backup og meta

ជំងឺស្លេកស្លាំងដោយបែកគ្រាប់ឈាមក្រហម បណ្ដាល​មក​ពីបញ្ហាទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 12, 2023

ជំងឺស្លេកស្លាំងដោយបែកគ្រាប់ឈាមក្រហម បណ្ដាល​មក​ពីបញ្ហាទាំងនេះ

ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម ជា​ជំងឺ​មួយ​ដែល​កោសិកា​ឈាម​ក្រហម​ត្រូវ​បំផ្លាញ​លឿន​ជាង​​ការ​ផលិត។ ជាក់​ស្ដែង កោសិកា​ឈាម​ក្រហម​ដឹកនាំ​អុកស៊ីសែន​​ទៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាងកាយ ប៉ុន្តែ​ប្រសិនបើ​​បរិមាណ​កោសិកា​ឈាម​​ទាប​ជាង​ធម្មតា នោះ​យើង​អាច​មាន​ជំងឺ​ស្លេកស្លាំង។ យ៉ាង​ណា​មិញ​ ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម អាច​កើត​ឡើង​ដោយ​សារ​តែ​តំណ​ពូជ ឬ​​កើត​ឡើង​ដោយ​ឯកឯង។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម​​បណ្ដាល​មក​​ពី​អ្វី​?

ក្រៅ​ពី​តំណ​ពូជ រាងកាយ​យើង​អាច​បង្កើត​កោសិកា​​ឈាម​ក្រហម​ធម្មតា ប៉ុន្តែ​ត្រូវ​បាន​បំផ្លាញ​​នៅ​ពេល​ក្រោយ ដោយ​សារ​តែ​៖

  • ការ​ឆ្លង​មេរោគ​ជាក់លាក់
  • ​ការប្រើប្រាស់​ថ្នាំ ដូចជា​ថ្នាំផ្សះ ​ថ្នាំ​ប្រឆាំង​នឹង​គ្រុន​ចាញ់​។
  • ជំងឺ​មហារីក​ឈាម​
  • ជំងឺភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង
  • ដុំ​សាច់​
  • ប្រឹសបេះដូងសិប្បនិមិ្មត្ត​ដែល​​បំផ្លាញ​កោសិកា​ឈាម​ក្រហម​​ នៅ​ពេល​ដែល​ចេញ​ពី​បេះដូង
  • ប្រតិកម្ម​ធ្ងន់ធ្ងរ​ចំពោះ​ការ​បញ្ចូល​ឈាម។

រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម

  • ស្បែក​ស្លេកស្លាំង
  • ទឹក​នោម​ពណ៌​​ខ្មៅ​
  • គ្រុន​ក្ដៅ​
  • ខ្សោយ​
  • វិលមុខ
  • វង្វេង​ស្មារតី
  • លំពែង និង​ថ្លើម​រីក​ធំ
  • ចង្វាក់​បេះដូង​លោត​ញាប់​
  • សំឡេង​បេះដូង​ខុសពីធម្មតា​​

ជំងឺស្លេកស្លាំង២

អត្ថបទគួរអាន៖

  • មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?
  • ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន
  • មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក
  • គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ?
  • មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
  • យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហមបាន​ឬ​អត់​?

    ពិត​ណាស់ ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម​ កើត​ឡើង​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ដែល​យើង​ពិបាក​នឹង​គ្រប់គ្រង​បាន។ យើង​អាច​នឹង​កើត​ជំងឺ​នេះ ក្រោយ​ពេល​រង​របួស ឬ​​នៅ​ពេល​​​កើត​​ជំងឺ​ជាក់លាក់​មួយ​ចំនួន​។ យ៉ាង​ណា​មិញ យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ​ ដោយ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ នៅ​ពេល​ដែល​យើង​មាន​រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 12, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម