ជំងឺមហារីកទ្វារមាស ជាការលូតលាស់មិនប្រក្រតីនៃកោសិកាក្នុងទ្វារមាស ហើយកត្តាអាយុអាចបង្កើនហានិភ័យនៃការកើតជំងឺដ៏កាចសាហាវមួយនេះបាន។ សម្រាប់អ្នកដែលមានអាយុតិចជាង៥០ឆ្នាំ មានឱកាសកើតជំងឺមហារីកទ្វារមាសតិចតួចជាងអ្នកដែលមានអាយុលើសពី៧០ឆ្នាំឡើងទៅ។ រីឯរោគសញ្ញានៃជំងឺនេះ អាចធ្វើឲ្យយើងភ័ន្តច្រឡំទៅនឹងការបង្ករោគលើផ្លូវទឹកនោម ឬការបង្ករោគផ្សិត ហេតុនេះហើយ ស្រីៗយើងចាំបាច់ត្រូវតាមដានឲ្យដិតដល់ពីរោគសញ្ញាមិនប្រក្រតីណាមួយ។
ជាទូទៅ អាការៈរមាស់ និងក្រហាយទ្វារមាសជារោគសញ្ញាទូទៅ ដែលកើតលើស្រីៗយើងភាគច្រើន និងបង្ហាញពីការបង្ករោគលើប្លោកនោម ការបង្ករោគលើផ្លូវទឹកនោម ឬការបង្ករោគផ្សិត។ យ៉ាងណាមិញ អាការៈខាងលើក៏អាចជាសញ្ញានៃជំងឺមហារីកទ្វារមាសដូចគ្នា។
ចង់គណនា BMR ចុចទីនេះ!
ជំងឺឫសលើប្រដាប់បន្តពូជ កើតឡើងជាញឹកញាប់ ដែលមានពណ៌ដូចទៅនឹងស្បែករបស់យើងដែរ និងកើតនៅជុំវិញទ្វារមាស មាត់ស្បូន លិង្គ ឬរន្ធគូទ។ យោងតាមសមាគមជំងឺមហារីកអាមេរិកបានឲ្យដឹងថា ជំងឺមហារីកverrucous carcinoma ដែលជាប្រភេទរងនៃជំងឺមហារីកទ្វារមាស ក៏មានរូបរាងស្រដៀងទៅនឹងឫសផងដែរ ដូច្នេះហើយ យើងគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ និងពិនិត្យឫសដែលដុះនៅលើបរិវេណនោះ ទើបជាការប្រសើរ។