home

អាលែកហ្ស៊ីផ្សេងទៀត

អាលែកហ្ស៊ី​ផ្សេងទៀត​​​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មានអាលែកហ្ស៊ី​ផ្សេងទៀត​ជា​ច្រើន បូករួម​ទាំង​​​​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

អាលែកហ្ស៊ីផ្សេងទៀត

វីតាមីន D ត្រូវ​គេ​ដឹង​ថា​មាន​តួ​នាទី​ច្រើន​យ៉ាង​ក្នុង​ការ​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ជាក់​ស្ដែង វីតាមីន​D ជួយ​ភ្ញោច​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ ដូចជា​ជំងឺ​របេង និង​អាច​ការពារ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ផង​ដែរ​។ បន្ថែម​ពី​នេះ វីតាមីន D ក៏​ត្រូវ​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ការពារ​ជំងឺ​អាលែកហ្ស៊ី​មួយ​ចំនួន​ផង​ដែរ​។ ១. អាលែកហ្ស៊ី និង​វីតាមីន D ជំងឺ​អាលែកហ្ស៊ី ស្ទើរ​តែ​គ្រប់​ប្រភេទ រួម​មាន​ជំងឺ​ហឺត អាលែកហ្ស៊ី​ច្រមុះ អាលែកហ្ស៊ី​អាហារ ត្រអក និង​សូម្បី​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ បាន​ក្លាយ​ជា​បញ្ហា​ទូទៅ​មួយ​​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ បញ្ហា​នេះ អាច​ថា​កើត​ឡើង​តាម​ទ្រឹស្តី​មួយ​អះអាង​ថា​ដោយ​សារ​កាល​នៅ​កុមារ​ភាព ក្មេងៗ​ទាំង​នោះ​​​ស្ថិត​ក្នុង​បរិស្ថាន​ស្អាត​ពេក ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​បាន​ជួប ឬ​ប្រ​ឈម​ទៅ​នឹង​សារធាតុ​គ្រោះ​ថ្នាក់​ពី​ខាង​ក្រៅ និង​មិនបាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​ទាំង​នោះ​ នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​នៅ​ក្មេង​ខ្ចី​។ យ៉ាងណា ការ​សិក្សា​ខ្លះ​ទៀត បញ្ជាក់​ថា បញ្ហា​កង្វះ​វីតាមីន D ក៏​ជា​មូល​ហេតុ​មួយ​នៃ​ការ​កើត​​មាន​ជំងឺ​អាលែកហ្ស៊ី​នេះ​ដែរ​។ ​​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ដែរ​ថា អ្នក​កើត​មាន​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ​ កើត​ឡើង​ដោយ​សារ​អាហារ ថ្នាំពេទ្យ និង​សត្វ​ទិច ឬ​ខាំ ច្រើន​កើន​ឡើង​ក្នុង​អត្រា​ខ្ពស់​នៅ​តំបន់​ដែល​មាន​ពន្លឺ​ថ្ងៃ​តិច​។ បន្ថែម​ពី​នេះ ជំងឺ​ហឺត និង​ត្រអក ​ជា​ដើម​​ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​កម្រិត​វីតាមីន D ទាប​ ពិសេស​សម្រាប់​អ្នក​ដែល​មាន​កន្លែងទទួល​បំប្លែង​ហ្ស៊ែន​​វីតាមីន​D​។ ដូច​គ្នា​ដែរ ស្រ្តី​មាន​ផ្ទៃពោះ ដែល​ទទួល​ថ្នាំ​វីតាមីនD ក៏​អាច​កាត់​បន្ថយ​ការ​កើត​មាន​ជំងឺ​ហឺត និង​ជំងឺ​អាលែកហ្ស៊ី​ផ្សេង​ទៀត​ដល់​​កូន។ ជាង​នេះ​ទៅ​ទៀត ការ​សិក្សា​ក៏​រក​ឃើញ​ដែរ​ថា វីតាមីន […]

ស្វែងរក​បន្ថែម​ទៀត អាលែកហ្ស៊ីផ្សេងទៀត អត្ថបទ

អាលែកហ្ស៊ីផ្សេងទៀត

អ្នក​ដែល​ឧស្សាហ៍​កណ្ដាស់ ឬ​រមាស់​ច្រមុះ កុំ​គិត​ថា​នោះ​ជា​អាការៈ​ផ្ដាសាយ​ឲ្យ​សោះ ព្រោះ​បើ​តាម​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់ នោះ​ក៏អាចជា​អាការៈ​​អាលែកហ្ស៊ី​តែ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ទៀត​ថា អាលែកហ្ស៊ី និង​ផ្ដាសាយ​ខុស​គ្នា​ស្រឡះ ដោយ​ផ្ដាសាយ​គឺ​បង្ក​ឡើង​ដោយ​មេរោគ ហើយ​អាលែកហ្ស៊ី​បង្ក​ឡើង​ដោយ​អាលែកជែន។ អាលែកជែន​បែង​ចែក​ជា ៣ អាច​មកពីចំណីអាហារ អាកាសធាតុ និង​របស់របរ​ប្រើប្រាស់ ឬ​អាច​ជា​ធូលី​ លម្អង​ផ្កា។ អាលែកហ្ស៊ី​ធ្វើឲ្យ​រលាក​ច្រមុះ ដោយ​មាន​អាការៈ​កណ្ដាស់ ឬ​រមាស់​ច្រមុះ​ចង់​កណ្ដាស់​រហូត​នោះ ហៅថា​អាលែកជីណេទិច។ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មូលហេតុ​អាច​មកពី​រោម​ច្រមុះ​តិច មាន​ដុះ​សាច់​ក្នុង​ច្រមុះ និង​រលាក​ច្រមុះ​រ៉ាំរ៉ៃ ធ្វើឲ្យ​ងាយ​កណ្ដាស់ ពេល​បរិយាកាស​ហុយ ឬ​កម្ទេចកំទី​ប៉ើង​ចូល។ អាការៈ​ខុស​គ្នា​ជាច្រើន​ទៀត​មាន​ដូចជា៖ អាលែកហ្ស៊ី - មិន​ក្ដៅ​ខ្លួន - សម្បោរ​ថ្លា - មិន​ឈឺ​ក្បាល - មិន​ឈឺ​សាច់ដុំ - រមាស់​ភ្នែក ច្រមុះ - អាច​តឹង​ច្រមុះ - អាលែកហ្ស៊ី​អាច​មាន​អាការៈ​ក្ដៅខ្លួន​ដែរ នៅ​ពេល​ធ្វើឲ្យ​រលាក ហើយ​រលាក​យូរ​ៗ​ទៅ​មេរោគ​ចូល ផ្ដាសាយ - ក្ដៅ​ខ្លួន - សម្បោរ​ខាប់ - ឈឺ​ក្បាល - ឈឺ​សាច់​ដុំ - តឹង​ច្រមុះ​ខ្លាំង អាលែកហ្ស៊ី​អាច​ព្យាបាល​ជា តែ​មិន​ជា​ដាច់​ឡើយ ប្រសិនបើ​យើង​អាច​ដឹង​ទាន់​ពេលវេលា និង​ព្យាបាល​ត្រឹមត្រូវ មិន​បង្ក​ឲ្យ​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើយ។

