ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ចំណេះដឹងទូទៅ

ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ស្ដាប់ទៅកខ្វក់បន្តិចមែន តែអាចម៍ត្រចៀកមានប្រយោជន៍មិនតិចទេ

​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​សម្អាតអាចម៍​ត្រចៀក រាល់​ថ្ងៃ ដើម្បី​ឲ្យ​ស្រឡះ​ត្រចៀក​ និង​ម៉ាក់​ៗ​ខ្លះ​ក៏​ចូលចិត្ត​ត្បារ​អាចម៍​ត្រចៀក​កូន​តូច​ដែរ នេះមាន​ន័យ​ថា មិន​ទាន់​ស្គាល់​ពី​អត្ថប្រយោជន៍​នៃ​អាចម៍​ត្រចៀក និង​ហានិភ័យ​ដែល​អាច​កើត​ឡើង​បាន​នៅ​ឡើយ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ត្រចៀក​ក្នុង (អំបៅអំបែក) ស្ទើរ​តែ ៩០% ដែល​កើត​ឡើង​លើ​ក្មេង គឺ​ដោយ​សារ​កំហុស​ឆ្គង​ឪពុក​ម្ដាយចូល​ចិត្ត​ត្បារ​ត្រចៀក​កូន​ផ្ដេសផ្ដាស និង​ប្រើ​​របស់​​លូក​ចូល​ត្រចៀក​គ្មាន​អនាម័យ។ ការ​ដែល​ឧស្សាហ៍​ខ្វេះ​យក​អាចម៍​ត្រចៀក​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ធំ​កើត​អំបៅអំបែក ឬ​រលាក​ត្រចៀក​ក៏​មាន។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ លោក​បន្ថែម​ថា អាចម៍​ត្រចៀក​មាន​តួនាទី និង​ផល​ប្រយោជន៍​ច្រើន​យ៉ាង​ដូច​ជា៖ ១. អាចម៍​ត្រចៀក​ជួយ​សម្ងួត​សំណើម​ក្នុង​ត្រចៀក ដែល​សំណើម​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​ត្រចៀក​ងាយ​រលាក និង​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស និង​ផ្សិត ព្រោះ​ពពួក​មេរោគ​ទាំង​នេះ​ចូលចិត្ត​កន្លែង​សើមៗ។ ២. ការពារ​សត្វ​ល្អិត​ចូល​ក្នុង​ត្រចៀក ព្រោះ​សត្វ​ល្អិត​ទាំង​នោះ​មិន​ចូល​ចិត្ត​ក្លិន និង​រសជាតិ​ដ៏​ល្វីង​របស់​អាចម៍​ត្រចៀក​ទេ។ ៣. អាចម៍​ត្រចៀក​ជា​រនាំង​ជួយ​ការពារ​ពី​សំឡេង​ខ្លាំង​ដែល​អាច​បណ្ដាល​ឲ្យ​ខូច​ក្រដាស​ត្រចៀក​បាន​ផង​ដែរ។ ហេតុ​នេះ​ហើយ ទើប​វេជ្ជបណ្ឌិត​ខាង​លើ​ណែនាំ​មិន​ឲ្យ​យើង​ត្បារ​យក​អាចម៍​ត្រចៀក​ចេញ​នោះ​ទេ ព្រោះ​វា​មាន​គុណ​ប្រយោជន៍​ច្រើន ហើយ​ណា​មួយ​បើ​យើង​ខ្វារ​មិន​បាន​ត្រឹមត្រូវ នោះ​វា​កាន់​តែ​រុញ​អាចម៍​ត្រចៀក​ចូល​ជ្រៅ​ទៅ​ក្នុង​ត្រចៀក អាច​ប៉ះពាល់​ដល់​ក្រដាស​ត្រចៀក។ ជា​ចុង​ក្រោយ លោក​បន្ត​ថា អាចម៍​ត្រចៀក​នឹង​ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​ឯកឯង នៅ​ពេល​ដែល​វា​ដល់​កំណត់​មួយ តែ​យើង​អាច​ត្បារ​ចេញ​បាន ប្រសិន​បើ​វា​មាន​ច្រើន​ពេក​រហូត​ដល់​រំខាន​ក្នុង​ការ​ស្ដាប់។ ទន្ទឹម​នឹង​នេះ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា ផល​វិបាក​នៃ​ជំងឺ​រលាក​ត្រចៀក​ក្នុង គឺ​អាចធ្វើ​ឲ្យ​ទៅ​ជា​ថ្លង់​បាន ដូច្នេះ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ចាប់​អារម្មណ៍​ថា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​លើ​ត្រចៀក។ អានបន្ថែម៖ ​ចេះតែរមាស់​ត្រចៀកមិន​បាត់ អាចឆ្លងរោគផ្សិត​ត្រចៀក តិចនិក​ងាយ​ៗ​ […]

