home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រុសៗផឹកកាហ្វេ កាត់បន្ថយហានិភ័យកើតមហារីកក្រពេញប្រូស្តាត

ប្រុសៗផឹកកាហ្វេ កាត់បន្ថយហានិភ័យកើតមហារីកក្រពេញប្រូស្តាត

សម្រាប់​ប្រុស​ៗចូល​ចិត្តញ៉ាំ​ការ​ហ្វេ​អាច​ថា​នេះ​ជា​ដំណឹង​ល្អ​មួយ​ដែរ ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​ផឹក​កាហ្វេ​បាន​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។

ក្រ​ពេញ​ប្រូស្តាតជា​សរីរាង្គ​មួយ​​ស្ថិត​នៅ​ក្រោម​ប្លោក​នោម និង​មាន​នាទី​ផលិត​ទឹក​កាម​។ ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​ជា​ជំងឺ​កើត​ច្រើន​លំដាប់​ទី​២​នៅ​សហរដ្ឋអាមេរិក​លើ​ប្រុសៗ។​

យ៉ាង​ណា​ការសិក្សា​មួយ ធ្វើ​ឡើង​ដោយ​ប្រមូល​ឯកសារ​ស្រាវ​ជ្រាវ​ចំនួន​១៦​បញ្ចូល​គ្នា និង​មាន​មនុស្ស​ប្រុស​ចូល​រួម​ក្នុង​ការ​សិក្សា​ជាង​១លាន​នាក់​បាន​រក​ឃើញ​ថា​ប្រុសៗ​ចូល​ចិត្ត​ផឹក​កាហ្វេ​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ទាប​ជាង​អ្នក​មិន​ផឹក​កាហ្វេ​។

ផឹកកាហ្វេ១

ការ​សិក្សា​ខាង​លើ​រាប់​ចំនួន​ពែង​នៃ​កាហ្វេ​ដែល​អ្នក​ចូល​រួម​បាន​ផឹក និង​គិត​ពី​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ ដល់​ប្រាំបួន​ពែង​ក្នុង​មួយ​ថ្ងៃ​​ និង​ជា​កាហ្វេ​មិន​បន្ថែម​រស​ជាតិ​​​។ ជា​លទ្ធ​ផល​អ្នក​ផឹក​កាហ្វេ​ច្រើន​ក្នុង​រង្វង់​នេះ​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​ចន្លោះពី​៧​ទៅ​១៦​ភាគ​រយ​ទាប​ជាង​អ្នក​មិន​ផឹក​កាហ្វេ​។

​​ការ​សិក្សា​​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​បាន​បញ្ជាក់​មិន​ថា​ប្រុសៗ​យើង​ផឹក​កាហ្វេ​រាល់​ថ្ងៃ​ឬ​អត់ទេ តែ​រាល់​ការ​ផឹក​កាហ្វេ​បាន​បី​ពែង​ក្នុង​រយៈ​ពេល​កៀក​ៗ​គ្នា​ មិន​មែន​យូរ​ៗ​ម្ដង​​​ គឺ​បាន​រួមចំណែក​១១​ភាគរយ​កាត់​បន្ថយ​ការ​ប្រឈម​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។

ការ​ណ៍​នេះ​បាន​ន័យ​ថា ឥទ្ធិ​ពល​កាហ្វេ​លើ​មហារីក​ក្រពេញ​ប្រូ​ស្តាត​មាន​តិច​ឬ​ច្រើន អាស្រ័យ​លើ​បរិមាណ​កាហ្វេ​ដែល​យើង​ផឹង ហើយ​មិន​មែន​ជា​ការ​ផឹក​យូរៗ​ម្ដង​នោះ​ទេ​។

យ៉ាង​ណា Mayo Clinic បាន​ណែនាំ​ថា​ការ​ផឹក​កាហ្វេ​ក៏​មិន​គួរ​ឲ្យ​លើស​ពី​៤០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ឬ​ស្មើ​នឹង​បួន​ពែង​នៃ​កាហ្វេ​ឆុង​ដោយ​ដៃ ឬ​ម៉ាស៊ីន​។ ការ​ផឹក​កាហ្វេ​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ជួប​បញ្ហ​បេះដូង​ ដូចជា​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី និង​ប្រកាច់​ជា​ដើម​។

ក្រៅពីផឹក​កាហ្វេ យើង​អាច​ថែរក្សា​ក្រ​ពេញ​ប្រូស្តាត​ឲ្យ​មាន​សុខ​ភាព​ល្អ​តាម​រយៈ​ការ​ញ៉ាំបន្លែ ផ្លែឈើ កុំជក់បារី និង​ហាត់​ប្រាណ​ជា​ប្រចាំ​ដូច​ជាដើរ រត់​ត្រឹកៗ ឬ​ជិះកង់​ ជា​ដើម​។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.medicalnewstoday.com/articles/coffee-consumption-associated-with-lower-risk-of-prostate-cancer#Over-1-million-participants

https://www.healthline.com/health/9-tips-to-prevent-prostate-cancer#coffee

 

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ កាល​ពី​សប្ដាហ៍​មុន
x