ពិតណាស់ ការធ្វើការវេនយប់អាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ហើយវាក៏ធ្វើឲ្យប្រព័ន្ធរាងកាយទាំងមូលធ្វើការផ្ទុយទៅនឹងចង្វាក់នៃសកម្មភាពប្រចាំថ្ងៃផងដែរ។ ប្រសិនបើយើងមិនយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពឲ្យបានដិតដល់ទេនោះ យើងអាចនឹងប្រឈមនឹងបញ្ហាផ្លូវចិត្ត ជំងឺទឹកនោមផ្អែម បញ្ហាការធ្វើមេតាប៉ូលីស និងជំងឺសរសៃឈាមបេះដូងថែមទៀតផង។ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា អ្នកដែលធ្វើការវេនយប់មានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺមហារីកសុដន់។
ចំពោះស្រីៗដែលធ្វើការវេនយប់ ងាយនឹងប្រឈមនឹងជំងឺមហារីករ៉ាំរ៉ៃផ្សេងៗ ដូចជាជំងឺមហារីកស្បែក មហារីកសួត និងជាពិសេសគឺមហារីកសុដន់។ ជាក់ស្ដែង ជាតិមេឡាតូនីន មានមុខងារការពារការលូតលាស់នៃដុំសាច់នៅក្នុងរាងកាយ ដោយការប្រឆាំងនឹងអុកស៊ីតកម្ម និងប្រព័ន្ធភាពស៊ាំ។ ដំណើរការពិសេសនៃការបញ្ចេញចោលជាតិមេឡាតូនីនតាមធម្មជាតិនឹងត្រូវបានរារាំងដោយការប៉ះពាល់នឹងពន្លឺសិប្បនិម្មិតនៅពេលយប់ ដែលធ្វើឲ្យយើងមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីក។
![មហារីកសុដន់១](https://cdn.hellokrupet.com/wp-content/uploads/2021/07/8c811c33-.jpg)
ជាមួយគ្នានេះដែរ ការធ្វើការវេនយប់ក៏អាចរំខានដល់ចង្វាក់សកម្មភាពប្រចាំថ្ងៃ២៤ម៉ោងរបស់ហ្សែនដែលទាក់ទងនឹងជំងឺមហារីកជាក់លាក់ ដោយជំរុញឲ្យអ្នកដែលធ្វើការវេនយប់ងាយប្រឈមនឹងការបំផ្លាញDNA។ លោកសាស្ត្រាចារ្យShobhan Gaddameedhi បម្រើការនៅនាយកដ្ឋានវិទ្យាសាស្ត្រជីវវិទ្យានៅសាកលវិទ្យាល័យNorth Carolina បានឲ្យដឹងថាមានភស្តុតាងជាច្រើនបានបញ្ជាក់ថាជំងឺមហារីកកើតឡើងជាទូទៅចំពោះអ្នកធ្វើការវេនយប់ ដែលកត្តានេះជំរុញឲ្យទីភ្នាក់ងារអន្តរជាតិ របស់WHO សម្រាប់ការស្រាវជ្រាវលើជំងឺមហារីកកំណត់ថា ការធ្វើការនៅវេនយប់អាចបណ្ដាលឲ្យកើតជំងឺមហារីក។
រោគសញ្ញានៃជំងឺមហារីកសុដន់គួរយល់ដឹង
យើងដឹងហើយវេនធ្វើការមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់។ ដូច្នេះហើយ វាមានសារសំខាន់ណាស់ក្នុងការកំណត់រោគសញ្ញាឲ្យបានច្បាស់លាស់។ រោគសញ្ញាទូទៅនៃជំងឺមហារីកសុដន់មានដូចជា៖