HDL Cholesterol Test (ការធ្វើតេស្ត​កូលេស្តេ​រ៉ូល HDL)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 15/01/2020 . អាន 5 នាទី
Share now

​ចំណុច​សំខាន់​ៗ​របស់​ការ​ពិនិត្យ

១- តើអ្វីទៅជាតេស្តវាស់កូលេស្តេរ៉ូល HDL?

តេស្ត HDL គឺ​តេស្ត​សម្រាប់​វាស់​កម្រិត​កូ​លេស្តេ​រ៉ូល​ល្អ​នៅ​ក្នុង​ឈាម​។ HDL គឺ​ជា​ជាតិ​ខ្លាញ់​ដែល​សម្បូរ​ដោយ​ពពួក​លី​ប៉ូ​ប្រូតេ​អ៊ីន។ លី​ប៉ូ​ប្រូ​តេ​អ៊ីន​គឺ​ផ្សុំ​ដោយ​ប្រូតេ​អ៊ីន និង​ជាតិ​ខ្លាញ់។ HDL ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជាតិ​ខ្លាញ់​ល្អ ដោយ​សារ​តែ​វា​ជា​អ្នក​ដឹក​ពពួក​ខ្លាញ់​អាក្រក់ LDL ទ្រី​គ្លី​សេ​រីដ និង​ខ្លាញ់​អាក្រក់​មួយ​ចំនួន​ទៀត ត្រ​ឡប់​ទៅ​កាន់​ថ្លើម​ដើម្បី​បំបែក​វា​យក​មក​ប្រើ​វិញ។ ពេល​ HDL ទៅ​ដល់​ថ្លើម វា​នឹង​បំបែក​ពពួក LDL ឲ្យ​ក្លាយ​ទៅ​ជា​រស​លំពែង ហើយ​កំចាត់​វា​ចេញ​ពី​ក្នុង​ខ្លួន​។

ការ​សិក្សា​បាន​រក​ឃើញ​ថា មនុស្ស​​សម្បូរ​ជាតិ​​កូ​ឡេ​ស្តេរ៉ូល HDL ច្រើន អាច​កាត់​បន្ថយ​មិន​ឲ្យ​ពួក​គាត់​កើត​ជំងឺ​សរសៃ​ឈាម​ចិញ្ចឹម​បេះ​ដូង​បាន។

២- ហេតុអ្វីយើងចាំបាច់ត្រូវធ្វើតេស្តវាស់​កូលេស្តេរ៉ូល​HDL?

គ្រូ​ពេទ្យ​តម្រូវ​ឲ្យ​​ធ្វើ​តេស្ត​ HDL សម្រាប់​តាម​ដានពិនិត្យ​ជាតិ​ខ្លាញ់​ពេល​ពិនិត្យ​សុខ​ភាព។ ជា​ទូទៅ​គ្រូ​ពេទ្យ​មិន​ដែល​តម្រូវ​ឲ្យ​យើង​​ពិនិត្យ​តែ HDL តែ​ឯង​នោះ​ទេ គឺ​ភាគ​ច្រើន​យើង​ត្រូវ​ធ្វើ​តេស្ត​នេះ​ជា​មួយ​តេស្ត​ដទៃ​ផ្សេង​ទៀត​មាន​ដូច​ជា ពិនិត្យ​ជាតិ​ខ្លាញ់ ខ្លាញ់ LDL និង​ទ្រី​គ្លីសេ​រីដ ដែល​ជា​ផ្នែក​មួយ​របស់​លីពីត​ពេល​អ្នក​ពិនិត្យ​សុខ​ភាព។ គេ​ណែ​នាំ​ឲ្យ​មនុស្ស​ពេញ​វ័យ​ទាំង​អស់ គួរ​តែ​ធ្វើ​តេស្ត​មួយ​នេះ​ឲ្យ​បាន​យ៉ាង​តិច មួយ​ដង​ក្នុង​រយៈ​ពេល ៥​ឆ្នាំ។

តេស្ត​កូ​លេ​ស្តេ​រ៉ូល HDL គឺ​ជា​ផ្នែក​មួយ​របស់​លីពីត ត្រូវ​បាន​គ្រូពេទ្យ​ឧស្សាហ៍​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ពិនិត្យ ពេល​ពួក​គាត់មាន​ហានី​ភ័យ​កើត​ជំងឺ​បេះ​ដូង។ កត្តា​ចំបង​ៗ​រួម​មាន៖

  • ការ​ជក់​បារី
  • កត្តា​អាយុ (​មនុស្ស​ប្រុស​អាយុ​ចាប់​ពី ៤៥​ឆ្នាំ ឬ​មនុស្ស​ស្រី​អាយុ​ចាប់​ពី ៥៥​ឆ្នាំ ឬ​មាន​អាយុ​ចាស់​ជាង​នេះ)
  • មាន​ជំងឺ​លើស​សម្ពាធ​ឈាម (​សម្ពាធ​ឈាម១៤០/៩០ ឬ​ខ្ពស់​ជាង​នេះ ឬ​អ្នក​កំពុង​ប្រើ​ប្រាស់​ថ្នាំ​លើស​សម្ពាធ​ឈាម)
  • ប្រវត្តិសមាជិក​គ្រួសារ​កើត​ជំងឺ​បេះ​ដូង នៅ​អាយុ​ក្មេង (​កើត​លើ​សមាជិក​គ្រួសារ​ លើ​មនុស្ស​ប្រុស​​អាយុ​តិច​ជាង ៥៥​ឆ្នាំ ឬ​មនុស្ស​ស្រី​អាយុ​តិច​ជាង ៦៥​ឆ្នាំ)
  • មាន​ជំងឺ​បេះ​ដូង​ស្រាប់ ឬ​ទើប​មាន​បញ្ហា​គាំង​បេះ​ដូង​ថ្មី​ៗ
  • កើត​ជំងឺ​ទឹក​នោម​ផ្អែម

គេ​ក៏​តម្រូវ​ឲ្យ​មនុស្ស​វ័យ​ជំទង់ ពិនិត្យ​ជាតិ​លីពីត​ដូច​គ្នា។ បើ​សម្រាប់​ក្មេង​វិញ ពួក​គេ​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​យ៉ាង​តិច​មួយ​ដង នៅ​ពេល​ពួក​គេ​មាន​អាយុ​ចន្លោះ​ពី ៩ ទៅ ១១​ឆ្នាំ ហើយ​ត្រូវ​ពិនិត្យ​ម្តង​ទៀត​នៅ​ពេល​ពួក​គេ មាន​អាយុ​ ១៧ ទៅ ២១​ឆ្នាំ។ សម្រាប់​មនុស្ស​ពេញ​វ័យ​វិញ ពួក​គេ​គួរ​តែ​ពិនិត្យ​បន្ថែម​ជា​ពិសេស​បើ​គេ​មាន​កត្តាហានី​ភ័យ ឬ​ពេល​ធ្វើ​តេស្ត​លើក​ដំបូង​ឃើញ​កម្រិត​លើស​ពី​កម្រិត​ទទួល​យក។ កត្តា​ហានី​ភ័យ​មួយ​ចំនួន​មាន​ដូច​ជា មាន​សមាជិក​គ្រួសារ​ធ្លាប់​កើត​ជំងឺ​បេះ​ដូង ឬ​មាន​បញ្ហា​សុខ​ភាព​ដូច​ជា កើត​ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម ឬ​លើស​ទម្ងន់​ជា​ដើម។ គ្រូពេទ្យ​ក៏​អាច​ឲ្យ​ក្មេង​អាយុ​តិច​ជាង ៩​ឆ្នាំ​ពិនិត្យ​ជាតិ​លីពីត​ដូចគ្នា បើ​ឪពុក​ម្តាយ​របស់​គេ​មាន​បញ្ហា​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម។

គ្រូ​ពេទ្យ​អាច​ប្រាប់​ឲ្យ​ពិនិត្យ​កូលេស្តេ​រ៉ូល HDL ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​តាម​ដាន​ការ​ប្តូរ​របៀប​រស់​នៅ​​បាន​ជោគ​ជ័យ ដូចជាតម​អាហារ និង​ហាត់​ប្រាណ ឬ​បញ្ឈប់​ជក់​បារី ដើម្បី​ឲ្យ​ពួក​គាត់ ​កើន​កម្រិត​​កូលេ​ស្តេ​រ៉ូល HDL នៅ​ក្នុង​ឈាម។

រឿង​ដែល​ត្រូវ​ដឹង​មុន​ពេល​ធ្វើ​ការ​ពិនិត្យ

៣- តើយើង​ត្រូវដឹងអំពីអ្វីខ្លះមុនពេលធ្វើតេស្តពិនិត្យកូលេស្តេរ៉ូល HDL?