អត្ថបទផ្សេងទៀតពី ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ជំងឺត្រចៀក

ស្វែងរក ជំងឺត្រចៀក ច្រមុះ និងបំពង់ក

ជំងឺត្រចៀក ច្រមុះ និងបំពង់ក

យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក

ការ​យក​សម្លី​ត្បារ​ត្រចៀក ស្លាប​មាន់ កូន​សោ ​កង្វារ​រឹងៗ​ទៅ​ត្បារ ឬ​ខ្វេះ​យក​អាចម៍​ត្រចៀក​ចេញ ប្រៀប​បាន​​នឹង​យក​មេរោគ​ទៅ​ដាក់​ក្នុង​ត្រចៀក​អ៊ីចឹង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក បម្រើ​ការងារ​​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។ លោក​វេជ្ជបណ្ឌិត​ថា មិនថា កូនក្មេង ឬ​មនុស្ស​ចាស់​នោះ​ទេ ដាច់​ខាត​មិន​ត្រូវ​ត្បារ ឬ​ខ្វារ​យក​អាចម៍​ត្រចៀក​ចេញ​ពី​រន្ធ​ត្រចៀក​ផ្នែក​កណ្តាល​ឡើយ ព្រោះ​អាចម៍​ត្រចៀក​ផលិត​រាល់​ថ្ងៃ វា​ជា​សន្ទះ​ការពារ មាន​តួនាទី​ការពារ​ត្រចៀក ​និង​ចាប់​យក​មេរោគ​​ផ្សេងៗ។ កាលណា​យើង​យក​របស់​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ទៅ​ត្បារ​អាចម៍​ត្រចៀក មិន​ត្រឹម​តែ​អត់​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ងាយ​ឆ្លង​រោគ ព្រោះ​របស់​ទាំង​នោះ​កង្វក់​ហើយ​រឹង ងាយ​បង្ក​គ្រោះថ្នាក់។ គ្រោះថ្នាក់​ទាំង​នោះ​មាន ស្ទះ​រន្ធ​ត្រចៀក ហើយ​បើ​ជ្រុល​ដៃ​តែ​បន្តិច​ទៅ​ជា​ដាច់​រហែក​ក្រដាស​ត្រចៀក បង្ក​ឲ្យ​ឈឺ​ចាប់ ចំណែក​ឯ​ករណី​ធ្ងន់ធ្ងរ​ទៅ​ជា​ថ្លង់ ស្តាប់​លែង​ឮ អាច​ឲ្យ​មេរោគ​ឆ្លង​ចូល​ទៅ​ដល់​ខួរក្បាល ​ធ្វើ​ឲ្យ​រលាក​ស្រោម​ខួរក្បាល​ថែម​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត​ការ​ត្បារ​ត្រចៀក​រៀង​រាល់​ថ្ងៃ ក៏​ធ្វើ​ឲ្យ​រមាស់​ត្រចៀក ងាយ​នឹង​កើត​រោគ​ផ្សិត។ ការ​សម្អាត និង​ធ្វើ​អនាម័យ​ត្រចៀក អាច​ធ្វើ​ទៅ​បាន​តែ​នៅ​ផ្នែក​ខាង​ក្រៅ​ត្រចៀក​ប៉ុណ្ណោះ (ផ្នែក​ដែល​មើល​ឃើញ) ដែល​យើង​ត្រូវ​យក​សម្លី ឬ​កន្សែង​ទន់ៗ​មក​ជូត​ផ្ដិត។ ក្នុង​ករណី​អ្នក​ដែល​មាន​អាចម៍​ត្រចៀក​រឹង បារម្ភ​ខ្លាច​ណែន​ខ្លាំង​ស្តាប់​មិន​ឮ ត្រូវ​មក​ជួប​គ្រូពេទ្យ​ឯកទេស​ដើម្បី​បូម​លាង​សម្អាត​អាចម៍​ត្រចៀក​ចេញ ដោយ​គ្រូពេទ្យ​នឹង​ដាក់​ថ្នាំ​បន្តក់​សម្រាប់​រំលាយ​អាចម៍​ត្រចៀក ដើម្បី​ឲ្យ​អាចម៍​ត្រចៀក​ទន់ ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​ខ្លួន​ឯង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


