backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ដំណឹងល្អ! គ្រូពេទ្យចិនព្យាបាលអ្នកជំងឺទឹកនោមផ្អែមជាសះស្បើយ ដោយប្រើស្ទីមសែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 07

ដំណឹងល្អ! គ្រូពេទ្យចិនព្យាបាលអ្នកជំងឺទឹកនោមផ្អែមជាសះស្បើយ ដោយប្រើស្ទីមសែល

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ម្នាក់​ដែល​មាន​វ័យ​៥៩​ឆ្នាំ ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​ជោគជ័យ​ ក្រោយ​ធ្វើការ​ផ្លាស់ប្តូរ​កោសិកា (pioneering cell transplant) កាល​ពី​ឆ្នាំ​២០២១ និង​លែងប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​តទៅ​ទៀត​ ចាប់​តាំង​ពី​ឆ្នាំ២០២២​មក​។

ការ​ព្យាបាល​នេះ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​កោសិកា​សិប្បនិម្មិត​ដែល​រក​ឃើញ​នៅ​ក្នុង​លំពែង ដែល​ផលិត​អាំងស៊ុយលីន និង​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ។ គូស​បញ្ជាក់​ផង​ដែរ​ថា អ្នក​ជំងឺ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ រយៈពេល​២៥​ឆ្នាំ​មក​ហើយ​ ហើយ​បាន​បាត់បង់​មុខងារ​នៃ​កោសិកា​ទាំង​នេះ​ស្ទើរ​តែ​ទាំងអស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ក៏​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​ ដែល​ទាមទារ​ឲ្យ​គាត់​ចាក់​អាំងស៊ុយលីន​យ៉ាង​ច្រើន​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ពី​ការ​សន្លប់​​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម។ យ៉ាង​ណា​មិញ នៅ​ក្នុង​ករណី​ព្យាបាល​ដ៏​ជោគជ័យ​នេះ ក្រុម​គ្រូពេទ្យ​អាច​ស្តារ​សមត្ថភាព​រាងកាយ​​ក្នុង​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​វិល​មក​រក​សភាព​​ធម្មតា​វិញ ដោយ​មិន​ទាមទារ​ឲ្យ​អ្នក​ជំងឺ​ផ្លាស់ប្តូរ​របប​អាហារ​ឡើយ។

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ការ​ព្យាបាល​ដោយ​ប្រើ​ស្ទីមសែល ឬកោសិកា​ដើម ដែល​ជា​ប្រភេទ​កោសិកា​ទទេ អាច​ប្រែ​ក្លាយ​ទៅ​ជា​កោសិកា​ច្រើន​ប្រភេទ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ដំណើរការ ហើយ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ត្រឹមត្រូវ​មួយ កោសិកា​ដើម​អាច​ប្រើ​ក្លាយ​ទៅ​ជា​ជាលិកា​ខួរ​ក្បាល សាច់ដុំ តម្រង​នោម​ ឬ​សូម្បី​តែ​ជាលិកា​លំពែង។

ទឹកនោមផ្អែម

ជាក់ស្តែង​ ការ​ព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ​ចិន​ គឺ​ជា​ការ​លាយ​បញ្ចូល​គ្នា​នូវ​សារធាតុ​គីមី​ថ្មី​មួយ​ និង​បំប្លែង​ទៅ​ជា​កោសិកា​លំពែង​របស់​អ្នក​ជំងឺ។ កោសិកា​ទាំង​នេះ​ផលិត​អាំងស៊ុយលីន ដែល​ផ្តល់​សញ្ញា​ប្រាប់​រាងកាយ​ឲ្យ​ទាញ​យក​ជាតិ​ស្ក​រពី​ក្នុង​អាហារ​ដើម្បី​បង្កើត​ជា​ថាមពល។ ចំពោះ​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ លំពែង​មិន​ផលិត​អាំងស៊ុយលីន​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ទេ។ ក្នុង​ករណី​នេះ បើ​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​ជ្រុល ឬ​តិច​ជ្រុល ​ក៏​អាច​បណ្តាល​ឲ្យ​យើង​ខូច​សរសៃ​ប្រសាទ តម្រង​នោម​ កើត​ជំងឺ​បេះដូង និង​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ទៀត។

យ៉ាង​ណា​មិញ​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ការ​ផ្សាំ​កោសិកា​ថ្មី​ដែល​បង្កើត​ដោយ​មន្ទីរពិសោធន៍ ​​អាច​ផលិត​អាំងស៊ុយលីន​បាន​ ក៏​ដូចជា​ជួយ​ឲ្យ​អ្នក​ជំងឺ​អាច​ចាប់ផ្តើម​ផលិត​អាំងស៊ុយលីន​ដោយ​ខ្លួន​ឯង​ម្តង​ទៀត។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិទ្យាសាស្រ្ត​ចាំបាច់​ត្រូវ​​ដំណើរការ​សាកល្បង​ការ​ព្យាបាល​បែប​នេះ​ចំពោះ​អ្នក​ជំងឺ​ជា​ច្រើន​បន្ថែម​ទៀត ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ដោយ​ការ​ផ្លាស់ប្តូរ​កោសិកា​នេះ​​។ ​

អត្ថទ​ពាក់ព័ន្ធ​៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 07

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម