“ទឹកនោម​ផ្អែម” ប្រយ័ត្ន​ប្រយែងស្បែក​បន្តិច​ទៅ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 14/07/2020 . អាន 2 នាទី
Share now

បើ​ទោះ​យើង​ខ្លួន​ឯង​មាន​កម្លាំង​មាំមួន គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម ប៉ុន្តែ​គួរ​ដឹង​ខ្លះៗ​ពី​ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ យ៉ាង​ណា​ ក៏​អាច​យក​អាសា ប៉ា​ម៉ាក់ អ៊ំៗ​យើង ដែល​កំពុង​រស់​ជា​មួយ​ទឹក​នោម​ផ្អែម ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​មាន​សុខភាព​ល្អ រស់​នៅ​ដោយ​សប្បាយ​ចិត្ត។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​បញ្ហា​សុខ​ភាព​ស្បែក ដែល​បង្ក​ឡើង​ដោយ ​ជំងឺ​ទឹកនោមផ្អែម

១- រមាស់​ស្បែក

រមាស់​ស្បែក កើត​ឡើង​ដោយ​សារ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម និង​បង្ក​ឲ្យ​ស្បែក​ស្ងួត ងាយ​ក​រោគ​ផ្សិត ទាំង​នេះ​ ក៏​ដោយ​សារ​តែ​ជាតិ​ស្ករ​ខ្ពស់​ពេក ជា​ឧបសគ្គ​ទៅ​លើ​លំហូរ​ឈាម​រត់​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ។

២- ឆ្លង​រោគ​ដោយ​ពពួក​បាក់តេរី

ដោយសារ​តែ​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​មិន​បាន​ល្អ មេរោគ​ងាយ​នឹង​កកើត​ចំពោះ​គ្នា​​យើង ឬប៉ាម៉ាក់ អ៊ំៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ណាស់ ដូចជា នៅ​ម្ដុំ​គល់​រោម និង​ក្រចក ដែល​ជា​កន្លែង​មេរោគ​ងាយ​បង្ក​រោគ​ជាង​គេ។

ទឹកនោម​ផ្អែម ប្រយ័ត្ន​ប្រយែងស្បែក​បន្តិច​ទៅ

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ឆ្លង​រោគ​ពពួក​ផ្សិត

ពេល​ជាតិ​ស្ករ​ឡើង​ខ្ពស់​ពេក គឺ​អាច​បង្ក​ហានិភ័យ​ឆ្លង​រោគ​ដោយ​ផ្សិត ហៅថា​ កង់ឌីដា រួម​នឹង​កើត​ស្រែង ដោយ​បែង​ចែក​ប្រភេទ​ទៅ​តាម​ទី​កន្លែង​ក​រោគ ពិសេស​ស្រែង​នៅ​ជើង​ ដៃ លើ​ខ្លួន និង​នៅ​ម្ដុំ​ក្រលៀន។

ភាគ​ច្រើន​ឃើញ ស្រែង​ជើង សម្បូរ​កើត​ចំពោះ​គ្នា​យើង​ចូលចិត្ត​ដើរ​លុយ​ទឹក ដោយ​ជើង​ទទេរ បង្ក​ឲ្យ​មាន​រមាស់ ឡើង​ក្រហម​ជា​បន្ទះៗ កាន់តែ​គួរ​ឲ្យ​បារម្ភ បើ​យើង​មាន​បញ្ហា​លើ​ជើង​អំឡុងពេល អាច​នឹង​រីករាល​ដាល​រហូត​ក្លាយ​ជា​ដំបៅក្លាយ ឈាន​ដល់​កាត់ប្រអប់​​ជើង​ក៏មាន។ ហេតុ​នេះ គួរ​ការពារ​ជើង​យើង​ដោយ​ពាក់​ស្បែក​ជើង នៅ​ពេល​ដើរ​កាត់​ទឹក​កខ្វក់ ចំណែក​កម​កើត​លើ​ខ្លួន ក៏​ដូច​ជា​ស្រែង​នៅ​ម្ដុំ​ក្រលៀន វា​មាន​សញ្ញា​ប្រហាក់​ប្រហែល​គ្នា ទាស់​ត្រង់​ថា អាច​មាន​ពណ៌​រាង​ផ្កា​ឈូក ឬ​ធ្នោត​បន្តិច។ ហើយ​ចំពោះ​តំបន់​ឡើង​ពង​ទឹក​វិញ អាច​បណ្ដាល​ឲ្យ​ស្បែក​ឡើង​រឹង​ទៀត​ផង។

៤- វិធី​ព្យាបាល

បញ្ហា​ស្បែក​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម គឺ​អាច​ព្យាបាល​តាម​រយៈ​លាប​ក្រែម​នៅ​តំបន់​រមាស់ ដើម្បី​ប្រឆាំង​ការ​ករោគ​ពី​កន្លះខែ​ទៅ​មួយ​ខែ ដោយលាប ២-៣ ដង/ថ្ងៃ ហើយ​ថ្នាំ​គ្រាប់ ក៏ អាច​ប្រើ​បាន​ដូច​គ្នា។ មួយ​វិញ​ទៀត គួរ​ចាំ​ថា ត្រូវ​ឲ្យ​កន្លែង​មាន​ការ​រមាស់​នោះ​ស្ងួត​ជានិច្ច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

ម៉េច​បាន​ប៉ាម៉ាក់ត្រូវ​នាំកូន​ទៅពិនិត្យសុខភាព​ឲ្យ​បានទៀងទាត់ បើ​គេ​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១?

ផលវិបាកជំងឺទឹកនោមផ្អែម - ការ​ពិនិត្យ​រក​មើល​កត្តា​ហានិភ័យ និង​ផល​វិបាក​នានា​ ជា​ការ​ចាប់​ផ្ដើម​​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម។ ទោះ​ជា​ផល​វិបាក​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

មូលហេតុសំខាន់ៗ​ទាំង​នេះហើយ ​អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវ​ពិនិត្យ​សុខភាពឲ្យទៀងទាត់

ផលវិបាកទឹកនោមផ្អែម - ការ​ពិនិត្យ​រក​មើល​កត្តា​ហានិភ័យ និង​ផល​វិបាក​នានា​ ជា​ការ​ចាប់​ផ្ដើម​​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ប្រយ័ត្ន​ខូច​តម្រងនោម! ទាំងនេះជាវិធីថែទាំសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១

ជំងឺ​ទឹកនោមផ្អែម​ - ​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​​របស់​យើង​បាន ដោយ​ជំងឺ​នេះ​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​ចម្រោះ​ជាតិ​ទឹក និង​កាកសំណល់​​..

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ប្រយ័ត្ន​ខូច​តម្រងនោមកូន! ប៉ាម៉ាក់ត្រូវដឹង​បញ្ហានិងរបៀបថែទាំ​បើកូនមានជំងឺទឹកនោមផ្អែមប្រភេទ១

ជំងឺទឹកនោមផ្អែម - ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​កូន​របស់​យើង​បាន ដោយ​ជំងឺ​នេះ​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​ចម្រោះ​ជាតិ​ទឹក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

អត្ថបទគួរអាន

ទឹកនោមផ្អែមពពោះ

បំបៅ​ដោះកូន​ជួយ​ម៉ាក់ៗ កាត់​បន្ថយ​ហានីភ័យ​ជំងឺរ៉ាំរៃមួយ​ប្រភេទនេះ​ នៅថ្ងៃខាងមុខ​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 14/10/2020 . អាន 2 នាទី
T1D-Emotional-Parents

ប៉ាម៉ាក់​អាច​ជួយ​​កូន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ និង​ដោះស្រាយ​ភាព​តានតឹងយ៉ាងម៉េច?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល
ចេញផ្សាយថ្ងៃទី 12/10/2020 . អាន 5 នាទី
T1D-Emotional-Kids

អូនៗមានជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវដោះស្រា​យបញ្ហាផ្លូវចិត្តបែបណា?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល
ចេញផ្សាយថ្ងៃទី 12/10/2020 . អាន 5 នាទី
T1D-Emotional-Teens

អាច​ប៉ះពាល់​អារម្មណ៍ តែអ្នក​​ជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចេះដោះស្រាយបញ្ហាតាម​វិធីនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល
ចេញផ្សាយថ្ងៃទី 12/10/2020 . អាន 7 នាទី