៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
អាចធ្វើរោគវិនិវច្ឆ័យតាមរយៈតេស្តរូបភាពវេជ្ជសាស្ត្រដូចជា៖
– ស្កេន CT ថតដោយកាំរស្មីអ៊ិច ដើម្បីបង្កើតរូបភាពតូចៗរបស់ខួរក្បាល។ រូបភាពទាំងនេះរួមបញ្ចូលគ្នាដោយកុំព្យូទ័រ បង្កើតចេញជារូបភាពពេញរបស់ខូរក្បាល ហើយពេលខ្លះសារធាតុពណ៌អ៊ីយ៉ូត ប្រើដើម្បីបង្កើនគុណភាពរូបផងដែរ។
– ថត អឹមរ៉ាយ (MRI) ដើម្បីទទួលបានរូបភាពកាន់តែច្បាស់ និងគ្រប់ជ្រុងជ្រោយរបស់ខូរក្បាល។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាលអាស្រ័យលើកត្តាជាច្រើន រួមមាន ទំហំនៃដុំសាច់ ទីតាំង និងស្ថានភាពធ្ងន់ធ្ងរកម្រិតណា។ គ្រូពេទ្យនឹងពិចារណាវិធីព្យាបាល ផ្អែកលើសុខភាពរបស់យើងផ្ទាល់។
ករណីខ្លះ មិនត្រូវការព្យាបាលទេ គ្រាន់តែតាមដានប៉ុណ្ណោះ បើដុំសាច់មានទំហំតូច ឬដុំមិនលូតលាស់ និងមិនបង្ករោគសញ្ញាអ្វីនោះ។ ប៉ុន្តែករណី បើទោះជាគ្មានផែនការព្យាបាល យើងចាំបាច់ត្រូវស្កេន ដើម្បីវាយតម្លៃដុំសាច់នោះ រកមើលសញ្ញាលូតលាស់ ហើយបើគ្រូពេទ្យឃើញថាដុំសាច់កំពុងវិវត្ត ការព្យាបាលមួយចំនួននឹងត្រូវធ្វើឡើងដូចជា៖
– ការវះកាត់៖ គ្រូពេទ្យនឹងណែនាំឲ្យទទួលការវះកាត់ បើមានសញ្ញាដុំសាច់កំពុងវិវត្ត ដើម្បីយកដុំនោះចេញទាំងស្រុង ប៉ុន្តែករណីខ្លះ ដុំសាច់អាចកើតឡើងនៅកន្លែងពិបាកយក ដូចជា ក្នុងខួរក្បាល ឬខួរឆ្អឹងខ្នង គ្រូពេទ្យនឹងព្យាយាមយកវាចេញតាមតែអាចធ្វើទៅបាន។
ក្រោយវះកាត់យើងត្រូវបន្តព្យាបាល អាស្រ័យទៅលើកត្តាមួយចំនួនដូចជា៖
– បើគ្មានដុំសាច់នៅសល់ទេ ក៏គ្មានការព្យាបាលបន្ថែមដែរ គ្រាន់តែត្រូវស្កេនតាមដានប៉ុណ្ណោះ។
– បើដុំនោះស្លូត និងនៅសល់តិចតួច គ្រូពេទ្យគ្រាន់តែស្កែនតាមដាន តែករណីខ្លះ ដុំនៅសល់អាចព្យាបាលដោយប្រើកាំរស្មីវិទ្យុសកម្ម ហៅថា Stereotactic Radiosurgery។
– បើជាដុំកាច ចាំបាច់ត្រូវព្យាបាលដោយប្រើវិទ្យុសកម្ម។
វះកាត់អាចប្រឈមឆ្លងមេរោគ និងហូរឈាម។ កត្តាប្រឈមទាំងនោះអាស្រ័យលើទីតាំងដុំសាច់ ពិសេសបើវះកាត់នៅជុំវិញសរសៃវិញ្ញាណភ្នែក អាចនាំឲ្យមើលលែងឃើញក៏មាន។
សាកសួរ និងប្រឹក្សាជាមួយគ្រូពេទ្យឯកទេស ដើម្បីដឹងច្បាស់ពីហានិភ័យប្រឈមដោយវះកាត់។