ជំងឺត្រចៀក ច្រមុះ និងបំពង់ក

អ្នក​ចូលចិត្តចោះ​រន្ធក្រវិល​ច្រើន​ អាច​ជួប​ផល​វិបាក​មួយ​នេះ

សម័យ​ឥឡូវ​យុវវ័យ​មិនថាប្រុស ឬស្រីមាន​ទំនោរ​ចោះ​រន្ធ​ក្រវិល​ច្រើន​លើស​ពីម្ខាង ១ ហើយ​អ្នក​ខ្លះ​ទៀត​មាន​រហូត​ដល់​ចោះឡើង​សោះ​ត្រចៀក​ក៏​មាន​ដែរ។ ការ​ធ្វើ​បែប​នេះ ត្បិត​តែ​មិន​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​អ្វី​ក៏​ពិត​មែន ប៉ុន្តែ​វា​បាន​ធ្វើឲ្យ​បាត់បង់​សោភណភាព ព្រោះ​មាន​ស្លាកស្នាម និង​ផ្លែ​ពេញ​នោះ។ លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​បញ្ជាក់​ទៀត​ថា ករណី​អ្នក​ចោះ​ក្រវិល​ច្រើន​រន្ធ​នេះ ខាង​លោក​ជួប​ច្រើន​មែនទែន ហើយ​បញ្ហា​ចម្បង​គឺ​ផ្លែ​លើ​សាច់ ព្រោះ​ដំណើរការ​ចោះ​មិន​មាន​អនាម័យ​ល្អ។ ក្រោយ​ចោះ​រួច​ អ្នក​ខ្លះ​កើត​ជា​ដំបៅ​ក្លាយ ព្រោះ​សាច់​ឆាប់​ប្រតិកម្ម​ជាមួយ​ម្ជុលដែក ម្ជុល​មាន​មេរោគ ដោយសារ​សម្អាត​មិន​ល្អ និង​មិន​ប្រើ​ឧបករណ៍​សម្លាប់​មេរោគ ឬ​ទឹក​ថ្នាំ​ដែល​គ្មាន​គុណភាព។ មួយ​វិញ​ទៀត អ្នក​ខ្លះ​មាន​ជួប​បញ្ហា​ដុំ​ឈាម​​កកនៅ​ត្រចៀក ក្រោយ​ចោះ​រួច។ “អ្នក​ចោះ​រន្ធ​ត្រចៀក​ខ្លះ គាត់​មិន​សូវ​មាន​អនាម័យ​ដោយ​ខ្លួនឯង ហើយ​ពេល​ចោះ​រួច​នោះ​គាត់​ឧស្សាហ៍​យក​ដៃ​ទៅ​ស្ទាប អង្អែល បង្វិល​ក្រវិល​លេង​ចុះ​ឡើង​ៗ ដែល​ធ្វើឲ្យ​មុខ​របួស​ទៅ​ជា​ហើម ខ្ទុះ ហើយ​ពេល​ជា​វិញ ទៅ​ជា​មាន​ស្នាម”។ អ្នក​ខ្លះ​ព្រោះ​តែ​ការ​ប្រើប្រាស់​ក្រវិល​មិន​មាន​ស្តង់ដារ ក៏​អាច​បណ្ដាល​ត្រចៀក​ទៅ​ជា​ក្រហម ឈឺ និង​ពេល​ខ្លះ​មាន​ទឹក​ហូរ​មក​ថ្លា​ៗ​ទៀត​ផង ហើយ​ខ្លះ​ទៀត​មាន​ក្លាយ​ជា​ដំបៅ​ទៅជា​ពិបាក​ព្យាបាល ដែល​វិបាក​សំខាន់ គឺ​ស្បែក​លែង​ស្អាត។ អត្ថ​បទពាក់ព័ន្ធ៖ មូលហេតុចម្បងៗ ធ្វើឲ្យកូនក្មេងងាយកើតអំបៅអំបែក ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺត្រចៀក ច្រមុះ និងបំពង់ក

Ingrown Toenail (បញ្ហាកប់​ត្រចៀក​ក្រាញ់)

