រើប្រាស់​ថ្នាំ​ទាំង​នេះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ថា​តើ​យើង​គួរ​តែ​ធ្វើ​ការ​វាស់​ដង់ស៊ីតេ​ឆ្អឹង​ដែរ​ឬ​យ៉ាង​ណា​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម