តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មាន​បញ្ហា​ថ្លើម គួរ​ញ៉ាំ​អាហារ​តាម​នេះ​ បើ​មិន​ចង់​ឲ្យ​ថ្លើម​កាន់​តែ​ខូច

មាន​បញ្ហា​ថ្លើម គួរ​ញ៉ាំ​អាហារ​តាម​នេះ​ បើ​មិន​ចង់​ឲ្យ​ថ្លើម​កាន់​តែ​ខូច

មានបញ្ហា​ថ្លើម មាន​ន័យ​ថា យើង​មិន​អាច​ញ៉ាំ​អីៗ​គ្រប់​យ៉ាង​យើង​ចង់​នោះ​ទេ។ យើង​ត្រូវ​ការ​របប​អាហារ​ពិសេស ដើម្បី​ការពារ​កុំ​ឲ្យ​ថ្លើម​យើង​កាន់​តែ​ខូច។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​លម្អិត​ខាង​ក្រោម៖

១- បញ្ហា​ខួរក្បាល​ដោយ​សារ​ខូច​ថ្លើម

ករណី​ប៉ះពាល់ខួរ​ក្បាល ដោយ​សារ​រោគ​ថ្លើម សំដៅ​ទៅ​ដល់​ស្ថាន​ភាព​ជំងឺ ពេល​ជាលិកា​សន្លាក​ធ្ងន់​ធ្ងរ​កើត​មាន​នៅ​ក្នុង​ថ្លើម​ ហើយ​បាន​រាំង​ខ្ទប់​លំហូរ​ឈាម​ធម្មតា​ឆ្លង​កាត់​តាម​ថ្លើម។ ឈាម​នេះ មាន​នាទីជួយ​សម្អាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​ថ្លើម​ត្រលប់ទៅ​កាន់​ចរន្ត​ឈាម​ក្នុង​ខួរ​ក្បាល ហេតុនេះពេល​ថ្លើម​ខូច ក៏ធ្វើ​ឲ្យ​មុខងារ​ខួរក្បាល​ថយ​ចុះ។

ការ​ព្យាបា​​ល​ជំងឺ​ខួរ​ក្បាល​បង្ក​ដោយ​រោគ​ថ្លើម ផ្តោត​សំខាន់​លើ​ការ​កាត់​បន្ថយ​ជាតិ​ពុល ដូច​ជា​ អាម៉ូញាក់ ដែល​បញ្ចេញ​មក​ក្រោយ​មាន​ការ​រំលាយ​ជាតិ​ប្រូតេអ៊ីន ប៉ុន្តែ​មិន​មាន​ន័យ​ថា​យើង​ជំងឺ​ទាំង​អស់​ត្រូវ​តែ​តម​​ប្រូតេអ៊ីន (សាច់) នោះ​ទេ។ មាន​តែ​អ្នក​កើត​បញ្ហា​ខួរ​ក្បាល (​លែង​ដំណើការ) ​ដោយ​សារ​ថ្លើម​ខូច តែមិន​ទទួល​បាន​ផល​ ទោះ​ប្រើ​ថ្នាំ Lactulose ឬ Neomycin ប៉ុណ្ណោះ ត្រូវ​កាត់​បន្ថយ​ប្រូតេអ៊ីន។

២- ទាចទឹក និង​ហើម

ទាច​ទឹក​ ជាស្ថាន​ភាព​មួយ ពេល​ក្នុង​ពោះ​មាន​ការ​ចាល់​ផ្តុំ​សារ​ធាតុ​រាវ ខណៈអាការៈ​ហើម សំដៅ​ទៅ​ដល់​សារ​ធាតុ​រាវ​ចាល់​ផ្តុំ​នៅ​ក្នុង​ជាលិកា ជា​ទូទៅ​កើត​មាន​នៅ​ប្រអប់​ជើង​ ជើង​ ឬ​ខ្នង។ ទាំង​ទាច​ទឹក​ និង​ហើម ធ្វើ​ឲ្យ​ចាល់​ជាតិ​សូដ្យូម និង​មាន​បញ្ហា​លើស​​ឈាម ក៏​ដូច​ជា​ធ្វើឲ្យ​ថ្លើម​មាន​បញ្ហា។

Verifying...

អ្នកកើតទាច​ទឹក និងហើម ដាច់​ខាត​ត្រូវ​តម​ជាតិ​ប្រៃ ត្រូវញ៉ាំ​ជាតិ​ប្រៃកុំ​ឲ្យ​លើស ២-៣ ក្រាម និង​មិន​ត្រូវ​ញ៉ាំ​អាហារ​កំប៉ុង ផលិតផល​ក្លាសេ គ្រឿង​ទេស និង​ឈីស​មួយ​ចំនួន ដោយ​ជំនួស​មក​វិញ ដោយ​ផឹក​ទឹក​ក្រូច​ឆ្មារ។

៣- ជំងឺ​ចាល់​ទឹក​ប្រមាត់

សម្រាប់​ជំងឺ​ចាល់​ទឹក​ប្រមាត់ មាន​ន័យ​ថា​ ថ្លើម​មិន​អាច​បញ្ចេញ​ទឹក​ប្រមាត់​បាន ជា​លទ្ធ​ផលនាំ​ឲ្យ​កើត​មាន​បញ្ហា​ខ្លាញ់​ក្នុង​លាមក។ រោគ​សញ្ញា គឺ​លាមក​មាន​ជាតិ​ខ្លាញ់ ហើយ​មាន​ក្លិប​ស្អុយ​ខ្លាំង។