– ព្យាបាលដោយវិទ្យុសកម្ម៖ បើដុំសាច់មិនអាចយកចេញបានទាំងស្រុង គ្រូពេទ្យនឹងណែនាំវិធីនេះក្រោយវះកាត់។ គោលដៅដើម្បីកម្ចាត់ដុំនៅសល់ និងកាត់បន្ថយអត្រាអាចឲ្យដុំនេះកើតឡើងវិញម្តងទៀត ដោយប្រើម៉ាស៊ីនធំបញ្ចេញថាមពលខ្លាំងទៅលើកោសិកាដុំសាច់។
វិធីបាញ់សារធាតុវិទ្យុសកម្មកាន់តែទំនើបអាចបង្កើនធាតុវិទ្យុសកម្មជ្រាបចូលដុំសាច់ ហើយការព្យាបាលទាំងនេះរួមមាន Stereotactic Radiotherapy (SRT) និង Intensity-Modulated Radiation therapy (IMRT)។
– វះកាត់ដោយវិទ្យុសកម្ម៖ ជាប្រភេទរព្យាបាលដោយវិទ្យុសកម្ម សំដៅទៅលើកាំរស្មីវិទ្យុសកម្មជាច្រើននៅចំនុចមួយជាក់លាក់ ហើយវិធីព្យាបាលបែបនេះ មិនបង្កឲ្យមានស្លាកស្នាមដូចការវះកាត់ធម្មតាទេ។ ជាទូទៅការព្យាបាលធ្វើឡើងក្នុងរយៈពេលចន្លោះពី ២-៣ ម៉ោង។ អាចជាជម្រើសមួយសម្រាប់ស្ថានភាពជំងឺមិនអាចយកដុំសាច់ចេញតាមការវះកាត់ធម្មតា ឬព្យាបាលក្នុងករណីដុះដុំសាច់ឡើងវិញ។
– ព្យាបាលដោយវិទ្យុសកម្ម Fractionated Radiation៖ វិធីនេះប្រើសម្រាប់ដុំសាច់ធំខ្លាំង ឬនៅកន្លែងមិនអាចប្រើអាំងតង់ស៊ីតេខ្ពស់ ដូចជា នៅជិតសរសៃប្រសាទភ្នែក។ វិធីនេះត្រូវបញ្ជូនសារធាតុវិទ្យុសកម្មរយៈពេលយូរ ជាធម្មតាព្យាបាលមួយខែម្តង។
– ប្រើថ្នាំ៖ អាចប្រើក្នុងករណីដុំសាច់រីកលូតលាស់ម្ដងទៀត ឬវះកាត់គ្មានប្រសិទ្ធភាព នាំឲ្យគ្រូពេទ្យត្រូវព្យាយាមគ្រប់វិធីព្យាបាល ជាអកុសល វិធីព្យាបាលដោយប្រើគីមីមិនមែនជាជម្រើសគ្រូពេទ្យនោះទេ ប៉ុន្តែព្យាបាលដោយថ្នាំពពួក Hydroxyurea (Droxia និង Hydrea) គឺប្រទះឃើញច្រើន។
ពពួកថ្នាំផ្សេងទៀតអាចការពារករណីលូតលាស់របស់អ័រម៉ូន (Somatostatin Analogs)។ ថ្មីៗនេះមានថ្នាំអាចបញ្ឈប់ការលូតលាស់ដុំសាច់ទាំងនោះ អាចជួយប្រមូលសរសៃឈាមមកវិញមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែការអះអាងនេះ ត្រូវការសិក្សាបន្ថែមទៀត។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– សណ្ដំ (Hypnosis)
– ម៉ាស្សា
– ធ្វើសមាធិ
– ព្យាបាលដោយស្តាប់ភ្លេង
– ហាត់ប្រាណស្រាលៗ
– ព្យាបាលដោយប្រើម្ជុលវិទ្យាសាស្ត្រ។
ប្រើថ្នាំមិនអាចព្យាបាលជាដាច់នោះទេ តែអាចជួយកាត់បន្ថយផលរំខាន ជួយកាត់បន្ថយស្រ្តេសបាន។