ជំងឺទឹកនោមផ្អែមជាប្រភេទជំងឺរ៉ាំរ៉ៃ ដែលកើតឡើងដោយសារតែការផលិត ឬបញ្ចេញអាំងស៊ុយលីនមិនគ្រប់គ្រាន់ ជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ពិតណាស់ ជំងឺមួយប្រភេទនេះ អាចបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរទាក់ទងនឹងភ្នែក តម្រងនោម សរសៃឈាម បេះដូង ព្រមទាំងសរសៃប្រសាទផងដែរ។
កត្តាទាំងនេះអាចបំផ្លាញតម្រងនោមបន្តិចម្ដងៗ និងកើនឡើងជាលំដាប់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

តិចនិកមួយចំនួន ជួយឲ្យតម្រងនោមមានសុខភាពល្អ
- រក្សាជាតិស្ករក្នុងឈាមក្នុងកម្រិតធម្មតា អាចជួយការពារតម្រងនោមពីការខូចខាតបន្ថែមទៀត
- ពិនិត្យកម្រិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់
- ញ៉ាំរបបអាហារសុខភាព ដែលរួមមានបន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ ដោយកាត់បន្ថយកាបូអ៊ីដ្រាត និងជាតិខ្លាញ់
- កាត់បន្ថយការញ៉ាំជាតិស្ករ ខ្លាញ់ និងអាហារចម្រាញ់ខ្ពស់ដូចជាសូកូឡា ដំឡូងចៀន និងភេសជ្ជៈដែលមានបន្ថែមជាតិស្ករ
- គប្បីញ៉ាំអាហារតិចតួច តែញឹកញាប់
- កាត់បន្ថយជាតិប្រៃ និងអាហារកែច្នៃ ដោយសារតែបរិមាណសូដ្យូមខ្ពស់ អាចធ្វើឲ្យចាល់ជាតិទឹក
- បញ្ឈប់ការជក់បារី
- កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង ដើម្បីជៀសវាងការខូចតម្រងនោម
- ហាត់ប្រាណឲ្យបានទៀងទាត់ យ៉ាងហោចណាស់ ២០នាទីក្នុងមួយថ្ងៃ និង ៥ថ្ងៃក្នុងមួយសប្ដាហ៍
- គ្រប់គ្រងទម្ងន់ឲ្យបានល្អ
- កាត់បន្ថយកម្រិតកូលេស្តេរ៉ូល ពីព្រោះកម្រិតកូលេស្តេរ៉ូលខ្ពស់បង្កើនហានិភ័យនៃជំងឺតម្រងនោម ជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ការធ្វើតេស្តជាទៀងទាត់ ជាគន្លឹះក្នុងការព្យាបាល និងគ្រប់គ្រងស្ថានភាពជំងឺដ៏ត្រឹមត្រូវ។