១. ហាត់ប្រាណ
ការហាត់ប្រាណជាប្រចាំមានប្រយោជន៍ច្រើនដូចជាជួយសម្រកទម្ងន់ បញ្ចុះជាតិស្ករក្នុងឈាម និងបង្កើនការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងកម្រិតធម្មតា (Insulin Sensitive)។ យើងអាចធ្វើលំហាត់ប្រាណបែប Aerobic exercise ដូចជាការដើរ រាំ ហែលទឹក និងជិះកង់ជាដើម។
២. ញ៉ាំជាតិសរសៃឲ្យបានច្រើន
ជាតិសរសៃអាចជួយបន្ថយហានិភ័យជំងឺទឹកនោមផ្អែមបានដោយបង្កើតការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ជួយសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យជំងឺបេះដូងដែរ។ អាហារដែលសម្បូរជាតិសរសៃរួមមានផ្លែឈើ បន្លែ គ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ (nuts)។
៣. បញ្ចុះទម្ងន់ដែលលើស
ប្រសិនជាយើងលើសទម្ងន់ ការបង្ការតម្រូវឲ្យមានការបញ្ចុះទម្ងន់។ ការសិក្សាធំមួយបានរកឃើញថាអ្នកចូលរួមដែលបានបញ្ចុះទម្ងន់ប្រហែល៧%នៃទម្ងន់រាងកាយទាំងអស់ និងហាត់ប្រាណជាប្រចាំកាត់បន្ថយហានិភ័យការវិវត្តជំងឺទឹកនោមផ្អែមរហូតដល់៦០%។ ចង់ដឹងថាគ្នាយើងលើសទម្ងន់ឬយ៉ាងណាអាចគណនាតាមBMI។