និយមន័យ១- អ្វី​ជា​បញ្ហា​កប់​ត្រចៀក​ក្រាញ់​ក្រចក​ជើង? ត្រចៀក​ក្រាញ់​ គឺ​ជា​ជំងឺ​ដែល​ក្រចក​ជើង​ដុះ​ចាក់​ចូល​ទៅ​ក្នុង​ស្បែក​ទន់ ​ជាង​ដុះ​នៅ​ពីលើ​ស្បែក ដែលបណ្ដាល​មក​ពី​សម្ពាធ​ពី​ផ្នែក​គែម​​ក្រចក​លូត​នោះ​ ចាក់​ចូល​ស្បែក​របស់​មេ​ជើង។ ពេល​គែម​ក្រចក​ដុះ​ចាក់​ចូល​ស្បែក នឹង​​ធ្វើ​ឲ្យ​មាន​ការ​រលាក ហើយ​ដំបូង​ ​គ្រាន់​តែ​ធ្វើ​ឲ្យ​មិន​ស្រួល​មេជើង​ប៉ុណ្ណោះ បន្ទាប់​មក​វា​នឹង​លូត​លាស់​រហូត​ដល់​មាន​ការ​បង្ក​រោគ​នៅ​កន្លែង​​របួស​នោះ ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង។ ត្រចៀក​ក្រាញ់ ច្រើន​កើត​ចំពោះ​មេជើង​​ធំៗ តែ​ទោះ​យ៉ាង​នេះ​ក្ដី មេ​ជើង ​អាច​នឹង​ប៉ះពាល់​នៅ​គែម​ណាមួយ។ ២- ​កប់​ត្រចៀក​ក្រាញ់កើត​កើត​ញឹក​ញាប់​ទេ? កប់​ត្រចៀក​ក្រាញ់ ​ច្រើន​កើត​ចំពោះ​មនុស្ស​ពេញ​វ័យ មិន​ថា​ប្រុស​ មិន​ថា​ស្រី ហើយ​មិន​សូវ​កើត​ញឹក​ញាប់​ចំពោះ​ក្មេង ​និង​ទារក​ទេ។ មនុស្ស​អាយុ ពី ​២០​-៣០ ​ឆ្នាំ ​អ្នក​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ជាមួយ​បញ្ហា​កប់​ត្រចៀក​ក្រាញ់ ហើយ​​បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ​ បញ្ហា​កប់​ត្រចៀក​ក្រាញ់​អាច​ឈាន​ដល់​ការ​ឆ្លង​រោគ ឬ​អាច​អាប់​សែ ​ទាមទារ​ព្យាបាល​ដោយ​វះ​កាត់ទៀត​ផង។ កប់ត្រចៀក​ក្រាញ់ អាច​ព្យាបាល​បាន​ដោយ​គ្រាន់​តែ​បន្ថយ​កត្តា​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក​ប៉ុណ្ណោះ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បីទទួល​បាន​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- អ្វី​ជា​រោគ​សញ្ញាបញ្ហា​កប់​ត្រចៀក​ក្រាញ់? រោគ​សញ្ញា​ទូទៅ​បញ្ហាកប់​ត្រចៀក​ក្រាញ់​រួម​មាន៖ – ឈឺ និង​ទន់​នៅ ម្រាម​ជើង នៅ​គែម​ម្ខាង ឬ​នៅ​គែម​ក្រចក​ទាំង​សង​ខាង – ក្រហម​នៅ​ជុំវិញ​ក្រចក​ជើង – ហើម​មេ​ជើង នៅ​ជុំ​វិញ​ក្រចក – បង្ក​រោគ​នៅ​ជាលិកា​ជុំវិញ​ក្រចក​ជើង ពេល​ខ្លះ បញ្ហា​កប់​ត្រចៀក​ក្រាញ់ អាច​ជា​ដោយ​ខ្លួន​ឯង​ដោយ​មិន​បាច់​ព្យាបាល។ ​អាច​នៅ​មាន​រោគ​សញ្ញា​ខ្លះ​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ប្រសិន​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? ត្រូវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ប្រសិន​បើ​មាន​បញ្ហា​ដូច​ជា៖ – ធ្លាប់​មាន​បញ្ហា​មិន​ស្រួល​ក្នុង​មេជើង​ធ្ងន់​ធ្ងរ មាន​ខ្ទុះ ឬ​ក្រហម​ ដែល​មើល​ទៅ​រាលដាល​​ទៅ​កន្លែង​ដទៃ។ – មាន​ជំងឺ​ទឹក​នោម​ផ្អែម […]


ជំងឺបំពង់ក

Spots on Throat ​(ជំងឺដំបៅក្នុងបំពង់ក)

និយមន័យ១- អ្វី​ជាជំងឺ​ដំបៅ​​​ក្នុង​បំពង់​ក? ជំងឺ​ដំបៅក្នុង​បំពង់​ក សំដៅលើស្នាម​កើត​មាន​លើ​សាច់​បំពង់​កខាង​ក្នុង ​អាច​ជា​ចំណុច​ក្រហម​ ឬ​ដុំ​មូល​ចុង​ពណ៌​ស​ដូច​គ្រាប់​មុន។ ជាទូទៅ តែង​មាន​ការ​រំខាន​នៅ​ពេល​ដែល​មានកើត​ជំងឺ​នេះ គ្រូពេទ្យ​អាច​កំណត់​រោគ​វិនិច្ឆ័យ​បាន អាស្រ័យ​លើ​រូបរាង​ខាង​ក្រៅ ​និង​ពណ៌​របស់​វា។ ២- កើត​ឡើង​ញឹកញាប់​ប៉ុនណា? ជំងឺ​ដំបៅ​ក្នុង​បំពង់​ក ​កើត​ញឹកញាប់​ណាស់​ ជា​ពិសេស​លើ​មនុស្ស​គ្រប់​វ័យ​ និង​គ្រប់​ភេទ​ទាំង​អស់​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​យើង​អាច​កាត់បន្ថយ​កត្តាប្រឈម​​ជំងឺ​បាន​ ដោយ​កត្តា​ផ្សេង​ៗ។ ៣- រោគសញ្ញាជំងឺ​ដំបៅ​ក្នុង​​បំពង់​ក​មាន​អ្វី​ខ្លះ? នៅ​ពេល​ដែល​មាន​ជំងឺ​នេះ​ឡើង​ វា​អាច​លេច​ចេញ​នូវ​សញ្ញា​ដូចជា​៖ – ឈឺ​បំពង់​ក – តឹង​ច្រមុះ – ក្ដៅ​ខ្លួន – ពិបាក​លេប​អាហារ – វិលមុខ​ ឬ​ចង្អោរ – ឈឺ​ពោះ – ឡើង​ក្រហម​ និង​ហើម​បំពង់​ក​ ពិសេស​សាច់បំពង់ក – ឡើង​កូន​កណ្ដុរ​នៅ​ក – ឈឺ​ក្បាល – រមាស់ មូលហេតុបង្ក៤- មូលហេតុ​បង្ក​មាន​អ្វី​ខ្លះ? មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ដំបៅ​ក្នុងបំពង់កមាន​ដូច​ជា៖ – រលាក​បំពង់​ក​ដោយ​សារ​មេរោគ​ស្ត្រេបតូកូក។ អ្នក​មាន​ជំងឺ​រលាក​បំពង់​ក​ដោយ​សារ​បាក់តេរី​ប្រភេទ​នេះ ​គឺ​ឡើង​ស្នាម​សសាច់​បំពង់​ក​។ – រលាក​បំពង់​ក​ដោយ​សារ​ការ​បង្ក​រោគ​កើត​ឡើង​ពី​វីរុស​ ឬ​ហៅ​ថា​ជំងឺ​ម៉ូណូនុក្លេអូស​។ ​អាច​លេច​ចេញ​ជា​ស្នាម​ស​លើ​សាច់​បំពង់​ក ​ហើយ​មាន​អត្រា​ឆ្លង​ខ្លាំង​ជាង​គេ។ – រលាក​បំពង់​ក​ដោយសារ​មេរោគ​ផ្សិត​ប្រភេទ​កង់​ឌី​ដា​ ​ប៉ះពាល់ ​និង​មាន​ស្នាម​ស​ៗ​ទាំង​សាច់​បំពង់​ក ​និង​ក្នុង​ក្រអូម​មាត់។​ ជំងឺ​នេះ​ច្រើន​កើត​លើ​ទារក ​និង​អ្នក​ជំងឺ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ។ – រលាក​បំពង់​ក និង​ប្រដាប់ភេទ​ ដោយសារ​វីរុស ​ហើបប៉េស (HSV)៖ កើត​នៅ​លើ​មាត់​ គឺ​មក​ពី (HSV-១)​ ហើយ​វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​ការ​ថើប ​រួម​ភេទ​តាម​មាត់ […]


ជំងឺបំពង់ក

ឈឺក សាក​ធ្វើប៉ុន្មាន​ចំណុច​នេះ​អាចជួយសម្រួលអាការៈបាន

ឈឺក​ជា​អាការៈ​រក​កល​ផ្តាសាយ ដូច្នេះ​យើង​ត្រូវ​តែ​ទប់ទល់​ឲ្យ​ទាន់​ពេល បើ​មិន​ចង់​ឲ្យ​កើត​ផ្តាសាយ។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយៗ​ជួយ​បញ្ហា​បំពង់ក​យើង​ឲ្យ​ត្រលប់​មក​សភាព​ដើម​វិញ ដោយ​មិន​ចាំបាច់​ទៅ​ជួប​គ្រូ​ពេទ្យ។ ១- ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ ​ឬ​ទឹក​ឲ្យ​បាន​ច្រើន ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន នោះ​អាច​ជួយ​បំពង់ក​យើង​ឲ្យ​មាន​សំណើម មិន​សូវ​ឈឺ​នោះ​ទេ។ ២- ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ជាមួយ​ទឹក​ឃ្មុំ បើ​​មាន​ទឹកឃ្មុំ យើង​គួរ​តែ​យក​វា​ទៅ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​ញ៉ាំ ២-៣ ដង/ថ្ងៃ ដើម្បី​ឲ្យ​ក​យើង​ឆាប់​ជា​ឡើង​វិញ។ ៣- ស្អំទឹកកក ប្រហែល​គ្នា​យើង​មិន​បាន​ដឹង​ពី​វិធី​មួយ​នេះ​ទេ​មើល៍​ទៅ? ការ​យក​ទឹកកក​ទៅ​ស្អំ​នៅ​បរិវេណ​បំពង់ក ពិត​ជា​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺក​បាន​មួយ​ចំណែក។ ៤- ខ្ពុរទឹកអំបិល ទឹក​អំបិល​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ស្លេស្ម អាការៈឈឺក បាន​លឿន ដូច្នេះ​ហើយ​យើង​ត្រូវ​ខ្ពុរ​ទឹក​អំបិល​ឲ្យបាន ៣-៤ដង/ថ្ងៃ។ ៥- បៀមថ្នាំបំបាត់ឈឺបំពង់ក បើ​ធ្វើ​តាម​ប៉ុន្មាន​វិធី​ខាងលើ​នេះ​ហើយ តែ​អាការៈ​ឈឺក​នៅ​តែ​មិន​បាន​ផល​លឿន យើង​ត្រូវ​រក​ថ្នាំ​បៀម​មក​ជំនួយ​បន្ថែម​ទៀត។ ពេល​ឈឺក ពេទ្យ​ហាម​ដាច់ខាត​ញ៉ាំ​ទឹកកក ឬ​របស់​ត្រជាក់ៗ និង​អាហារហឹរ ទោះ​ជា​យើង​ឃ្លាន​យ៉ាងណា​ក៏​ត្រូវ​តែ​រង់ចាំ​ដល់​ក​ជា​សិន​ដែរ។


ជំងឺត្រចៀក

Home Ear Examination (ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង)

និយមន័យ១- អ្វី​​ជា​ការ​ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង? ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង សំដៅ​លើ​ការ​ពិនិត្យ​មើល​រន្ធ​ត្រចៀក ក្រដាស​ត្រចៀក​ដោយ​ប្រើ​ឧបករណ៍​អូតូស្កុប ។ អូតូស្កុប ជា​ឧបករណ៍​កាន់​ដៃ ​ភ្ជាប់​ជាមួយ​អំពូល​ភ្លើង ​កែវ​ពង្រីក ​និង​ប្រហោង​រន្ធ ​មាន​លក្ខណៈ​តូច​ចង្អៀត ​ស្រួច​នៅ​ខាង​ចុង ​សម្រាប់​ពិនិត្យ​មើល​រន្ធ​ត្រចៀក​ ហៅ​ថា (Speculum)។ ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង ​ជួយ​ប្រាប់ឲ្យ​រាល់​បញ្ហា​ត្រចៀក ​ដូចជា​ការ​រលាក​ មាន​អាចម៍​ត្រចៀក​ច្រើន​ពេក ​ឬ​មានអ្វី​ជាប់​នៅ​ក្នុង​រន្ធ​ត្រចៀក។ ក្រោយ​ទទួល​បាន​ការ​បង្រៀន​ពី​គ្រូពេទ្យ​ អាច​ជា​ជំនួយ​ដល់​ការ​ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង​ ប៉ា​ម៉ាក់ មាន​អូនៗ​តូចៗ ឧស្សាហ៍​រលាក​ត្រចៀក​ ឬ​ឈឺ​ត្រចៀក​ញឹកញាប់។ ពេល​ខ្លះ​អាអូន​អាច​មាន​ការ​រលាក​ត្រចៀក​ ដោយ​លេច​ចេញ​​រោគ​សញ្ញា​ រអ៊ូ​រទាំ​ គ្រុន​ក្ដៅ​ ឬ​ទាញ​ត្រចៀក។ ក្រៅ​ពី​នេះ ពិនិត្យ​ត្រចៀក​ខ្លួន​ឯង ក៏​អាច​រកឃើញ​មូល​ហេតុបង្ក​រោគ​សញ្ញា​ទៀតផង ​ប៉ុន្តែ​អាចពិបាក​រៀន​ប្រើ​បន្តិច ហើយ​អូតូស្កុប​មួយ​ចំនួន​​មាន​គុណភាព​អន់ ហេតុ​នេះ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​គឺ​ចាំ​បាច់​បំផុត។ ២- ហេតុ​អ្វី​ចាំបាច់​ត្រូវ​ពិនិត្យ​? ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង​ទាមទារ​ធ្វើ​ក្រោម​ហេតុផល​មួយ​ចំនួន​ដូចជា៖ – រក​មើល​រោគ​សញ្ញា​ឆ្លងរោគ ​នៅ​ពេល​អូនៗ ឬ​សមាជិក​គ្រួសារ​ឈឺ​ត្រចៀក​ និង​រោគ​សញ្ញា​ស្រពេច​ស្រពិល។ – ស្វែង​រក​អ្វី​មួយ​អាច​ជាប់​ក្នុង​រន្ធ​ត្រចៀក ​ដូចជា​សត្វ​ស្អិត ឬ​គ្រាប់​អ្វី​ម្យ៉ាង។ – ពិនិត្យ​មើល​កំណើន​​អាចម៍​ត្រចៀក​ នៅ​ពេល​មាន​អារម្មណ៍​ហឹង ឬ​ធ្ងន់​ត្រចៀក។ ស្វែងយល់មុនធ្វើតេស្ត៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ពិនិត្យ? អូតូស្កុប ​ប្រើប្រាស់​នៅ​តាម​ផ្ទះ​មួយ​ចំនួន ​គឺ​ប្រើប្រាស់​រលក​សំឡេង​ដោយ​ប៉ះ​ផ្ទាល់​ទៅ​លើ​ក្រដាស​ត្រចៀក ​ដើម្បី​ពិនិត្យ​រក​មើល​ករណី​រលាក មាន​​ទឹក​នៅ​ក្នុង​ត្រចៀក​ជាដើម។ ចំណែក​អាចម៍​ត្រចៀក​វិញ ជា​កាក​សំណល់​បញ្ចេញ​ចោល​សម្រាប់​ការពារ​រន្ធ​ត្រចៀក។ ជា​ធម្មតា​អាចម៍​ត្រចៀក​ហូរ​ចេញ​ក្រៅ​ដោយ​ខ្លួន​ឯង ​និង​សម្អាត​ត្រចៀក​ខាង​ក្រៅ។ កុំ​សម្អាត​រន្ធ​ត្រចៀកដោយសំឡី​ត្បាល់​ត្រចៀក​ […]


ជំងឺច្រមុះ

ច្រមុះ​​យើងអាចហិត​ដឹង​ ១លាន​ក្លិន និង​ចំណុច​ពិសេសទាំងនេះ​ទៀត

បើ​គិត​ពី​ភាព​អស្ចារ្យ​របស់​សរីរាង្គ​មនុស្ស​យើង ពិត​ជា​គួរ​ឲ្យ​ស្ញប់ស្ញែង ដែល​ធម្មជាតិ​អាចបង្កើត​បាន​ដូចនេះ។ ឥឡូវ​គិត​តែ "ច្រមុះ" មួយ​មុខ​សិន ហើយកុំ​ទាន់​ភ្ញាក់​ផ្អើលពេល​ឮ "Hello គ្រូពេទ្យ” ថា ច្រមុះអាច​ហិត​ក្លិន ១ លាន​ផ្សេង​គ្នា បូករួម​ទាំង​សមត្ថភាព​ពិសេស​ច្រើន​ទៀត។ តោះ​ស្វែងយល់​ទាំង​អស់​គ្នា! ១- អាចកំណត់ក្លិនខុសៗគ្នាបាន១លានក្លិន យើង​មានអំណះអំណាង​ពី​សាកលវិទ្យាល័យ Rockefeller ជំនាញខាងស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងជីវសាស្ត្ររបស់អាមេរិក បង្ហាញ​ថា ​សមត្ថភាពច្រមុះ ​​គឺអស្ចារ្យ ​ព្រោះ​អាច​ស្រង់​ក្លិនបាន​យ៉ាង​តិច ១ ​លាន​ក្លិន​ផ្សេងៗ​គ្នា។ - ដំណើរ​ការ​ស្រង់ ​និង​កំណត់​ក្លិន៖ អ្នកវិទ្យាសាស្ត្រ​​​ពន្យល់​ថា ​ពេល​ក្លិន​ចូល​​ច្រមុះ បាន​ធ្វើ​ដំណើរ​ទៅ​​​ផ្នែក​កំពូល​ប្រហោង​ច្រមុះ​ទៅ​ក្រហែង​ឃានវិញ្ញាណ (ស្រង់ក្លិន) ហើយកោសិកា​សរសៃ​ប្រសាទ​សម្រាប់​ក្លិន​នៅ​កន្លែង​នោះ​ ចាប់​​ក្លិន​បាន។ ពេល​សរសៃ​ប្រសាទ​​​ដំណើរការ វា​​​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរក្បាល បង្កើត​បាន​ជា​ក្លិន​ដែល​មាន​លក្ខណៈ​តែ​មួយគ្មាន​ពីរ​ដែល​យើង​​ដឹង​។ គណនា BMI គណនា BMR ២- ច្រមុះជាអ្នកពត់សំឡេង សំឡេង​ចេញ​ពី​បំពង់​ក ប៉ុន្តែ​វាមាន​លក្ខណៈ​ខ្ទរ ងឺងៗ។ សំឡេង​ធម្មតា​ដែល​យើង​ឮ​រាល់​ថ្ងៃ ឬ​និយាយ​ចេញខ្លួនឯង​ គឺច្រមុះ​ជាអ្នក​ពត់​សំឡេង ខ្ទរ ​ប្លាត ​នៃ​បំពង់ក​ និង​ច្រមុះ។ អ្នក​ផ្ដាសាយ ឬ​ប្រតិកម្ម ​អាលែកហ្ស៊ី​ និយាយ​ដោយ​សំឡេង​ច្រមុះ​ ព្រោះ​ខ្យល់​មិន​អាច​ឆ្លង​កាត់​ច្រមុះ​បាន (តឹង​ច្រមុះ) ទើប​​​ធ្វើ​ឲ្យ​​បាត់​បង់​ភាព​ខ្ទរ​នៃ​ច្រមុះ […]


ជំងឺបំពង់ក

រលាក​បំពង់​ក​ កុំ​ឲ្យ​កាន់​តែ​ធ្ងន់ ហើយ​​ជា​លឿន ត្រូវ​ធ្វើ​ម៉េច?

មនុស្សយើងមិនចេះឈឺ ទើបចម្លែក ប៉ុន្តែឈឺតិចតួច គួរតម ប្រសើរជាងឈឺធ្ងន់ទៅរកពេទ្យ ហើយប្រើថ្នាំមិនល្អ។ គ្នាយើងខ្លះគិតថា ឈឺតិចតួចដូចឈឺបំពង់ក លេបតែថ្នាំបាត់ហើយ ប៉ុន្តែគ្រាន់តែលេបថ្នាំ ហើយ​មិនតម ច្បាស់ជាមិនធូរឡើយ។ “Hello គ្រូពេទ្យ” នឹងប្រាប់ត្រណម ៨ យ៉ាង បើចង់ឆាប់ជា។ ករណីតមអាហារ ឬមិនញ៉ាំគ្រប់គ្រាន់ អាចនាំឲ្យប្រព័ន្ធភាពស៊ាំយើងថយចុះ កាន់តែងាយរងគ្រោះដោយសារមេរោគ និងបាក់តេរីជាហេតុបង្កឲ្យឈឺបំពង់ក។ ១- ទៅពេទ្យ ជាទូទៅ ឈឺបំពង់ក មិនមែនជាប្រភេទធ្ងន់ធ្ងរទេ វាអាចបាត់ទៅវិញក្នុងពេល ១ សប្តាហ៍។ ឈឺបំពង់ក អាចប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេស បើមានជំងឺប្រឆាំងប្រព័ន្ធភាពស៊ាំរាងកាយ ដូចជា អេដស៍ ឬមហារីក។ ត្រូវឆាប់ទៅពេទ្យ បើស្ថានភាពជំងឺអូសបន្លាយច្រើនសប្តាហ៍ ឬបើយើងគ្រុនក្តៅខ្លាំងលើស ៣៨ អង្សាសេ ឬពិបាកលេបសូម្បីទឹកមាត់ ដកដង្ហើម ឬស្អកនិយាយលែងចេញតែម្តង។ ២- ដកដង្ហើមកាត់តាមច្រមុះ ពេលឈឺក កុំដកដង្ហើមតាមមាត់ ព្រោះវាអាចនឹងធ្វើឲ្យបំពង់កស្ងួត ឈឺ។ បើយើងផ្តាសាយទៀត ដកដង្ហើមតាមមាត់ ច្បាស់ជាចៀសមិនផុតទេ ព្រោះបញ្ហាតឹងច្រមុះ។ យ៉ាងណា គួរព្យាយាមដកដង្ហើមតាមច្រមុះ បើអាច។ ៣- ពាក់ម៉ាស់ព្យាយាមមិននិយាយ និយាយច្រើនពេកនឹងធ្វើឲ្យបំពង់កកាន់តែស្ងួត ព្រោះពេលយើងនិយាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