គេ​ត្រូវ​ធ្វើ​តេស្ត​កូលេស្តេរ៉ូល HDL នៅ​ពេល​មនុស្ស​មិន​ទាន់​ឈឺ។ ដោយ​សារ​តែ​កូលេស្តេរ៉ូល​តែង​តែ​ចុះ​ទាប​ នៅ​ពេលយើង​ឈឺ បន្ទាប់​ពី​គាំង​បេះ​ដូង ឬ​អំឡុង​ពេល​មាន​ស្ត្រេស (ដូច​ជា​នៅ​ពេល​វះ​កាត់ ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម)។ ដូច​នេះ​យើង​​គួរ​តែ​រង​ចាំ​យ៉ាង​តិចឲ្យ​បាន ៦​សប្តាហ៍​ក្រោយ​ពី​ជំងឺ​ទាំង​អស់​ជា​សះ​ស្បើយ ចាំ​ពិនិត្យ​កម្រិត​កូលេស្តេរ៉ូល។

សម្រាប់​មនុស្ស​ស្រី កម្រិត​កូលេស្តេរ៉ូល HDL អាច​ប្រែ​ប្រួល​អំឡុង​ពេល មាន​ផ្ទៃ​ពោះ។ ដូច​នេះ​មនុស្ស​ស្រី​គួរ​តែ​រង​ចាំ​ឲ្យ​បាន​យ៉ាង​តិច ៦​សប្តាហ៍​បន្ទាប់​ពី​សម្រាល​កូន​រួច ចាំ​ទៅ​ពិនិត្យ​ជាតិកូលេស្តេរ៉ូល HDL។

មក​ដឹង​អំពី​រឿង​ដែល​អាច​កើត​ឡើង​

៤- តើយើង​ត្រូវត្រៀមអ្វីខ្លះសម្រាប់ធ្វើតេស្តកូលេស្តេរ៉ូល HDL?

គ្រូ​ពេទ្យ​នឹង​ប្រាប់​យើង​​អំពី​រឿង ដែលយើង​​ត្រូវ​រៀប​ចំ​សម្រាប់​ធ្វើ​តេស្ត​នេះ។ ក្នុង​នោះ​យើង​​ប្រហែល​ជា​មិន​ត្រូវ​លេប​ថ្នាំ​ក្នុង​រយៈ​ពេល​ណា​មួយ ឬ​ត្រូវ​តម​អាហារ​ប្រហែល ១២​ម៉ោង​មុន​ពេល​ពិនិត្យ។

៥- តើមានអ្វីកើតឡើងអំឡុងពេលធ្វើតេស្ត?

ការ​ធ្វើ​តេស្ត HDL គឺ​រហ័ស និង​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ។ គ្រូ​ពេទ្យ​យក​ម្ជុល​មក​បូម​ឈាម​ ហើយ​យើង​​នឹង​មាន​អារម្មណ៍​ដូច​សត្វ​ខាំ ពេល​គ្រូពេទ្យ​ចាក់​ម្ជុល។ មាន​តេស្ត​មួយ​ចំនួន​ទៀត ដូច​ជា​តេស្ត​ពិនិត្យ​នៅ​តាម​ផ្ទះ គឺ​ត្រូវ​ការ​ឈាម​តែ​មួយ​តំណក់​តែ​ប៉ុណ្ណោះ ដោយ​​ចុងម្ជុល​តូច​​ចាក់​។ ពេល​គ្រូពេទ្យ​បូម​ឈាម​ដាក់​ក្នុង​បំពង់​គ្រប់​គ្រាន់​ហើយនឹង​យក​ឈាម​បញ្ជូន​ឲ្យ​មន្ទី​ពិសោធន៍​ធ្វើ​ការ​ពិនិត្យ។

៦- តើមានអ្វីកើតឡើងក្រោយពេលធ្វើតេស្តរួច?

គ្រូពេទ្យ​នឹង​ទាក់​ទង​ទៅយើង​ និង​ណាត់យើង​ដើម្បី​មក​ពិភាក្សា​អំពី​លទ្ធផល។ យើង​​គួរ​តែ​ធ្វើ​តាម​ការ​ណែនាំ​គ្រូពេទ្យ បន្ទាប់​ពី​បាន​ដឹង​អំពី​លទ្ធ​ផល​រួច។

យល់​អំពី​លទ្ធ​ផល​របស់​ការ​ពិនិត្យ

៧- តើលទ្ធផលរបស់យើង​មានន័យដូចម្តេច?