អាលែកហ្ស៊ីផ្សេងទៀត

តើ​អ្វី​ជា​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ? ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​គឺ​ជា​ការ​ចេញ​កន្ទួល​ក្រហម​រមាស់​នៅ​លើ​ស្បែក​ដែល​​បាន​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ ទម្រង់​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​ការ​លេច​ចេញ​នូវ​ពន្លឺ ​polymorphic​ ដែល​គេ​ស្គាល់​ថា​ជា​ការ​ពុល​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ មនុស្ស​ខ្លះ​មាន​តំណ​​ពូជ​មួយ​ប្រភេទ​ដែល​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ។ ចំណែក​អ្នក​ផ្សេង​ទៀត​វិវត្ត​​ជារោគ​សញ្ញា​​នៅ​ពេល​ប៉ះពាល់​ជាមួយ​កត្តា​ផ្សេងៗ​ដូចជា​ថ្នាំ​ ស្បែក​ប៉ះពាល់​ទៅ​នឹង​រុក្ខជាតិ​ រួម​មាន​មើម​ស្ពៃ​ព្រៃ​ឬ​ក្រូច​ឆ្មារ។ ករណី​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ស្រួច​ស្រាល​អាច​បាត់​ទៅ​វិញ​ដោយ​មិន​បាច់​ព្យាបាល។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​វិញ​អាច​នឹង​ត្រូវ​ព្យាបាល​ជាមួយ​ក្រែម​​ស្តេរ៉យ​ ឬ​លេប​ថ្នាំ។ អ្នក​ដែល​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​​ធ្ងន់ធ្ងរ​ គឺ​ត្រូវ​ចេះ​បង្ការ​ និង​ប្រើ​សំលៀក​បំពាក់​ដែល​អាច​ការពារ​ពន្លឺ​ព្រះ​អាទិត្យ។​ តើ​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​កម្រិត​ណា? ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ គឺ​ជា​ការ​ប្រតិកម្ម​ដែល​កម្រ​ជួប​ប្រទះ​បំផុត​ក្នុង​ពិភពលោក។ សម្រាប់​អាយុ​ជាមធ្យមរបស់​មនុស្ស​យើង​ក្នុង​​ការ​លេច​ឡើង​ដំបូង​នៅ​អាយុ​៣៥​ ប៉ុន្តែ​អាការៈនេះ​ក៏​អាច​ប៉ះពាល់​ដល់​មនុស្ស​ផ្សេង​ដោយ​​គិត​ពី​អាយុ​ឡើយ ​ព្រម​ទាំង​អាច​ប៉ះពាល់​ដល់​ទារក​ផង​ដែរ។ ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​ជាតិ​សាសន៍ ​គ្រាន់​តែ​ទម្រង់​ខ្លះ​នៃ​ការ​ប្រតិកម្ម​នេះ​ច្រើន​តែ​ជួប​ប្រទះ​ចំពោះ​​ជន​ជាតិ​ស្បែក​ស។ អត្ថបទពាក់ព័ន្ធ៖ Night Sweats (បែកញើសពេលយប់) Excessive sweating (ការបែកញើសច្រើនហួស)

