៣. សេលេញ៉ូម
សេលេញ៉ូមក៏អាចជួយឱ្យរាងកាយយើងផលិតកោសិកាឈាមសដែរ ហើយសម្បូរនៅក្នុងអាហារដូចជា សាច់គោ ត្រីធូណា ត្រីសាល់ម៉ុន និងសាច់មាន់ជាដើម។
៤. បេតាការ៉ូទីន
បេតាការ៉ូទីនជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កការខូចខាតកោសិកា និងជួយជំរុញការផលិតកោសិកាឈាមស។ អាហារផ្ទុកទៅដោយបេតាការ៉ូទីនខ្ពស់មានដូចជា ការ៉ុត ល្ពៅ ប៉េងប៉ោះ ដំឡូងជ្វា និងបន្លែស្លឹកបៃតងចាស់។
៥. វីតាមីន E
វីតាមីន E ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំយើងដោយជំរុញការផលិតកោសិកាឈាមស។ លើសពីនេះ វីតាមីន E ក៏ជួយជំរុញការផលិតកោសិកា B ដែលជួយកម្ចាត់មេរោគដែរ។
យើងអាចទទួលបាន វីតាមីន E ពីគ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ គ្រាប់ផ្កាឈូករ័ត្ន សណ្តែកដី ស្ពៃពួយឡេង ប្រូខូលី ផ្លែបឺរ ស្វាយ ផ្លែគីវីជាដើម។

ចង់គណនា BMI ចុចទីនេះ!
ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៦. អាស៊ីដខ្លាញ់អូមេហ្កា-៣
អាស៊ីដខ្លាញ់អូមេហ្កា-៣ ដូចជា ត្រីសាល់ម៉ុន ធូណា សាឌីន អ័យស្ទើ គ្រាប់ឈៀ គ្រាប់ផ្លែលើ ផ្លែបឺរ ប្រេងអូលីវជាដើមអាចជួយពង្រឹងសមត្ថភាពកោសិកា និងជំរុញការផលិតកោសិកាឈាមសនៅក្នុងប្រព័ន្ធភាពស៊ាំ។
៧. វីតាមីន B កំផ្លេច
វីតាមីន B កំផ្លេចគឺជាវីតាមីន B6, B12, B3, B2, B5, B7, B9, ឬ B12 ក៏ជួយដល់ការផលិតកោសិកាឈាមសដែរ។ អាហារសម្បូរវីតាមីន B មានដូចជា ស៊ុត ទឹកដោះគោ ឈីស សណ្ដែក ត្រីធូណា ត្រីសាល់ម៉ុន ដំឡូងបារំាង ឆាយថាវក្រហម ផ្លែបឺរ ឪឡឹក ចេកជាដើម។
៨. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឱ្យការផលិតកោសិកាឈាមសកាន់តែតិច ហើយធ្វើឱ្យអាការៈជំងឺយើងកាន់តែធ្ងន់ធ្ងរ។ យើងគួរគេងឱ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃដើម្បីឱ្យរាងកាយមានពេលវេលាជួសជុលខ្លួនឯង។
៩. ញុំាទឹកឱ្យបានគ្រប់គ្រាន់
យើងគួរញុំាទឹកឱ្យបាន ២ លីត្រក្នុងមួយថ្ងៃ ព្រោះជាតិទឹកជួយឱ្យកោសិកាដំណើរការបានល្អ និងជំរុញការផលិតកោសិកាក្នុងរាងកាយ។
ជាទូទៅរាងកាយយើងនឹងត្រូវការពេលពីរបីថ្ងៃ ឬសប្តាហ៍ដើម្បីបង្កើនការផលិតកោសិកាឈាមស។
អត្ថបទគួរអាន៖
ចំណុចសំខាន់
យើងអាចបង្កើនគ្រាប់ឈាមសតាមរយៈ៖
- ញុំាអាហារសម្បូរវីតាមីន C ស័ង្កសី សេលេញ៉ូម បេតាការ៉ូទីន វីតាមីន E អាស៊ីដខ្លាញ់អូមេហ្កា-៣ វីតាមីន B កំផ្លេច
- គេងឱ្យបានគ្រប់គ្រាន់
- ញុំាទឹកឱ្យបានគ្រប់គ្រាន់