ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ចំណេះដឹងទូទៅ

ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ស្ដាប់ទៅកខ្វក់បន្តិចមែន តែអាចម៍ត្រចៀកមានប្រយោជន៍មិនតិចទេ

​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​សម្អាតអាចម៍​ត្រចៀក រាល់​ថ្ងៃ ដើម្បី​ឲ្យ​ស្រឡះ​ត្រចៀក​ និង​ម៉ាក់​ៗ​ខ្លះ​ក៏​ចូលចិត្ត​ត្បារ​អាចម៍​ត្រចៀក​កូន​តូច​ដែរ នេះមាន​ន័យ​ថា មិន​ទាន់​ស្គាល់​ពី​អត្ថប្រយោជន៍​នៃ​អាចម៍​ត្រចៀក និង​ហានិភ័យ​ដែល​អាច​កើត​ឡើង​បាន​នៅ​ឡើយ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ត្រចៀក​ក្នុង (អំបៅអំបែក) ស្ទើរ​តែ ៩០% ដែល​កើត​ឡើង​លើ​ក្មេង គឺ​ដោយ​សារ​កំហុស​ឆ្គង​ឪពុក​ម្ដាយចូល​ចិត្ត​ត្បារ​ត្រចៀក​កូន​ផ្ដេសផ្ដាស និង​ប្រើ​​របស់​​លូក​ចូល​ត្រចៀក​គ្មាន​អនាម័យ។ ការ​ដែល​ឧស្សាហ៍​ខ្វេះ​យក​អាចម៍​ត្រចៀក​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ធំ​កើត​អំបៅអំបែក ឬ​រលាក​ត្រចៀក​ក៏​មាន។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ លោក​បន្ថែម​ថា អាចម៍​ត្រចៀក​មាន​តួនាទី និង​ផល​ប្រយោជន៍​ច្រើន​យ៉ាង​ដូច​ជា៖ ១. អាចម៍​ត្រចៀក​ជួយ​សម្ងួត​សំណើម​ក្នុង​ត្រចៀក ដែល​សំណើម​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​ត្រចៀក​ងាយ​រលាក និង​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស និង​ផ្សិត ព្រោះ​ពពួក​មេរោគ​ទាំង​នេះ​ចូលចិត្ត​កន្លែង​សើមៗ។ ២. ការពារ​សត្វ​ល្អិត​ចូល​ក្នុង​ត្រចៀក ព្រោះ​សត្វ​ល្អិត​ទាំង​នោះ​មិន​ចូល​ចិត្ត​ក្លិន និង​រសជាតិ​ដ៏​ល្វីង​របស់​អាចម៍​ត្រចៀក​ទេ។ ៣. អាចម៍​ត្រចៀក​ជា​រនាំង​ជួយ​ការពារ​ពី​សំឡេង​ខ្លាំង​ដែល​អាច​បណ្ដាល​ឲ្យ​ខូច​ក្រដាស​ត្រចៀក​បាន​ផង​ដែរ។ ហេតុ​នេះ​ហើយ ទើប​វេជ្ជបណ្ឌិត​ខាង​លើ​ណែនាំ​មិន​ឲ្យ​យើង​ត្បារ​យក​អាចម៍​ត្រចៀក​ចេញ​នោះ​ទេ ព្រោះ​វា​មាន​គុណ​ប្រយោជន៍​ច្រើន ហើយ​ណា​មួយ​បើ​យើង​ខ្វារ​មិន​បាន​ត្រឹមត្រូវ នោះ​វា​កាន់​តែ​រុញ​អាចម៍​ត្រចៀក​ចូល​ជ្រៅ​ទៅ​ក្នុង​ត្រចៀក អាច​ប៉ះពាល់​ដល់​ក្រដាស​ត្រចៀក។ ជា​ចុង​ក្រោយ លោក​បន្ត​ថា អាចម៍​ត្រចៀក​នឹង​ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​ឯកឯង នៅ​ពេល​ដែល​វា​ដល់​កំណត់​មួយ តែ​យើង​អាច​ត្បារ​ចេញ​បាន ប្រសិន​បើ​វា​មាន​ច្រើន​ពេក​រហូត​ដល់​រំខាន​ក្នុង​ការ​ស្ដាប់។ ទន្ទឹម​នឹង​នេះ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា ផល​វិបាក​នៃ​ជំងឺ​រលាក​ត្រចៀក​ក្នុង គឺ​អាចធ្វើ​ឲ្យ​ទៅ​ជា​ថ្លង់​បាន ដូច្នេះ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ចាប់​អារម្មណ៍​ថា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​លើ​ត្រចៀក។ អានបន្ថែម៖ ​ចេះតែរមាស់​ត្រចៀកមិន​បាត់ អាចឆ្លងរោគផ្សិត​ត្រចៀក តិចនិក​ងាយ​ៗ​ […]

អត្ថបទផ្សេងទៀតពី ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ជំងឺត្រចៀក

ស្វែងរក ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ការពារ និងថែរក្សាត្រចៀកកុំឲ្យមានបញ្ហា ត្រូវដឹង​តិចនិកមួយចំនួននេះ