អាលែកហ្ស៊ីផ្សេងទៀត

គ្នា​យើងប្រហែលជា​សុទ្ធតែធ្លាប់ឮពីអាការៈម្យ៉ាងដែលគេហៅថា អាលែកហ្ស៊ី? តើអាការៈនេះយ៉ាងម៉េចទៅវិញ? តាមពិតទៅ​អាលែកហ្ស៊ីគឺ​ជា​ការ​ឆាប់​មាន​ប្រតិកម្ម​ខ្ពស់​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​ដែល​ចូល​ក្នុង​ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​រាងកាយរបស់​យើង។ របស់​ដែល​អាចធ្វើឲ្យ​យើងមាន​ប្រតិកម្មអាលែកហ្ស៊ី​​មាន​ដូចជា​ចំណី​អាហារ​ ភេសជ្ជៈ​ រោម​សត្វ​ លម្អង​ផ្កា​ ឬ​ពិស​ឃ្មុំ ជាដើម។ អាលែកហ្ស៊ែន​​ដែល​ជា​សារធាតុ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ​អាច​រក​ឃើញ​ក្នុង​ចំណី​អាហារ​ ភេសជ្ជៈ​ និង​បរិស្ថាន​ផង​ដែរ។ ប្រសិន​បើ​គ្រូពេទ្យ​គិត​ថាយើង​​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី គ្រូពេទ្យ​​នឹង​តម្រូវ​ឲ្យ​យើង​​ធ្វើ​តេស្ត​អាលែកហ្ស៊ី។​ នៅ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​ស្វែង​រក​ចម្ងល់​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​តេស្អាលែកហ្ស៊ី​នេះ​។ តើ​ការ​ប្រតិកម្ម​អាលែកហ្ស៊ី​មាន​ប៉ុន្មាន​ប្រភេទ? ប្រតិកម្ម​អាលែកហ្ស៊ីចែក​ចេញ​ជា​៣​ប្រភេទ​ធំៗ៖ អាលែកហ្ស៊ីដោយ​ការ​ស្រូប​ដង្ហើម៖​ គឺ​ជា​ប្រភេទអាលែកហ្ស៊ី​ដែលនិយមកើត​ជាង​គេ។ មាន​មនុស្ស​ជា​ច្រើន​បាន​រង​គ្រោះ​ដោយ​សារ​អាលែកហ្ស៊ី​ប្រភេទ​នេះ។ រោគ​សញ្ញា​របស់អាលែកហ្ស៊ីប្រភេទនេះ​គឺ​លេច​ឡើង​តែ​ក្នុង​រដូវ​ខ្លះ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ លម្អង​ផ្កា ផ្កា​​ស្មៅ​ និង​មេរោគ​ផ្សិត​គឺ​ជា​ធាតុ​បង្ក​ទាំង​៣ដែល​មាន​លំដាប់​ខ្ពស់​ជាង​គេ​ធ្វើ​ឲ្យ​មាន​អាលែកហ្ស៊ី​តាម​រដូវ​កាល​នេះ ហើយ​លម្អង​ផ្កា​គឺ​ជា​ធាតុ​បង្ក​អាលែកហ្ស៊ី​ខ្លាំង​ជាង​គេ។ អាលែកហ្ស៊ី​​ដោយ​ការ​ញ៉ាំ៖ ​គឺ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​ដោយ​សារ​ចំណី​អាហារ។ អាលែកហ្ស៊ី​ទាំង​នេះច្រើន​បង្ក​ដោយ​ទឹក​ដោះ​គោ ​សណ្ដែក​ដី​ ស៊ុត​ និង​ផ្លែ​ឈើ។ អាលែកហ្ស៊ី​ដោយ​ការ​ប៉ះពាល់​៖ អាលែកហ្ស៊ីនេះ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​ធាតុ​បង្ក​ប៉ះ​ស្បែក​មនុស្សយើង។ តើ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​អាច​នឹង​រង​គ្រោះ​ដោយ​សារ​អាលែកហ្ស៊ី? ចំណុចនេះគឺ​​អាស្រ័យ​ទៅ​នឹង​ប្រភេទ​នៃ​ធាតុ​បង្ក​ និង​កន្លែង​ដែលធាតុបង្ក​​ចូល​ក្នុង​រាង​កាយ។ យើង​​អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​គ្នា។ ច្រមុះ ​ភ្នែក​ និង​បំពង់​ក យើង​នឹង​មាន​រោគ​សញ្ញា​អស់​ទាំងនេះ ដូចជា​​កណ្ដាស ​ហៀរ​សំបោរ ​ហូរ​ទឹក​ភ្នែក ​រមាស់​ភ្នែក​ និង​ឈឺ​បំពង់​ក​នៅ​ពេល​ដែល​ធាតុ​បង្កដូចជាលម្អងផ្កា ជាដើម​​ត្រូវ​បាន​ស្រូប​ចូលក្នុង​រាងកាយ​។ សួត​ និង​ទ្រូង ជំងឺ​ហឺត​គឺ​ជា​ជំងឺ​ដែល​រលាក​រ៉ាំរ៉ៃ​អាច​បង្ក​ឲ្យ​ទង​សួត​ហើម​ និង​រួម​តូច។ ការ​រើ​ឡើង​នូវ​ជំងឺ​ហឺត​អាច​បង្ក​ដោយ​កត្តា​ជា​ច្រើន។ ជំងឺនេះ​​រួម​បញ្ចូល​ដូចជា​ការ​រលាក​ផ្លូវ​ដង្ហើម ​ប្រើ​ថ្នាំ​មួយ​ចំនួន​ និង​ធាតុ​បង្ក​ផ្សេង​ទៀត​ដូចជា​សត្វ​ល្អិត​ក្នុង​ធូលី​ ឬ​ផ្សែង​ម៉ាស៊ូត​ព្រម​ទាំង​ខ្យល់​ត្រជាក់ ​ឬ​អារម្មណ៍​មិន​នឹង​នរ។ ក្រពះ​និង​ពោះវៀន រោគ​សញ្ញា​ធ្ងន់ធ្ងរ​ភាគ​ច្រើន​នៃ​អាលែកហ្ស៊ីដោយ​ការ​ស្រូប​ដង្ហើម​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រពះ ​និង​ពោះវៀន​របស់យើង​ដូចជា​រមួល​ពោះ ​ក្អួត​និង​រាក​រូស។ ស្បែក រោគ​សញ្ញា​ខ្លះ​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​ដោយ​ការ​ប៉ះ​រួម​មាន​ស្បែក​ឡើង​ក្រហម​ រមាស់​ហើម​ និង​ដាច់​រហែក។ […]

x