ដុះសាច់ច្រមុះ និងអាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ?
គ្នាយើងមួយចំនួនអាចយល់ច្រឡំ លើរោគសញ្ញាដុះសាច់ច្រមុះ និងអាលែកហ្ស៊ីច្រមុះ ព្រោះថាបញ្ហាទាំងពីរអាចមានរោគសញ្ញាប្រហាក់ប្រហែលគ្នាដែរ។ ដោយសារតែរោគសញ្ញាប្រហាក់ប្រហែលគ្នានេះហើយ ទើបធ្វើឲ្យមានការយល់ច្រឡំ។ ខាងក្រោមនេះ គឺជាការប្រៀបធៀប និងបែងចែកឲ្យដាច់រវាងជំងឺទាំងពីរនេះ។ ដុះសាច់ច្រមុះ ដុំសាច់ក្នុងប្រមុះ មានសភាពទន់ មិនឈឺចាប់ មិនបង្កជាជំងឺមហារីក ហើយវាដុះជាប់នៅនឹងជញ្ជាំងនៃប្រហោងច្រមុះ ឬប្រហោងឆ្អឹងច្រមុះស៊ីនុស។ ដុំសាច់ច្រមុះ តោងជាប់នៅជញ្ជាំងប្រហោងច្រមុះ មានសណ្ឋានដូចជាទពាំងបានជូរអ៊ីចឹងដែរ។ ដុំសាច់ច្រមុះអាចបង្កឲ្យមានការរលាករ៉ាំរ៉ៃ និងអាចមានបង្កឲ្យកើតហឺត ធ្វើឲ្យងាយឆ្លងរោគ អាលែកហ្សី ប្រតិកម្មនឹងថ្នាំ ឬមានជំងឺប្រព័ន្ធភាពស៊ាំជាក់លាក់ណាមួយផង។ ដុំសាច់ច្រមុះតូចមិនបង្កឲ្យមានជារោគសញ្ញាអ្វីនោះទេ ប៉ុន្តែបើដុំសាច់ធំ ឬច្រើនអាចបិទប្រហោងច្រមុះ ឬធ្វើឲ្យពិបាកដកដងហើម បាត់បង់ក្លិន និងអាចឆ្លងរោគញឹកញាប់។ អាលែកហ្ស៊ីច្រមុះ អាលែកហ្ស៊ីច្រមុះ គឺជាការរលាកក្នុងច្រមុះបង្កឡើងដោយសារធាតុបង្កអាលែកហ្ស៊ី ដែលគេហៅថា អាលែកហ្សែន មានដូចជាលម្អង ធូលី ឬរោមសត្វជាដើម។ អាលែកហ្ស៊ីនេះ កើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងមានប្រតិកម្ម និងចាត់ទុកសារធាតុខាងក្រៅទាំងនោះដែលចូលក្នុងខ្លួនថាជាធាតុបង្កគ្រោះថ្នាក់។ ជាលទ្ធផល កោសិកានឹងបញ្ចេញសារធាតុគីមីជាច្រើន ជាហេតុនាំ ឲ្យស្រទាប់ច្រមុះខាងក្នុងឡើងហើម និងផលិតស្លេស្មមកច្រើនដែរ។ ដោយសារដែលជំងឺទាំងពីរនេះមានរោគសញ្ញាតាមរយៈផ្លូវដង្ហើមដូចគ្នា ខាងក្រោមនេះជាជាការញែករោគសញ្ញារបស់ជំងឺនីមួយៗ៖ រោគសញ្ញាដុះសាច់ច្រមុះ រោគសញ្ញាទូទៅ និងរោគសញ្ញានៃជំងឺរលាកភ្នាសច្រមុះរ៉ាំរ៉ៃ ឬជាសាច់ដុះក្នុងច្រមុះរួមមាន៖ ច្រមុះមានហៀរសម្បោរ តឹងច្រមុះជាប្រចាំ ការថយចុះ ឬបាត់បង់ក្លិន បាត់បង់អារម្មណ៍នៃរសជាតិ ឈឺក្បាលឈឺលើមុខ ឈឺចាប់នៅត្រង់ធ្មេញផ្នែកខាងលើ ស្ពឹកមុខ និងថ្ងាស ស្រមុក ហូរឈាមច្រមុះញឹកញាប់ រោគសញ្ញានៃជំងឺរលាកច្រមុះអាឡែរហ្ស៊ី រោគសញ្ញាទូទៅនៃជំងឺអាលែកហ្ស៊ីច្រមុះរួមមាន៖ កណ្តាស់ ហៀរសម្បោរ ច្រមុះតឹង រមាស់ច្រមុះ ក្អក ឈឺបំពង់ក ឬរលាកបំពង់ក រមាស់ភ្នែក ហៀរទឹកភ្នែក រង្វង់ខ្មៅនៅក្រោមភ្នែក ឈឺក្បាលញឹកញាប់ រោគសញ្ញាប្រភេទជំងឺស្បែកដូចជាស្បែកស្ងួត រមាស់ខ្លាំងដែលអាចឡើងជាពងបែក កន្ទួលក្រហម ច្រើនអស់កម្លាំង ពេលណាត្រូវទៅជួបគ្រូពេទ្យ គ្នាយើងគួរជួបពិភាក្សាជាមួយគ្រូពេទ្យ បើសិនជារោគសញ្ញាទាក់ទងនឹងដុះសាច់ច្រមុះមិនបាត់ទៅវិញក្នុងរយៈពេលយូរជាង១០ថ្ងៃ។ រោគសញ្ញានៃការរលាកប្រហោងច្រមុះស៊ីនុស និងដុំសាច់ច្រមុះ មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងស្ថានភាពជំងឺផ្សេងទៀត ដូចជាផ្ដាសាយដែរ។ ដូចគ្នាដែរ បើរោគសញ្ញាមួយចំនួនទាក់ទងនឹងអាលែកហ្ស៊ីច្រមុះធ្វើទុក្ខ […]