​មាន​ជំងឺ​ស្ទះ​លំហូរ​ទឹក​ប្រមាត់ អាច​ស្វែង​រក​ជំនួយ​បាន​ពី​ផលិត​ផលបំប៉ន​បន្ថែម​ជាតិ​ខ្លាញ់ ដូច​ជា ផលិត​ផល​មាន​ស្តុក​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរីត (MCT) ឬ​ប្រេង​ផ្កា Safflower ជា​ដើម។ ជាតិ​ខ្លាញ់​ទាំង​នេះ​ នឹង​ត្រូវ​ស្រូប​ចូល ដោយ​មិន​ចាំ​បាច់​​ទឹក​ប្រមាត់​​ដែល​ថ្លើម​បញ្ចេញ​នោះ​ទេ។

មាន​បញ្ហា​ខ្លាញ់​ក្នុង​លាមក អាច​ធ្វើ​ឲ្យ​រាង​កាយ​មិន​អាច​ស្រូប​យក​ខ្លាញ់​ល្អៗ​ចេញ​ពី​វីតាមីនមួយ​ចំនួន ដូចជា វីតាមីន A B C និង​ K។ ករណី​នេះ អាហារ​បំប៉ន អាច​ជួយ​បាន ដោយ​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​ពី​គ្រូពេទ្យ។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ជំងឺ Wilson

Wilson សំដៅ​លើ​ជំងឺ​កើត​ព្រម​ជា​មួយ​នឹង​ការ​ខូច​មេតាបូលីស​។ អ្នក​មាន​ជំងឺ​នេះ នឹង​មាន​ជាតិ​ទង់ដែង​ចាល់​ផ្តុំ​នៅ​ក្នុង​សរីរាង្គ​ជា​ច្រើន​កន្លែង ចាប់​ពី​ថ្លើម​ដល់​ខួរ​ក្បាល សូម្បី​កញ្ចក់​កែវ​ភ្នែក ក៏​រង​ការ​ខូត​ខាតដែរ។ ហេតុ​នេះ ត្រូវការ​ថ្នាំ​កាត់​បន្ថយ​ជាតិ​ទង់ដែង ដូច​ជា​ថ្នាំ Penicillamine ដើម្បី​បន្ថយ​​ជាតិ​ទង់ដែង​លើស។ មិន​ត្រូវ​ញ៉ាំ​អាហារ​​មាន​ផ្ទុក​ជាតិ​ទង់ដែង​ ដូច​ជា សូកូឡា គ្រាប់​រុក្ខ​ជាតិ​ សត្វ​មានសម្បក និង​ផ្សិត។

៤- ជំងឺ​ចាល់​​ជាតិ​ដែក​ក្នុង​ខ្លួន

ជំងឺ​ចាល់​ជាតិ​ដែក កើត​មាន​ពេល​ពោះ​វៀន​តូច​មិន​បាន​បឺត​ស្រូប​យក​ជាតិ​ដែក​ត្រឹម​ត្រូវ ព្រោះបើ​ជាតិ​ដែក​ច្រើន​ហួស​ហេតុ នឹង​ធ្វើ​ឲ្យ​ចាល់​ផ្តុំ​នៅ​ក្នុង​ថ្លើម​ លំពែង រួម​នឹង​សរីរាង្គ​ដទៃ​ទៀត​ក្នុង​រាង​កាយ។

អ្នកមាន​ជំងឺ​​ចាល់​ជាតិ​ដែក​ក្នុង​ខ្លួន មិន​គួរ​ប្រើ​​ថ្នាំ​បំប៉ន​ជាតិ​ដែក​ឡើយ ប៉ុន្តែ​នៅ​តែ​អាច​ញ៉ាំ​អាហារ​ធម្មតាៗ​បាន។

៥- ខ្លាញ់​រុំ​ថ្លើម

ជំងឺ​ខ្លាញ់រុំថ្លើម មិន​មែន​ជា​លទ្ធ​ផល​បណ្តាល​មក​ពី​ការ​បរិភោគ​ខ្លាញ់​នោះ​ទេ​ តែ​វា​មាន​ទំនាក់​ទំ​នង​ទៅ​នឹងស្រា​ ធាត់ ឃ្លាន​ខ្លាំង ថ្នាំ​មួយ​ចំនួន និង​កត្តា​ផ្សេង​ទៀត។ អ្នក​មាន​បញ្ហា​ខ្លាញ់រុំ​ថ្លើម គួរ​មាន​របប​អាហារ​មាន​តុល្យ​ភាព​ល្អ​ចម្រុះ (បន្លែផ្លែឈើ ត្រី) ហើយ​ត្រូវ​ដក​ចេញ​នូវ​សារ​ធាតុ​គីមី​ ឬ​ថ្នាំ​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាន​ភាព​ជំងឺ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Nutrition and Liver disease http://www.liver.ca/liver-disease/having-liver-disease/healthy-living-guidelines/nutrition.aspx Accessed July 13 , 2017

Staying nutritionally well https://www.britishlivertrust.org.uk/liver-information/diet-and-liver-disease/ Accessed July 13 , 2017

Diet – liver disease https://medlineplus.gov/ency/article/002441.htm Accessed July 13 , 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Meng Vatana កែសម្រួល​ចុងក្រោយ 06/04/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត