បើទោះយើងខ្លួនឯងមានកម្លាំងមាំមួន គ្មានជំងឺទឹកនោមផ្អែម ប៉ុន្តែគួរដឹងខ្លះៗពីជំងឺរ៉ាំរ៉ៃមួយនេះ យ៉ាងណា ក៏អាចយកអាសា ប៉ាម៉ាក់ អ៊ំៗយើង ដែលកំពុងរស់ជាមួយទឹកនោមផ្អែម ដើម្បីជួយឲ្យពួកគាត់មានសុខភាពល្អ រស់នៅដោយសប្បាយចិត្ត។ “Hello គ្រូពេទ្យ” នឹងប្រាប់បញ្ហាសុខភាពស្បែក ដែលបង្កឡើងដោយ ជំងឺទឹកនោមផ្អែម។
រមាស់ស្បែក កើតឡើងដោយសារខ្វះឈាមទៅចិញ្ចឹម និងបង្កឲ្យស្បែកស្ងួត ងាយករោគផ្សិត ទាំងនេះ ក៏ដោយសារតែជាតិស្ករខ្ពស់ពេក ជាឧបសគ្គទៅលើលំហូរឈាមរត់ទៅចិញ្ចឹមសរីរាង្គផ្សេងៗ។
២- ឆ្លងរោគដោយពពួកបាក់តេរី
ដោយសារតែការគ្រប់គ្រងជាតិស្ករមិនបានល្អ មេរោគងាយនឹងកកើតចំពោះគ្នាយើង ឬប៉ាម៉ាក់ អ៊ំៗមានជំងឺទឹកនោមផ្អែមណាស់ ដូចជា នៅម្ដុំគល់រោម និងក្រចក ដែលជាកន្លែងមេរោគងាយបង្ករោគជាងគេ។
![ទឹកនោមផ្អែម ប្រយ័ត្នប្រយែងស្បែកបន្តិចទៅ](https://cdn.hellokrupet.com/wp-content/uploads/2019/01/ទឹកនោមផ្អែម-ប្រយ័ត្នប្រយែងស្បែកបន្តិចទៅ-Hello-គ្រូពេទ្យ-1.jpg)
៣- ឆ្លងរោគដោយពពួកផ្សិត
ពេលជាតិស្ករឡើងខ្ពស់ពេក គឺអាចបង្កហានិភ័យឆ្លងរោគដោយផ្សិត ហៅថា កង់ឌីដា រួមនឹងកើតស្រែង ដោយបែងចែកប្រភេទទៅតាមទីកន្លែងករោគ ពិសេសស្រែងនៅជើង ដៃ លើខ្លួន និងនៅម្ដុំក្រលៀន។
ភាគច្រើនឃើញ ស្រែងជើង សម្បូរកើតចំពោះគ្នាយើងចូលចិត្តដើរលុយទឹក ដោយជើងទទេរ បង្កឲ្យមានរមាស់ ឡើងក្រហមជាបន្ទះៗ កាន់តែគួរឲ្យបារម្ភ បើយើងមានបញ្ហាលើជើងអំឡុងពេល អាចនឹងរីករាលដាលរហូតក្លាយជាដំបៅក្លាយ ឈានដល់កាត់ប្រអប់ជើងក៏មាន។ ហេតុនេះ គួរការពារជើងយើងដោយពាក់ស្បែកជើង នៅពេលដើរកាត់ទឹកកខ្វក់ ចំណែកកមកើតលើខ្លួន ក៏ដូចជាស្រែងនៅម្ដុំក្រលៀន វាមានសញ្ញាប្រហាក់ប្រហែលគ្នា ទាស់ត្រង់ថា អាចមានពណ៌រាងផ្កាឈូក ឬធ្នោតបន្តិច។ ហើយចំពោះតំបន់ឡើងពងទឹកវិញ អាចបណ្ដាលឲ្យស្បែកឡើងរឹងទៀតផង។
៤- វិធីព្យាបាល
បញ្ហាស្បែកបង្កដោយជំងឺទឹកនោមផ្អែម គឺអាចព្យាបាលតាមរយៈលាបក្រែមនៅតំបន់រមាស់ ដើម្បីប្រឆាំងការករោគពីកន្លះខែទៅមួយខែ ដោយលាប ២-៣ ដង/ថ្ងៃ ហើយថ្នាំគ្រាប់ ក៏ អាចប្រើបានដូចគ្នា។ មួយវិញទៀត គួរចាំថា ត្រូវឲ្យកន្លែងមានការរមាស់នោះស្ងួតជានិច្ច។
អត្ថបទគួរអាន៖