ត្រចៀក​ជា​សេរីរាង្គ​​វិញ្ញាណ​មួយ​ ក្នុង​ចំណោម​សេរីរាង្គ​ទាំង​៥ ដូច​នេះ​ការ​ថែរក្សា​សុខភាព​​សេរីរាង្គ​នេះគឺ​ជា​រឿង​សំខាន់​​​ដែល​មិន​អាច​ប្រហែស​បាន​។ តាម​រយៈ​សមាគម​អ្នកជំនាញ​ឯក​ទេស​​ផ្នែក​ត្រចៀក​  ឈ្មោះ​ថា EarQ នៃ​សហរដ្ឋអាមេរិក​ បាន​ចែក​រំលែក​ជា​គន្លឹះ​ខ្លះ​ៗ សម្រាប់​ការ​ថែ​ទាំ​ត្រចៀក ឱ្យ​នៅ​សុខភាព​ល្អ​​​ប្រសើរ​៖ ១. ចៀស​វាង​​សន្ទនា​ឆ្លើយ​ឆ្លង​នៅ​កន្លែង​​​លាន់​សំឡេង​ខ្លាំង​ កន្លែង​បំពុល​សំឡេង​ខ្លាំង​ អាច​មាន​ដូច​ជា​តំបន់​រោង​ចក្រ ព្រលាន​យន្ត​ហោះ ក្លិប​​កម្សាន្ត​រាត្រី កន្លែង​ជប់​លៀង ដែល​អាច​បង្ក​សំឡេង​ឮ​ខ្លាំង​ៗ ដូច​នេះ​​ការ​ចៀស​វាង​សន្ទនា​ឆ្លើយ​ឆ្លង​​​យូរ​ម៉ោង​នៅ​ទី​នោះ​ជា​ជម្រើស​ល្អ សម្រាប់​ត្រចៀក។ បន្ថែម​ពី​​នោះ​ក្នុង​ករណី​ចៀស​ពុំ​បាន យើង​ក៏​អាច​រក​​ឧបករណ៍​ពាក់​ត្រចៀក​(ស្រដៀង​កាស​ស្តាប់) ពាក់​ដើម្បី​ច្រោះ​បន្ថយ​សម្ពាធ​សំឡេង​លាន់​រំពង​ទាំង​នោះ​។ អត្ថបទពាក់ព័ន្ធ៖  កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី? មូលហេតុចម្បងៗ ធ្វើឲ្យកូនក្មេងងាយកើតអំបៅអំបែក បើមានសត្វល្អិតចូលត្រចៀកកូន ម៉ាក់ប៉ាគួរធ្វើបែបនេះ ហេតុអ្វីពេលចាស់ទៅ ស្ដាប់មិនសូវឮច្បាស់ល្អ? ២. ប្រើ​​​​កាស​​ស្តាប់​​​សំឡេង​ក្នុង​កម្រិត​ល្មម យោង​តាម​ការ​ឱ្យ​ដឹង​ពី​អង្គការ​សុខភាព​ពិភព​លោក (WHO) យុវជន រួម​ទាំង​​យុវវ័យ​ក្មេង​ៗ​​​ក្បែរ ១ពាន់លាន​​នាក់ មាន​បញ្ហា​ស្តាប់​ពុំ​​សូវ​ឮ​ ដោយ​សារ​ការ​ប្រើ​ប្រាស់​កាស​ស្តាប់ ឬ​ឧបករណ៍​​ស្តាប់​ពុំ​បាន​ត្រឹម​ត្រូវ​។ ជា​ការ​ណែ​នាំ​ពី​អ្នក​ជំនាញ ការ​ស្តាប់​សំឡេង​ពី​​ឧបករណ៍​អេឡិច​ត្រូនិក​ គឺ​ជា​ទូ​ទៅ​មិន​ឱ្យ​លើស​ពី​៦០​% នៃ​​កម្រិត​សំឡេង​របស់​​ឧបករណ៍​ស្តាប់​ និង​មិន​គួរ​លើស​ពី​៦០​នាទី​​ក្នុង​​រយៈ​ពេល​១​ថ្ងៃ​។ ៣. ឱ្យ​ត្រចៀក​យើង​បាន​សម្រាក​ខ្លះ​ ប្រសិន​បើ​យើង​នៅ​កន្លែង​ដែល​មាន​សំឡេង​រំខាន​ខ្លាំង​​ជាប់​រយៈ​ពេល​យូរ ដូច​ជា​នៅ​កន្លែង​ព្រឹត្តិការណ៍​​តន្រ្តី កន្លែង​ជួប​ជុំ​​កម្សាន្ត​​សំឡេង​អ៊ូ​អរ​ខ្លាំង ដូច​នេះ យើង​​អាច​រក​ពេល​សម្រាក​​​ត្រចៀក​ខ្លះ ដោយ​ក្នុង​​រយៈ​​ពេល​សម្រាក​ជា​ញឹក​ញាប់​នោះ គឺ​​​អាច​មាន​រយៈ​ពេល​៥​នាទី។ បន្ថែម​ពី​នោះ ការ​សិក្សា​បាន​បង្ហាញ​ថា ក្រោយ​ពេល​ត្រចៀកយើងរងសំឡេង​ខ្លាំង គួរ​រក​ពេល​សម្រាក​ក្នុង​ទី​កន្លែង​​ស្ងប់​ស្ងាត់ ក្នុង​រយៈ​ពេល​​​ប្រហែល​១៦​ម៉ោង ដើម្បី​ត្រចៀក​បាន​សម្រាក​ និង​​​មាន​ដំណើរ​ការ​ល្អ​ឡើង​វិញ។ ៤. គួរ​ពិចារណា​ឈប់​ប្រើសំឡី​ត្បាល់​ត្រចៀក សឹង​តែ​ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​​​​​គ្នា​យើង​ច្រើន​យក​សំឡី​​ត្បាល់​ត្រចៀក […]


ជំងឺត្រចៀក

Acute Otitis Media (ជំងឺ​អំបៅអំបែក​ស្រួចស្រាល់)

ក្នុង​អត្ថបទ​នេះ​ ចំណេះដឹងមូលដ្ឋាន រោគ​សញ្ញា មូលហេតុ កត្តា​ប្រឈម រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល វិធីខ្លះៗសម្រាប់អនុវត្ត ចំណេះដឹង​មូលដ្ឋាន តើ​អ្វី​ទៅ​ជា​ជំងឺ​អំបៅអំបែក? ជំងឺ​អំបៅអំបែក​ស្រួច​ស្រាល់​គឺ​ជា​ការ​ឈឺ​ចាប់​នៃ​ការ​ក​រោគ​ក្នុង​ត្រចៀក។ ជំងឺអំបៅអំបែក​កើត​ឡើង​នៅ​ពេល​ដែល​តំបន់​ក្រោយ​ក្រដាស​ត្រចៀក​មាន​ការ​រលាក​ ឬ​ករ​រោគ​ក្នុង​នោះ។ រោគ​សញ្ញា តើ​ជំងឺ​អំបៅអំបែក​មាន​រោគសញ្ញា​អ្វី​ខ្លះ? កុមារ​និង​ក្មេង​តូច​ៗ​អាច​នឹង​ជួប​សញ្ញា​ដូចជា​៖ យំ​​ច្រើន រង៉ែរង៉ៅ គេង​មិន​លក់ ត្រចៀក​រមាស់​នៅមិន​សុខ ឈឺ​ត្រចៀក ឈឺ​ក្បាល ឈឺ​ក ណែន​ត្រចៀក មាន​ទឹក​រងៃ​ឬ​ខ្ទុះ​ចេញ​តាម​រន្ធ​ត្រចៀក ឡើង​កម្ដៅ ក្អួត រាក គ្មាន​លំនឹង​ពេល​ឈរ​ ហឹង​ត្រចៀក មូលហេតុ តើកត្តា​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អំបៅអំបែក? បំពង់​​​ Eustachian ​ជា​រន្ធ​ឆ្លង​កាត់​ផ្ទាល់​ពី​ត្រចៀក​ទៅ​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់​ក​។ ជំងឺ​អំបៅអំបែក​ស្រួច​ស្រាល់ ​កើត​ឡើង​នៅ​ពេល​ដែល​បំពង់​នេះ​ហើម​ និង​ស្ទះ​មិន​អាច​មាន​ចរន្ត​ទឹក​ឆ្លង​កាត់​បាន។ ការ​ស្ទះ​នេះ​អាច​មាន​ការ​ក​រោគ​បាន។ ចំពោះ​កុមារ​តូចៗ​វិញ​បំពង់​នេះ​មាន​ទម្រង់​ខ្លី​ និង​ទ្រេត​ជាង​កុមារ​ដែល​អាយុ​ច្រើន​ជាង ​ក៏​ដូចជា​មនុស្ស​ពេញ​វ័យ​ផង​ដែរ។ កត្តា​​ទាំង​នេះ​គឺ​ងាយ​នឹង​មាន​ការ​ក​រោគ។ បំពង់​ Eustachian​ មាន​ការ​ស្ទះ​និង​ហើម​ដែល​បណ្ដាល​មក​ពី​បញ្ហា​ដូចជា៖ មាន​ប្រតិកម្ម ផ្ដាសាយ ផ្ដាសាយ​ធំ មាន​ការ​ក​រោគ​ក្នុង​ស៊ីនុស មាន​ការ​ហើម​កូន​កណ្ដុរ ផ្សែង​បារី បៅ​ទឹក​ពេល​ដេក កត្តា​ប្រឈម តើ​អ្នក​ណា​ខ្លះ​អាច​ប្រឈម​នឹង​ជំងឺ​អំបៅអំបែក? កត្តា​ដែល​ប្រឈម​នឹង​ជំងឺ​អំបៅអំបែក​មាន​ដូចជា​៖ កុមារ​ដែល​មាន​អាយុ​ចន្លោះ​៦​ខែ​ទៅ​៣៦​ខែ ទារក​ដែល​បៀម​ក្បាល​ដោះ មាន​វត្តមាន​នៅ​ទារកដ្ឋាន​ បៅ​ទឹក​ពេល​ដេក ប្រឈម​នឹង​ផ្សេង​បារី ប្រឈម​នឹង​ខ្យល់​ពុល ធ្លាប់​មាន​ការ​ទៅ​កន្លែង​ដែល​មាន​រយៈកម្ពស់​ខ្ពស់ មាន​ការ​ផ្លាស់​ប្ដូរ​បរិយាកាស រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ត្រជាក់​ពេក ទើប​មាន​ផ្ដាសាយ​ធំ ក​រោគ​ក្នុង​ត្រចៀក​ និង​ស៊ីនុស កត្តា​សេនេទិច​ក៏​អាច​ចូល​រួម​ក្នុង​ការ​បង្ក​ឲ្យ​កើតមាន​ជំងឺ​អំបៅអំបែក​ដែរ។ អត្ថបទគួរអាន៖  Childhood Leukemia (មហារីកគ្រាប់ឈាមសលើកុមារ) ថ្នាំ​មហារីក​គ្រាប់​ឈាម ជំងឺ​អំបៅអំបែក​ស្រួចស្រាល់ រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល ព័ត៌មាន​ដែល​ផ្ដល់​ជូន​ខាង​ក្រោម​នេះ​មិន​មែន​ជា​ការ​ណែនាំ​បែប​វេជ្ជសាស្ត្រ​នោះ​ទេ។ គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា​ត្រឹមត្រូវ។ រោគវិនិច្ឆ័យ គ្រូពេទ្យ​អាច​នឹង​ត្រូវ​ការ​ប្រើ​វិធី​ដូច​ខាង​ក្រោម​ដើម្បី​កំណត់​នូវ​រោគ​វិនិច្ឆ័យ៖ អូតូស្កុប គ្រូពេទ្យ​ប្រើ​អូតូស្កុប​ដើម្បី​មើល​ផ្នែក​ខាង​ក្នុង​នៃ​ត្រចៀក៖ ឡើង​ក្រហម ហើម មាន​ហូរ​ឈាម មាន​ខ្ទុះ មាន​ទឹក​រងៃ មាន​ការ​ធ្លាយ​ក្រដាស​ត្រចៀក ទីមប៉ាណូមេទ្រី សម្រាប់​ការ​ធ្វើ​តេស្ត​នេះ​គ្រូពេទ្យ​ប្រើ​ឧបករណ៍​ដើម្បី​វាស់​សំពាធ​ខ្យល់​ក្នុង​ត្រចៀក​កុមារ​ដើម្បី​មើល​ថា​មាន​ការ​ធ្លាយ​ឬ​អត់។ រ៉េផ្លេចតូមេទ្រី សម្រាប់​ការ​ធ្វើ​តេស្ត​នេះ​គ្រូពេទ្យ​ប្រើ​ឧបករណ៍​ដើម្បី​បង្កើត​សំឡេង​ជិត​ត្រចៀក​កុមារ។ គ្រូពេទ្យ​នឹង​អាច​ធ្វើ​ការ​កំណត់​បាន​ប្រសិន​បើ​មាន​ទឹក​រងៃ​ក្នុង​ត្រចៀក​របស់​កុមារ។ តេស្ត​សមត្ថភាព​ស្ដាប់ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​នេះ​ដើម្បី​ធ្វើ​ការ​វាស់​វែង​សមត្ថភាព​ស្ដាប់​របស់​កុមារ។ ការ​ព្យាបាល ភាគ​ច្រើន​គឺ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ។ គ្រូពេទ្យ​អាច​នឹង​ណែនាំ​វិធី​ខ្លះ​ៗ​ដើម្បី​អនុវត្ត​នៅ​ផ្ទះ​ដើម្បី​ព្យាបាល​ការ​ឈឺ​ចាប់​មុន​នឹង​ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​ជៀសវាង​ផល​វិបាក​នៃ​ថ្នាំ។ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ប្រើ​វិធី​ខ្លះ​ៗ​នៅ​ផ្ទះ​ដូចជា​៖ ស្អំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ត្រចៀក​ដែល​ប៉ះពាល់ ប្រើ​ប្រាស់​ថ្នាំ​បន្តក់ ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដូចជា​អ៊ីប៊ុយប្រផែន (ADVIL,MOTRIN) និង​ប៉ារ៉ា ថ្នាំ គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​បន្តក់​ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់​ ហើយ​ក៏​អាច​ប្រើ​ថ្នាំ​ផ្សះ​ប្រសិន​បើ​សញ្ញា​មិន​បាត់​ពេល​ប្រើថ្នាំ​បន្តក់ហើយ។ អត្ថបទគួរអាន៖  Chronic bronchitis (ជំងឺរលាកទងសួតរ៉ាំរ៉ៃ) Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ) Coronary Artery Anomaly (សរសៃឈាមបេះដូងខុសប្រក្រតី) ការ​វះកាត់ គ្រូពេទ្យ​នឹង​រើស​នូវ​ជម្រើស​នេះ​ពេល​ការ​ក​រោគ​មិន​ឆ្លើយ​តប​នឹង​ការ​ព្យាបាល​ដោយ​ថ្នាំ​ ហើយ​មាន​ការ​លាប់​ឡើង​វិញ​។ ការ​វះកាត់​មាន​ដូចជា​៖ វះ​កូន​កណ្ដុរ៖ គ្រូពេទ្យ​អនុវត្ត​វិធី​នេះ​ពេល​ដែល​កូន​កណ្ដុរ​មាន​ការ​រីក​ធំ​ និង​បង្ក​រោគ​ ហើយ​កុមារ​មាន​អំបៅអំបែក​រ៉ាំរ៉ៃ។ ដាក់​បំពង់៖ គ្រូពេទ្យ​ត្រូវ​ការ​បញ្ចូល​បំពង់តូច​ចូល​ក្នុង​ត្រចៀក​កុមារ​ដើម្បី​បង្ហូរ​ទឹក​រងៃ​និង​ខ្យល់​ស្ទះ​ពី​ត្រចៀក។ វិធីខ្លះៗ​ដើម្បីអនុវត្តនៅផ្ទះ តើ​ការ​អនុវត្ត​នៅ​ផ្ទះ​បែប​ណា​ខ្លះ​ដែល​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​នេះ​បាន? យើង​អាចកាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​បាន​ដោយ៖ លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺផ្ដាសាយ​ និង​ជំងឺ​ផ្លូវ​ដង្ហើម ចៀសឆ្ងាយពី​​ផ្សែង​បារី ចាក់​វ៉ាក់សាំង​ផ្ដាសាយ ​​និង​វ៉ាក់សាំង​ប្រឆាំង​មេរោគ​ផ្នឺម៉ូកុក។ បំបៅ​ដោះ​ជំនួស​ទឹក​ដោះ​គោ មិន​ត្រូវ​ឲ្យ​ជញ្ជក់​ក្បាល​ដោះ


ជំងឺត្រចៀក ច្រមុះ និងបំពង់ក

រលាកប្រហោងឆ្អឹងមុខ​ មកពីមូលហេតុអី? មានរោគសញ្ញាម៉េចខ្លះ?

