home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ នេះជារោគសញ្ញា និងវិធីថែទាំ

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ នេះជារោគសញ្ញា និងវិធីថែទាំ

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ គឺ​​ខុស​គ្នា​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ដោយ​សារ​ភាគ​ច្រើន​ជំងឺប្រភេទនេះ​ច្រើន​កើតលើ​កុមារ​​។មួយ​វិញ​ទៀត​ ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ កើត​ដោយ​សារ​មាន​ការ​រារាំង​ការ​ផលិត​អាំងស៊ុយលីន​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​កើន​ឡើង​ដែល​ផ្ទុយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ កើត​ដោយ​សារ​រាង​កាយ​មិន​អាច​ប្រើប្រាស់​អាំងស៊ុយលីន​បាន​។

អត្ថបទគួរអាន៖

១- ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១?

សញ្ញា​អាសន្ន​មួយ​ចំនួន​នឹង​លេច​ឡើង​ដូចជា៖

  • នោម​ញឹក
  • មាន​ការ​ក​រោគ​ញឹកញាប់
  • ចុះ​ទម្ងន់​លឿន​គ្មាន​មូលហេតុ
  • អស់​កម្លាំង​ល្ហិតល្ហៃ​ជា​ប្រចាំ
  • ឃ្លាន​ខុស​ធម្មតា

ក្នុង​ករណី​ធ្ងន់ធ្ងរ​វិញ​ប្រសិន​បើយើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​រយៈពេល​យូរ​ហើយ​មិន​ដឹង​ខ្លួន​យើង​នឹង​អាច​ជួប​នឹង​ផល​វិបាកដូចជា៖

  • មាន​របួស​មិន​ងាយ​សះ​មុខ
  • ស្ពឹក​ចុង​ដៃ​ជើង
  • ខូច​តម្រង​នោម
  • គំហើញ​ធ្លាក់​ចុះ​ឬ​ខ្វាក់

ពេល​នេះ​ហើយ​ដែលយើង​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា។

តេស្តជាតិស្ករ

២- តើ​យើង​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ដែរ​ឬ​ទេ?

ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​១​គឺ​ជា​ជំងឺ​តំណ​ពូជ​។ យើង​​អាច​នឹង​ប្រឈមនឹងកើតជំងឺនេះដែរ​ប្រសិន​បើ​សមាជិក​គ្រួសារ​ណា​ម្នាក់មាន​ជំងឺ​នេះ​ ប៉ុន្តែ​​ក៏​អាច​មាន​កត្តា​ប្រឈម​​​​​​​​​​​សំខាន់​ផ្សេង​ៗ​ទៀតអាចបង្កឲ្យ​កើតជំងឺទឹកនោមផ្អែមប្រភេទ១​​ដូច​ជា៖

៣- តើ​មាន​តេស្ត​អ្វី​ដែល​គេ​ប្រើ​សម្រាប់​រក​មើល​ថា​មាន​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ឬ​អត់?

សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​គ្រូពេទ្យ​ត្រូវ​ការ​សួរ​ប្រវត្តិ​ជំងឺ​ពី​មុន ពិនិត្យ​កាយ​សម្បទា​ និង​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម​ដូចជា​នៅ​មុន​និង​ក្រោយ​ពេល​បាយ​រួច​ វាស់​ជាតិ​ស្ករ​ក្នុង​អំឡុង​ពេល​៣​ខែ​ម្ដង​(តេស្ត HbA1c) និង​វាស់​ភាព​ឆ្លើយ​តប​នឹង​ជាតិ​ស្ករ។ ការ​តេស្ត​មុខងារ​តម្រងនោម​និង​ជាតិ​ខ្លាញ់​ក៏​ត្រូវ​ធ្វើឡើង​​ក្នុង​ករណី​ខ្លះ​ដែរ។

៤- តើ​ត្រូវ​គ្រប់​គ្រង​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច?

អ្នក​ជំងឺ​ត្រូវ​មាន​លំនឹង​របប​អាហារ​ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ​ និង​មាន​ប្រដាប់​វាស់​ជាតិ​ស្ករ​មួយ​នៅ​ផ្ទះ។ អ្នកជំងឺត្រូវ​ឃ្លាំ​មើល​ពេល​មាន​សញ្ញា​ប្លែក​ដូចជា​នៅ​ពេល​មាន​ជាតិ​ស្ករ​ខ្ពស់​ខ្លាំង​និង​ទាប​ខ្លាំង។ ការ​ប្រើប្រាស់​អាំងស៊ុយលីន​ចាក់​ជា​ប្រចាំ​គឺ​យោង​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​។ អ្នកជំងឺក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សម្អាត​ជើង​ និង​ឆែក​សុខភាព​ភ្នែក​ជា​ប្រចាំ​ដើម្បី​ជៀស​វាង​ផលវិបាក។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ក៏​ដូច​ជា​ប្រភេទ​ដទៃ​ដែរ​គឺ​មិន​អាច​ព្យាបាល​បានទេ។ ទោះ​ជា​ជំងឺនេះ​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​យ៉ាង​ណា​ក៏​ដោយ​ក៏​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​នៅតែ​អាច​គ្រប់​គ្រង​បាន​ដែរ ដោយ​យើងត្រូវរស់​នៅ​ក្នុង​បរិបទ​ពិសេស​និង​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​យើងជាអ្នកជំងឺ​​នឹង​មាន​ជីវិត​ដូច​អ្នក​ដទៃ​អញ្ចឹង​ដែរ។

អត្ថបទពាក់ព័ន្ធ៖​

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 17/05/2021
ត្រួតពិនិត្យដោយ គឹម កាណែល