កម្រិត​កូលេស្តេរ៉ូល HDL ដែល​ល្អ​បំផុត​គឺ សម្រាប់​មនុស្ស​ប្រុស​គួរ​តែ​ច្រើន​ជាង ៤០​មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ និង​ច្រើន​ជាង ៥០​មិល្លីក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​សម្រាប់​មនុស្ស​ស្រី។

បើ​មនុស្ស​ស្រី​មាន​កម្រិត​កូលេស្តេរ៉ូល ចន្លោះ​ពី ៥០ ទៅ ៥៩​មិល្លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ ហើយ​មនុស្ស​ប្រុស​មាន​កម្រិត​ចាប់​ពី ៤០ ទៅ ៥០​មិល្លីក្រាម គឺ​ពួក​គាត់​ស្ថិត​ក្នុង​ក្រុម​អ្នក​ប្រឈម​មុខ​ជា​មួយ​ជំងឺ​បេះ​ដូង​ហើយ។ ហើយ​បើ​ពួគ​គាត់​មាន​កម្រិត​កូលេស្តេរ៉ូល​កាន់​តែ​ទាប​ជាង​នេះ​ទៀត​នោះ គឺ​ពួក​គាត់​មាន​ហានិ​ភ័យ​កាន់​តែ​ខ្ពស់។

កម្រិត​ធម្មតា​​កូលេស្តេរ៉ូល HDL អាច​ខុស​គ្នា​ទៅ​តាម​មន្ទី​ពិសោធន៍ ឬ​មន្ទី​ពេទ្យ​នីមួយ​ៗ។ ដូច​នេះ​អ្នក​អាច​សាក​សួរ​គ្រូពេទ្យ​បាន បើ​អ្នក​នៅ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​លទ្ធផលការ​ធ្វើ​តេស្ត​មួយ​នេះ​ ។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬព្យាបាលជូនទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    Karyotype Test​ (តេស្ត Karyotype)

    Karyotype តេស្ត - គឺ​ជា​ការ​ធ្វើ​តេស្ត​ដើម្បី​កំណត់ និង​វាយ​តម្លៃ​ទំហំ រូប​សណ្ឋាន និង​ចំនួន​ក្រូម៉ូសូម​នៅ​ក្នុង​កោសិកា​ខ្លួន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ចាន់ សុខឡាង
    តេស្ដសុខភាព, ជំងឺ 20/02/2020 . អាន 4 នាទី

    Uric Acid Blood Test (តេស្តអាស៊ីដអ៊ុយរិកក្នុងឈាម)

    តេស្តអាស៊ីតអ៊ុយរិក-ការ​ធ្វើ​តេស្ត​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម អាច​ឲ្យ​​​ដឹង​ពី​បរិមាណ​អាស៊ីត​អ៊ុយរិក​ជាក់លាក់ ចំនួនអាស៊ីត​ច្រើន​អាច​ធ្វើឲ្យ​ប៉ះពាល់​សុខភាព

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Duk Panharat
    តេស្ដសុខភាព, ជំងឺ 03/01/2020 . អាន 5 នាទី

    រុក្ខជាតិ និងគ្រឿងទេសអាចបញ្ចុះកូលេស្តេរ៉ូល ពិតទេ?

    កូលេស្តេរ៉ូល-ការ​សិក្សា​មួយ​ចំនួន​​បង្ហាញ​ថា​ខ្ទឹម​ស​អាច​បន្ថយ​កម្រិត​ខ្លាញ់​កូលេស្តេរ៉ូល​នៅ​ក្នុង​ឈាម​បាន​មួយ​ចំនួន ប៉ុន្តែ​ប្រសិទ្ធភាព​គឺ​មិន​បាន​យូរ​ទេ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ Sao Solynet

    ក្មេងតូចលើសជាតិកូលេស្តេរ៉ូលដូចមនុស្សធំអត់? ត្រូវការពារម៉េចខ្លះ?

    លើសជាតិកូលេស្តេរ៉ូល - មិន​មែន​ជា​បញ្ហា​សុខភាព​តែ​មនុស្ស​ធំ​ទេ ក្មេង​តូចៗ​ក៏​លើស​ដែរ ហេតុនេះ​ប៉ាម៉ាក់ទាំង​អស់ ត្រូវ​ស្វែង​យល់ នឹង​ចេះការពារ​កូន ព្រោះ​អាច...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ Sao Solynet

    អត្ថបទគួរអាន

    សម្រកខ្លាញ់

    ចង់សម្រកខ្លាញ់ក្បាលពោះ គួរធ្វើរឿង ៤ យ៉ាងនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត​ នីគែល
    ចេញផ្សាយថ្ងៃទី 15/07/2020 . អាន 2 នាទី

    មូលហេតុពិត ពេទ្យឲ្យយើង ឬចាស់ៗឧស្សាហ៍ញ៉ាំខ្លាញ់ត្រី​ (វីដេអូ)

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy
    ចេញផ្សាយថ្ងៃទី 17/06/2020 . អាន 1 នាទី
    យុវវ័យ

    មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 29/05/2020 . អាន 2 នាទី
    ការលើសជាតិខ្លាញ់​

    Hyperlipidemia (ការលើសជាតិខ្លាញ់)

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល
    ចេញផ្សាយថ្ងៃទី 08/03/2020 . អាន 7 នាទី