ជំងឺ​រលាក​ប្រហោង​ឆ្អឹង​មុខ គឺជា​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ប្រភេទ​ដែល​កើត​មាន​ជា​ញឹកញាប់​ចំពោះ​ប្រជាជន​ទូទៅ​គ្រប់​វ័យ ហើយ​មិន​ថា​ជា​ប្រុស ឬ​ស្រី​ឡើយ។ ជំងឺ​នេះ​ផ្ដល់​ផល​រំខាន និង​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ខ្លះ​ៗ។ ក្នុង​ករណី​យើង​កើត​មាន​ជំងឺ​នេះ អាច​ពិបាក​នឹង​ដកដង្ហើម​តាម​ច្រមុះ​ ហើយ​តំបន់​ជុំវិញ​ភ្នែក និង​មុខ​អាច​នឹង​មាន​អារម្មណ៍​ថា ហើម​ៗ និង​ឈឺ​ក្នុង​មុខខ្ទោកៗ​ទៀត ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ពន្យល់​ថា ជំងឺ​រលាក​ប្រហោង​ឆ្អឹង​មុខ ជា​ការ​រលាក​ប្រហោង​ឆ្អឹង​មុខ​មួយ​ឬ​ច្រើន ដោយសារ​មេរោគ ឬ​មិនមែន​មេរោគ ដែល​ក្នុង​នោះ​ចែក​ជា ២ ទម្រង់​ធំ​ៗ ​រួម​មាន​ទម្រង់​ស្រួច​ស្រាវ និង​ទម្រង់​រ៉ាំរ៉ៃ។ ចំពោះ​រោគ​សញ្ញា​មាន​ដូច​ខាងក្រោម៖ ឈឺ​តឹង​ណែន​ផ្ទៃ​មុខ ជាពិសេស​នៅ​ប្រហោង​ឆ្អឹង​ច្រមុះ រលាក ក្រហមជំុវិញផ្ទៃមុខ តឹង​ច្រមុះ ហូរ​សម្បោរ អាចថ្លាឬខាប់ ច្រមុះមិន​ដឹង​ក្លិន ក្អក ដក​ដង្ហើម​មាន​ក្លិន ឈឺ​ធ្មេញ ថ្គាម ប្រហោង​ឆ្អឹង​ច្រមុះ​មាន​ខ្ទុះ គ្រុន ឈឺក្បាលជាប់ជាប្រចំា មាន​អារម្មណ៍​ហត់​ អស់​កម្លាំង។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ជំងឺ​រលាក​ប្រហោង​ឆ្អឹង​មុខ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​មនុស្ស​ពេញ​វ័យ និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ឬ​មាន​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ និង​អាលែកហ្ស៊ី ជា​អ្នក​មាន​ហានិភ័យ​ប្រឈម​កើត​ជំងឺ​នេះ​ខ្ពស់។ ចំពោះ​មូលហេតុ​បង្ក​ជំងឺ​មិន​ត្រូវ​បាន​កំណត់​ឲ្យ​ច្បាស់លាស់​នោះ​ទេ តែ​អាច​បែងចែក​តាម​ទម្រង់ ២ ធំ​ៗ​របស់​ជំងឺ គឺ​ទម្រង់​ស្រួច​ស្រាវ និង​រ៉ាំរ៉ៃ៖ – ស្រួច​ស្រាវ៖ មាន​រោគសញ្ញា​កើត​ឡើង​តិច​ជាង​មួយ​ខែ ច្រើន​មាន​មូលហេតុ​ទាក់ទិន​នឹង​ការ​បង្ក​រោគ​ដោយ​ពពួក​វីរុស ហើយ​ក៏​អាច​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ អាលែកហ្ស៊ីច្រមុះ ក៏​ជា​មូលហេតុ​មួយ​នៃ​ការ​រលាក​នេះ​ដែរ។ – រ៉ាំរ៉ៃ៖ គឺ​បន្ត​អូស​បន្លាយ​លើស​ពី ៣ ខែ ហើយ​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ដង្ហើម​ពី​មុន​មិន​បាន​ត្រឹមត្រូវ ឬ​គ្រប់គ្រាន់។ […]


ជំងឺត្រចៀក ច្រមុះ និងបំពង់ក

មកពីមូលហេតុទាំងនេះហើយ ទើបច្រមុះហិតលែងដឹងក្លិន

យើង​ម្នាក់ៗ​មាន​វិញ្ញាណ​ដែល​អាច​ឲ្យយើង​ដឹង​រសជាតិ មើល​ឃើញ ស្ដាប់​បាន និង​ដឹង​ក្លិន​មក​ពី​ធម្មជាតិ។ ប៉ុន្តែ​វិញ្ញាណ​ទាំង​នេះ អាច​បាត់​បង់​ទៅ​បាន​ដោយ​ហេតុ​ផល​ណាមួយ​នៅ​ក្នុង​ការ​រស់​នៅ​ជីវិត​ប្រចាំ​របស់​យើង។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​បាត់​បង់​ក្លិន​ចែក​ចេញ​ជា​២​ប្រភេទ បាត់​បង់​ក្លិន​ជា​បណ្ដោះ​អាសន្ន​​ និង​ការ​បាត់​បង់​ក្លិន​ជា​រៀង​រហូត ហើយ​វា​អាច​បាត់​បង់​ក្លិន​ទៅ​លើ​ច្រមុះ​តែ​ម្ខាង ឬ​ច្រមុះ​ទាំង​សង​ខាង។ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បាត់​បង់​ក្លិន អាច​​មក​ពី​បញ្ហា​ប៉ុន្មាន​ខាង​ក្រោម​៖ – បញ្ហា​នៅ​លើ​ផ្លូវ​ដង្ហើម គឺ​ក្នុង​ច្រមុះ (ឫស​ដូង​ច្រមុះ រលាក​ច្រមុះ​រ៉ាំរ៉ៃ ប្រើ​ប្រាស់​ថ្នាំ​ផ្លូវ​ចិត្ត ជក់បារី។ល។) – បញ្ហា​ប៉ះពាល់​សរីរាង្គ​វិញ្ញាណ (មាន​ដុះ​ដុំ​សាច់ ជំងឺ​ប្រកាច់ វះកាត់​ខួរក្បាល មាន​ផ្ទៃពោះ ប្រើ​ថ្នាំ​ពន្យារ​កំណើត)។ ក្រៅពី​នេះ ការ​បាត់​បង់​ក្លិន ក៏​អាច​​បណ្ដាល​មក​ពី​ការ​ប្រែ​ប្រួល​នៅ​ប្រព័ន្ធ​ប្រសាទ​ដែល​ទទួល​ក្លិន​ពី​ក្នុង​ច្រមុះ ​ស្ថិត​នៅ​បាត​ឆ្អឹង​លលាដ៍​ក្បាល​ហើយ​បង្ក​បាន​ជាការ​បាត់​បង់​ក្លិន ដែល​ភាគ​ច្រើន​ដោយ​សារ​របួស​ក្បាល។ ចំពោះ​ក្មេង​តូច​ៗ បញ្ហា​បាត់​បង់​ក្លិន​អាច​ជា​វិបត្តិ​ពី​កំណើត ដោយ​សារ​គ្មាន​ការ​លូត​លាស់​ដុំ​វិញ្ញាណ​ផ្នែក​ដឹង​ក្លិន និង​អាច​មាន​ផល​ប៉ះពាល់​ជាមួយ​ញាណ​រស​ជាតិ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 មន្ទីរពេទ្យ កាល់មែត បាន​បញ្ជាក់​ផង​ដែរ​ថា ថ្មីៗ​នេះ បើ​តាម​ការ​សិក្សា​របស់ ​Pub Med អ្នក​ដែល​បាត់​បង់​ក្លិន និង​រសជាតិ​យ៉ាង​រហ័ស​អាច​ជា​រោគ​សញ្ញា សង្ស័យ​ជា​អ្នក​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ថ្មី (COVID-19) ហើយ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់ ជាពិសេស​ចំពោះ​កុមារ តែ​ចំពោះ​មនុស្ស​ពេញ​វ័យ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ណា​បញ្ជាក់​ច្បាស់​នៅ​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត ការ​បាត់​បង់​ក្លិន […]


ជំងឺច្រមុះ

កត្តា​ធំៗ៤យ៉ាង​ ​ជំរុញឲ្យកើត​ជំងឺ​មហារីក​ច្រមុះ

គ្រប់​គ្នា​ដឹង​ហើយ​ថា ជំងឺ​មហារីក​គឺ​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​មាន​គ្រោះ​ថ្នាក់​ដល់ជីវិត​។ ជំងឺ​មហារីក អាច​កើត​ឡើង​បាន​ស្ទើរ​តែ​គ្រប់​កន្លែង​ទាំង​អស់​នៅ​លើ​រាង​កាយ ហើយ​ច្រមុះ​របស់​យើង​គ្រប់​គ្នា​ក៏​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ដែរ។ មន្ទីរ​ពេទ្យ កាល់​ម៉ែត្រ បាន​ផ្សព្វ​ផ្សាយ​នៅលើ​បណ្តាញ​សង្គម​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ច្រមុះ (Nasopharyngeal Cancer) គឺ​ជា​ជំងឺ​មហា​រីក​ដែល​កើត​នៅ​ផ្នែក​ខាង​ក្រោយ​ច្រមុះ និង​ខាង​លើ​បំពង់ក។ ចំពោះ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ច្រមុះ នៅ​មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ឲ្យ​ដឹង​ពិត​ប្រាកដ​នៅ​ឡើយ​ទេ តែ​ខាង​ក្រុម​គ្រូ​ពេទ្យ​បាន​ឲ្យ​ដឹង​ពី​កត្តា​ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​នេះ​បាន​ដូច​ជា៖ ទី១. ទីតាំង​ភូមិ​សាស្រ្ត (ដូចជា​ប្រទេស​ចិន​ភាគ​ខាង​ត្បូង ឬ​អាស៊ី​ខាង​កើត) ទី២. ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ Nitrosamine (អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់ ប្រលាក់ហាល​ឲ្យ​ស្ងួត​រួច​អាំង) ទី៣. ប្រកប​របរ​ទាក់​ទង​ជាមួយ​ឈើ (ជាង​ឈើ ជាដើម) ទី៤. ប្រវិត្ត​គ្រួសារ​ដែល​កើត​ជំងឺមហារីក​ច្រមុះ។ អត្ថបទពាក់ព័ន្ធ៖ Nasopharyngitis (ជំងឺរលាក​ច្រមុះ និងបំពង់ក) ចំពោះ​ជំងឺ​មហារីក​ច្រមុះ​នេះ មន្ទីរពេទ្យ កាល់ម៉ែត្រ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅ​ដំណាក់​កាល​ថ្មី ជំងឺ​មហារីក​ច្រមុះ​មិន​សូវ​ចេញ​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទេ ប៉ុន្តែ​បើ​មាន​អាការៈ​ទាំងនេះ៖ -​ មាន​ឡើង​កូន​កណ្តុរ​នៅ​ក – ឈាម​ច្រមុះ -​ តឹង​ច្រមុះ​មួយ​ចំហៀង -​ ការស្តាប់​ធ្លាក់​ចុះនៅ​ត្រចៀក​ម្ខាង – ហឹងត្រចៀក – ឈឺក្បាល។ បើសង្កេត​ឃើញ​ថា មាន​ចេញ​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ ខាង​មន្ទីរពេទ្យ កាល់ម៉ែត ​បាន​ណែនាំ ឲ្យ​ទៅ​ពិគ្រោះ​ជាមួយ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។ អត្ថបទពាក់ព័ន្ធ៖ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច តឹងច្រមុះ ហៀរសំបោរ ហើយប្រឹងញើសបញ្ចេញខ្លាំងៗ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត មិនគួរមើលរំលង […]


ជំងឺត្រចៀក ច្រមុះ និងបំពង់ក

របស់ ៥ យ៉ាងនេះគគ្រិច តែនៅជាប់លើខ្លួន​មនុស្ស​យើង

ពេល​ងូតទឹក​ម្ដងៗ​គ្នាយើង​ប្រឹងដុសសម្អាត​ខ្លួន​ណាស់ដើម្បីឲ្យ​បាន​ជ្រះស្អាតពីធូលី ឬក្អែល​ជាដើម។ ថ្វី​បើ​យើង​បានដុសសម្អាត​រាងកាយបែបនេះ​ក៏​ដោយ ក៏នៅ​មាន​របស់​មិន​ល្អ​ខ្លះ​នៅជាប់​នឹង​រាងកាយ​ ​ដែល​យើង​មិន​បាន​គិត​ដល់។ តោះ​មក​ដឹង​ពីរបស់ទាំងប្រាំដែលចាត់ទុកថាជារបស់មិន​ល្អជាប់នៅ​លើ​រាងកាយ​របស់យើងទាំងអស់គ្នា ១- ចៃលើរោមភ្នែក មានគ្នា​យើង​តិច​ណាស់​ដែល​បាន​ដឹងថា​នៅលើ​រោមភ្នែក​ដ៏ស្រស់ស្អាត​របស់​យើង​អាចមាន​កូនចៃ​តូចៗនៃ​អម្បូរDemodex នៅជាប់​លើ​នោះ។ ចៃ​តូច​ៗ​ទាំង​នោះ​មាន​ជើង ៨ និង​មាន​ខ្លួន​ដូច​ខ្យងអុីចឹង​។ ចៃទាំងនេះ​​រស់​ដោយ​សារ​តែ​សារជាតិ​ខ្លាញ់​ដែល​ចេញ​ពី​រោម​ភ្នែក​របស់យើង​នេះ​ឯង​។ មនុស្ស​គ្រប់​គ្នា​តែង​មាន​សត្វ​នេះ​នៅ​លើ​ខ្លួន ប៉ុន្តែ​មាន​មនុស្ស​ជាច្រើនមិន​បាន​ដឹង​ពី​រឿង​នេះ​ឡើយ។ សំណាង​ល្អ​ដែល​ចៃ​លើរោមភ្នែក​​មិន​អាច​បង្ក​បញ្ហា​អ្វី​ដល់​យើង​ ដូច្នេះ​កុំ​ព្យាយាម​យក​ចៃ​រោម​ភ្នែក​ចេញ​ដោយ​សារ​តែ​គិតថា​​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​នោះអី​។ អត្ថបទគួរអាន៖ ចង់បាន​ស្បែកភ្លឺស្រស់ស្អាត អនុវត្ត​តិចនិក​ទាំង ៥ នេះ ស្រីៗបើមានទម្លាប់ទាំងនេះ នឹងធ្វើឲ្យសុដន់ឆាប់យារធ្លាក់មិនខាន ញ៉ាំអាហារទាំងនេះជាប្រចាំ អាចជួយឲ្យស្បែកភ្លឺរលោងបាន ២- សត្វល្អិតក្នុងលាមក ជា​ការ​ពិត​ណាស់​យើង​តែង​តែ​ធ្វើ​ការ​សម្អាត​គូទជានិច្ច​ក្រោយ​ពេល​ដែលយើង​បាន​បន្ទរ​បង់​រួច ប៉ុន្តែ​គ្នា​យើង​ដឹងទេថាយើងនៅតែ​មិន​អាច​សម្អាត​​ឲ្យ​បាន​ស្អាត​ល្អ​១០០ភាគរយ​នោះ​ទេ។ អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា​អាច​នៅមាន​លាមក​មាន​ប្រមាណ ០,១ ក្រាម​អាច​ស្ថិត​ក្នុង​បំពង់​រន្ធ​គូថ​របស់យើង ដែលនេះ​អាច​ធ្វើ​ឲ្យ​មេរោគ​ចុះ​មក​ជាប់​នឹងខោ​ក្នុង​របស់​យើងបាន​។ ប្រសិន​បើ​អ្នក​មិន​បាន​លាង​សម្អាត​ខោក្នុង​ជាមួយ​ទឹក​ក្តៅ ទេ មេរោគ​ទាំង​នោះ​នឹង​រាល​ដាល​ដល់​ខោអាវ​របស់​យើង​គ្រប់​កន្លែងផ្សេងទៀត​។ តើ​វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ដែល​ឬ​ទេ? អ្នកវិទ្យាសាស្រ្តថា​អាចដែរ ដោយ​សម្អាងថា​មាន​វីរុស​ជាច្រើន​ដែល​អាច​រស់​នៅ​ក្នុង​លាមក​យើង​ដូចជា​​ជំងឺ​រលាក​ថ្លើម​ប្រភេទ A។ ដូច្នេះ​យក​ល្អ​យើង​គួរ​តែ​លាង​ខោ​ក្នុង​របស់​អ្នក​ជាមួយ​ទឹក​ក្តៅផង​ដែរ។ ៣- កោសិកាស្បែកងាប់ គ្នា​យើង​ដឹងទេថា​ពេល​យើង​ឆ្លុះកញ្ចក់​មើល​ខ្លួន​ឯង អ្វីដែល​យើង​មើល​ឃើញនៅ​លើស្បែក​ភាគច្រើនជា​ស្បែកដែងាប់ទៅហើយ។ ស្រទាប់​លើ​បង្អស់​នៃ​ស្បែក​របស់​យើង​គឺ​ជា​កោសិកា​ដែល​ងាប់​ទាំង​អស់​ហើយ​ត្រូវ​បាន​របកចេញរៀង​រាល់​នាទី​នៃ​ជីវិត​របស់​យើង។ កោសិកា​ស្បែក​ងាប់​មិន​មែន​ជា​មូលហេតុ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ។ ៤- មេរោគនៅក្នុងរន្ធផ្ចិត មនុស្ស​ភាគ​ច្រើន​មិន​បាន​លាង​សម្អាត​រន្ធផ្ចិត​ញឹក​ញាប់​ទេ ដែល​ធ្វើ​ឲ្យ​ផ្ចិត​ក្លាយជា​ជា​កន្លែង​ដែល​ល្អ​សម្រាប់​ពពួក​បាក់តេរី ។ បាក់​តេរី​ទាំង​នោះ​អាច​មាន​រហូត​ដល់ ២០០០ ប្រភេទ​ផ្សេង​ៗ​គ្នា និង​មិន​មែន​ជា​មេរោគ​ធម្មតា​ទេ។ ពពួក​បាក់តេរី​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រន្ធ​ផ្ចិត​គឺ​អាច​មាន​លក្ខណៈ​ពិសេស​ដែល​អ្នក​វិទ្យាសាស្ត្រ​មិន​អាច​កំណត់​អត្តសញ្ញាណ​របស់​ពួក​វា​ទាំង​អស់​បាន​ទេ។ ក្នុង​នោះ​មាន ១ ៥០០ ប្រភេទ​ក្នុង​ចំណោម ២០០០ ប្រភេទ ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ។ […]


ជំងឺច្រមុះ

កុំរំលង រោគសញ្ញាទាំងនេះអាចបណ្តាលឲ្យមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ

ជំងឺ​ដែលមនុស្សភាគច្រើនឧស្សាហ៍ជួបប្រទះ ហើយគិតថាជាជំងឺធម្មតានោះ គឺការរលាកច្រមុះ និងរលាកប្រអប់ឆ្អឹងអមរន្ធច្រមុះ។ ផ្ទុយទៅវិញ ការ​រលាក​ច្រមុះ​ញឹក​ញាប់​អាច​វិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ ឬ​លាប់​សារ​ចុះ​សារ​ឡើង។ មន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ជំងឺរលាកច្រមុះរ៉ាំរ៉ៃអាចមានរោគសញ្ញាច្រើនដូចជា តឹងច្រមុះ ហៀរសម្បោរ កណ្តាស់ រមាស់ច្រមុះ តឹងច្រមុះទាំងសង្ខាង ឬឆ្លាស់គ្នា។​ ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ អាច​មាន​សញ្ញា​ផ្សេង​ទៀត​រួ​ម​មាន ហុឹង​ត្រចៀក គេង​ស្រម៉ុក ស្ងួតមាត់ ក្អកស្ងួត​ ឈឺបំពង់ក រលាកបំពង់ខ្យល់​ និងរលាកទងសួតញឹកញាប់។ ក្រៅពីនេះ អ្នក​ជំងឺ​អាច​មាន​អាការៈ​ឈឺ​ក្បាល ឬ​ពិបាកដកដង្ហើម រមាស់ច្រមុះ ភ្នែក រន្ធត្រចៀក ជាពិសេសក្នុងករណី អាលែកហ្ស៊ីច្រមុះទៅតាមរដូវកាល។ អ្នក​ជំងឺ​អាច​បាត់​ក្លិន ឬ​អាច​បាត់បង់​ការ​ដឹង​រស​ជាតិ​អាហារ​ផង​ដែរ។ លើស​ពី​នេះ​ទៀត អ្នក​ជំងឺ​អាច​មាន​បញ្ហា​ដល់​ទងសួត ដោយ​មិន​បាន​ចាប់​អារម្មណ៍ ហត់​ពេល​ប្រឹង​ដក​ដង្ហើម តឹង​ទ្រូង​ជាដើម។ អ្នក​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​ អាច​ឡើង​ស្លេស្ម ដោយសារប្រតិកម្មទងសួត ដែលអាចវិវត្តទៅជាជំងឺហឺតបាន។ មន្ទីរពេទ្យ​កាល់ម៉ែត​ក៏​បាន​ពន្យល់​ពី​វិធីសាស្ត្រ​ក្នុង​ការ​ព្យាបាល ជំងឺរលាកច្រមុះផងដែរ ដែលវិធីសាស្រ្តទាំងនោះមានដូចខាងក្រោម៖ – ក្នុងករណីរលាកច្រមុះរ៉ាំរ៉ៃដោយអាលែកហ្ស៊ី ការប្រើថ្នាំបាញ់ច្រមុះ អាចមានប្រសិទ្ធភាពខ្ពស់ និងគ្មានផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺ។ – គេប្រើថ្នាំ Antihistamine បន្ថែម ក្នុងករណីដែលប្រើថ្នាំបាញ់ច្រមុះមិនធូរស្រាល -រលាកច្រមុះនៅពេលមានផ្ទៃពោះ អាចលាងសម្អាតខាងក្នុងច្រមុះដើម្បីបានធូរស្រាល -ប្រសិនរលាកច្រមុះដោយការប្រើថ្នាំ ត្រូវឈប់ប្រើថ្នាំជាចាំបាច់។ លើសពីនេះ ក្នុងករណីដែលរលាកច្រមុះរ៉ាំរ៉ៃបណ្តាលមកពីភាពមិនធម្មតានៅក្នុងច្រមុះ​ […]


ជំងឺត្រចៀក

វិធីងាយៗជួយដោះទ័លពេលឈឺត្រចៀក មុនបានទៅពេទ្យ​ពិនិត្យ

ពេល​ខ្លះ​ការ​ឈឺ​ត្រចៀក​អាច​ធ្វើ​ឲ្យ​យើង​ទ្រាំ​មិន​បាន ឬ​ពិបាក​ក្នុង​ការ​គេង ញ៉ាំ ឬ​ធ្វើ​កិច្ចការ​ផ្សេងៗ ជាពិសេស​សម្រាប់​ក្មេងៗ។ សម្រាប់​អ្នក​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​គួរ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ការ​ឈឺ​ត្រចៀក​នេះ​បង្ក​ដោយ​សារ​មាន​ទឹក​ក្នុង​ត្រចៀក ការ​បង្ក​ដោយ​មេរោគ អាចម៍​ត្រចៀក បញ្ហាមាត់ធ្មេញ ការ​ឆ្លង​មេរោគនៅ​តំបន់​ sinus របស់ច្រមុះ ឬបំពង់ក និង​ការ​រង​របួស​ដោយ​សារ​ការ​ប្រែប្រួល​នៃ​សម្ពាធ​ជាដើម។ អត្ថបទ​នេះ​បង្ហាញ​ពី​វិធី​ងាយៗ​មួយ​ចំនួន​ដែល​អាច​ធ្វើ​នៅ​ផ្ទះ​បាន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចុកចាប់។ ១. បន្ទះ​កម្តៅអេឡិចត្រូនិក កម្ដៅ​ដែល​បាន​មក​ពី​បន្ទះ​កម្ដៅ​អេឡិចត្រូនិកអាច​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ការ​ឈឺចាប់​ក្នុង​ត្រចៀក។ ងាយៗ​ដោយ​គ្រាន់​តែ​ដាក់​បន្ទះកម្ដៅ​លើត្រចៀក​រយៈពេល​២០នាទី ឬ​អាច​យក​បន្ទះ​កម្ដៅ​ស្អំ​លើ​ ក និង​បំពង់ក។ បន្ទះ​កម្តៅ​មិន​គួរ​ក្ដៅ​ពេក​ទេ ​និង​មិន​គួរ​គេង​លក់​ជាមួយ​បន្ទះ​កម្ដៅ​នេះទេ។ សម្រាប់​កុមារ​ត្រូវ​មាន​មនុស្ស​ធំ​តាមដាន​មើលនៅពេលប្រើបន្ទះកម្ដៅ។ ២. ទឹកក ទឹកកក៏​អាច​ជួយ​បន្ថយ​ការ​ឈឺ​ត្រចៀក​បាន ដោយ​យក​កន្សែង​រុំ​ទឹកកក ឬ​បន្ទះ​ត្រជាក់​រុំ​ដោយ​ក្រណាត់​ស្ដើង និង​យក​ស្អំ​នឹង​ត្រចៀក ឬ​ក្រោម​ត្រចៀក​២០នាទី។ សម្រាប់​កូនតូច មិនគួរ​យក​ទឹកកក​ទៅ​ស្អំ​ផ្ទាល់​នៅ​លើ​ស្បែកផ្ទាល់ទេ។ ៣. ម៉ាស្សា ការ​ម៉ាស្សា​ថ្នមៗ​អាច​ជួយ​បំបាត់​ការ​ឈឺ​ត្រចៀក​ដែល​បង្ក​ដោយ​ថ្គាម ឬ​ធ្មេញ ឬ​ក៏​ការ​ឈឺ​ក្បាល។ យើង​​អាច​ម៉ាស្សា​ដោយ​ចាប់​ផ្តើម​ពី​ក្រោយ​ត្រចៀក​ចុះ​មក​ក និង​បន្ត​ម៉ាស្សា​ទៅ​ផ្នែក​ខាងមុខ​នៃ​ត្រចៀក។ ការ​ម៉ាស្សា​នេះ​អាច​ជួយ​ទឹក​ក្នុង​ត្រចៀក​ចេញមក និង​ការពារ​កុំ​ឲ្យ​អាការៈ​កាន់តែ​ឈឺ​ខ្លាំង។ ៤. ខ្ទឹមស ខ្ទឹមស​មាន​សារធាតុ​ប្រឆាំង​បាត់តេរី ដូច​នេះ​អាច​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​ក្នុង​ត្រចៀក​បាន។ យើង​អាច​យក​ខ្ទឹមស​មួយ ឬ​ពីរ​កំពឹស​ទៅ​បំបែក​ និង​ចម្អិន​ជា​មួយ​ប្រេង​ល្ង​ពីរស្លាបព្រាកាហ្វេ​រហូត​ដល់​ប្រែ​ទៅ​ជា​ពណ៌​ត្នោត រួចចម្រាញ់​យក​ទឹក​មក​លាប​នឹង​រន្ធ​ត្រចៀក​ខាងក្រៅ។ ដើម្បី​បង្ការការ​ឆ្លងមេ​រោគផ្សេងៗ ឬអាច​ញ៉ាំ​ខ្ទឹម​មួយ​កំពឹស​រាល់ថ្ងៃ។ គួរ​បញ្ជាក់​ដែរ​ថា ខ្ទឹមស​មិនអាច​ប្រើ​ជំនួស​ថ្នាំ​ពេទ្យ​បានទេ។ ៥. ខ្ញី ខ្ញី​អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់​បាន​ដោយ​គ្រាន់​តែ​យក​ទឹក​ខ្ចី​ក្តៅ​ឧណ្ហៗ​ទៅ​លាប​នៅ​រន្ធ​ត្រចៀក​ខាងក្រៅ។ គួរ​បញ្ជាក់​ដែរថា​ កុំ​បន្តក់​ទឹកខ្ចី​នេះ​ចូល​ទៅ​ក្នុង​ត្រចៀក។ […]


ជំងឺបំពង់ក

លម្អិតជុំវិញការ​វះកាត់សាច់បំពង់​ក

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ​អ្វី​ទៅ​ជា​​​​​ការ​កាត់សាច់បំពង់ក (​​ថុង​ស៊ីល)​? ការវះកាត់​សាច់បំពង់ក គឺ​ជា​ការ​កាត់​​​​សាច់បំពង់ក​ចេញ​​ ដែល​ជា​បណ្តុំ​នៃ​​​ជា​លិ​កា​ឡ៉ាំ​ផូ​អ៊ីត​​ (​ដូច​ក្រ​ពេញ​​​​​​​​នៅ​ក​)​។ វា​ជួ​យ​ប្រ​ឆាំង​​នឹង​​ការ​បង្ក​រោគ​ពី​ពពួក​បាក់តេរីពេល​ដក​ដង្ហើម​ ឬ​លេប​អា​ហារ​។​ ការ​រលាក​​សាច់បំពង់កកើត​មាន​ឡើង​នៅ​ពេល​មាន​វត្តមាន​នៃ​ការ​បង្ក​រោគ​ណាមួយ។ វា​ធ្វើ​ឲ្យ​ឈឺក្តៅ​ខ្លួន និង​​ពិ​បាក​លេប​អា​ហារ​​ ហើយ​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ពិ​បាក​​ក្នុង​ខ្លួន​។​ ហេតុ​អ្វី​បាន​ត្រូវ​កាត់សាច់បំពង់កចេញ? ​ការ​វះ​កាត់​ធ្វើ​ឡើង​ដើម្បី​បញ្ឈប់​ការ​កើត​ឡើង​វិញ​។ ក្រោយ​វះ​យក​​​​​សាច់បំពង់ក​ចេញ អាការៈ​ឈឺ​ក​​ ​ក៏​អាច​នឹង​មិន​សូវ​កើត​មាន​ញឹក​ញាប់​ដូច​មុន​​ផង​ដែរ។ ស្វែង​យល់​ពី​កត្តា​ប្រឈម​ហានិភ័យ​នៃ​ការ​កាត់សាច់បំពង់កចេញ​មាន​អ្វីខ្លះ? នៅ​លើ​ក្មេង​​ ប្រើ​អង់​ទី​ប៊ីយ៉ូ​ទិក (ថ្នាំផ្សះ) ​​រយៈពេល​យូរ​​ អាច​មាន​ប្រ​សិទ្ធភាព​ជាង​មនុស្ស​ធំ​ ពិ​សេស​មនុស្ស​ដែល​មាន​ក្តៅ​ខ្លួន​។​ ប្រ​តិកម្ម​នៃ​ការ​រលាក​ និង​ឈឺ​ក​​​ ជួយ​ដល់​គ្រូ​ពេទ្យ​វះ​កាត់​ដឹង​ពី​ការ​បង្ក​រោគ​ជា​​វី​រុស​ មិន​មែន​ជា​បាក់​តេ​រី​។​ ការ​​វះ​កាត់​អាច​នឹង​មាន​ហានិភ័យ​ខ្លះ​ និង​ត្រូវ​ការ​ពេលវេលា​សម្រាប់​ការ​ជា​សះ​ស្បើយ។​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​យល់​ដឹង​ពី​ហានិភ័យ និង​ផល​វិ​បាក​​មុន​ពេល​ធ្វើ​ការ​វះ​កាត់​។ ក្នុង​ករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាព ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែក​វះ​កាត់​។ ស្វែង​យល់ដឹង​ពី​អ្វី​ដែលអាច​កើត​ឡើងគួរ​ត្រៀម​ខ្លួន​អ្វី​ខ្លះ​មុន​ពេល​វះ​កាត់សាច់បំពង់ក​​ចេញ? យើង​គួរ​ប្រឹក្សាយោបល់ជាមួយពេទ្យ​អំ​ពី​ថ្នាំ​ដែល​យើង​​បាន​ប្រើ​ពេល​បច្ចុប្បន្ន​ ប្រ​តិ​កម្ម​ ​ឬ​បញ្ហា​សុខ​ភាព​របស់​យើង​​មុន​ពេល​ធ្វើ​ការ​វះ​កាត់ រួច​​​ជួប​គ្រូ​ពេទ្យឯក​ទេស​ថ្នាំ​សណ្ដប់​​​។​​ វា​សំ​ខាន់​ណាស់​ដែល​យើង​​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​ពី​ពេល​វេ​លា​ឈប់​ញ៉ាំ​អា​ហារ​ និង​ផឹក​ទឹក​ មុន​ពេល​វះ​កាត់​។​ ក្នុង​ករណី​ជា​ច្រើន​ យើង​​ត្រូវ​ផ្តាច់​អា​ហារ ​៦ ម៉ោង​មុន​ពេល​វះ​កាត់​។​ យើងអាច​នឹង​ផឹក​ទឹក​បាន ​ដូច​ជា​ កា​ហ្វេ​​ បាន​រហូត​ដល់​ប៉ុន្មាន​ម៉ោង​មុន​ពេល​វះកាត់​។​  ​អំឡុង​ពេល​​វះ​កាត់​សាច់បំពង់ក មាន​អ្វី​កើត​ឡើង? ការ​វះ​កាត់សាច់បំពង់ក​ចាប់​ផ្តើម​ឡើង​ដោយ​គ្រូ​ពេទ្យ​ដាក់​ថ្នាំសណ្ដប់​ មាន​រយៈពេល​​ ៣០ ​នាទី​។​ គ្រូ​ពេទ្យ​ខាង​​ផ្នែក​វះ​កាត់​នឹង​ធ្វើការ​កាត់​សាច់បំពង់ក​​តាម​មាត់។​​ គេ​កាត់​យក​​​​​​ចេញ​ដោយ​ដុត​នឹង​កម្ដៅ​​ ឬ​ថាម​ពល​វិ​ទ្យុ​សកម្ម​។​ គ្រូ​ពេទ្យ​​នឹង​បញ្ឈប់​ពេល​មាន​ការ​ហូរ​ឈាម​ពី​កន្លែង​ផ្សេង។ ក្រោយ​​​វះ​កាត់យកសាច់បំពង់កចេញ យើងគួរ​ធ្វើ​អ្វី​ខ្លះ? ក្រោយ​ពីទទួលការវះកាត់​បាន​មួយ​ថ្ងៃ ​យើង​នឹង​អាចត្រឡប់​​ទៅ​ផ្ទះ​វិញ​បាន​។​ ការ​ឈឺ​ នឹង​ឈឺ​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ ហើយ​ធូរ​ស្រាល​វិញ​ក្នុង​រយៈពេល​២​សប្តាហ៍​។​​ […]


ជំងឺត្រចៀក ច្រមុះ និងបំពង់ក

រឿងតូចអាចក្លាយជាធំ! បើ​ត្រូវកណ្ដាស់ ហើយប្រឹងទប់ អាចមានគ្រោះថ្នាក់ច្រើន

រាងកាយ​​យើងធ្វើឲ្យយើង​កណ្ដាស់ ពេល​មាន​របស់​អ្វីនៅ​ក្នុង​ច្រមុះ រួមមានបាក់តេរី ធូលី កម្ទេចកម្ទី ឬ​ផ្សែងបារីជាដើម ដែល​ធ្វើឲ្យ​ច្រមុះ​របស់​យើង រមាស់ ឬ​មិនស្រួល ហើយ​បន្ទាប់មក យើង​នឹង​កណ្ដាស់។ ពេល​​កណ្ដាស់ រាងកាយ​​យើងបង្កើតសម្ពាធ​នៅក្នុង​ប្រព័ន្ធ​ដង្ហើម​ ចាប់ពី​ច្រមុះរហូត​បំពង់ក និង​ក្នុង​សួត។ បើសិន​យើង​ទប់ វានឹង​បង្កើន​សម្ពាធ​ក្នុង​ប្រព័ន្ធ​ដង្ហើមពី ៥-២៤​ ដងនៃ​ការ​កណ្ដាស់​តាម​ធម្មតា។ អ្នកជំនាញ​ថា ការទប់​សម្ពាធ​កណ្ដាល់​នេះ អាច​បណ្ដាល​ឲ្យ​របួស។ ១. រហែក​ក្រដាស​ត្រចៀក នៅពេល​សម្ពាធខ្លាំងកកើតនៅ​ក្នុងប្រព័ន្ធ​ដង្ហើម វានឹងបញ្ចេញ​ខ្លះទៅក្នុង​ត្រចៀក មុន​យើង​កណ្ដាស់។ អ្នកជំនាញ​ថា នៅពេល​យើង​កណ្ដាស់ សម្ពាធខ្យល់​នេះអាច​បណ្ដាល​ឲ្យ​ក្រដាស​ត្រចៀក​រហែក តែ​របួស​នេះអាច​ជាសះស្បើយ​វិញ​ដោយ​ខ្លួនឯងក្នុង​រយៈពេល ២-៣​សប្ដាហ៍។ ២. ឆ្លងមេរោគចូលក្នុងត្រចៀក កណ្ដាស់ជួយសម្អាត​អ្វីៗដែល​មាន​នៅក្នុង​ច្រមុះ រួមម​ទាំងបាក់តេរី​ផងដែរ។ តែពេល​កណ្ដាល់ ខ្យល់តែ​ងចូលទៅ​ក្នុង​ត្រចៀក អាច​នាំ​បាក់តេរី ឬ​មេរោគ​ទៅ​ជាមួយ​ផងដែរ ដោយ​បណ្ដាល​ឲ្យ​ត្រចៀកផ្នែកកណ្តាល (Middle Ear) ឆ្លងមេរោគ។ ការឆ្លងមេរោគ​ដូច្នេះ បណ្ដាល​ឲ្យឈឺចាប់​ខ្លាំង។ ៣. ខូចសរសៃឈាម​ក្នុង​ច្រមុះ ក្រដាសត្រចៀក និង​ភ្នែក នេះជាករណី​កម្រ តែអ្នកវិទ្យាសាស្រ្តថា ការទប់​កណ្ដាស់ ពិតជា​អាច​បណ្ដាល​ឲ្យ​ខូចសរសៃឈាមនៅ​ក្នុង​ច្រមុះ ក្រដាស​ត្រចៀក និង​ភ្នែក។ សម្ពាធ​ខ្លាំងដែល​បណ្ដាល​មកពី​កណ្ដាស់ អាច​បណ្ដាល​ឲ្យ​សរសៃឈាមនៅ​ក្នុង​ផ្លូវដង្ហើម ច្របាច់ និង​ផ្ទុះ។ ៤. របួស​សន្ទះទ្រូង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