តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ប៉ុន្មានវិធីនេះ អាចជួយបំបាត់អាការៈងីងើក្រោយគេងថ្ងៃយូរ​ម៉ោង

    ប៉ុន្មានវិធីនេះ អាចជួយបំបាត់អាការៈងីងើក្រោយគេងថ្ងៃយូរ​ម៉ោង

    ការ​គេង​ថ្ងៃ​គឺ​វិធី​ដ៏​ល្អ​សម្រាប់​ទទួល​បាន​ថាមពល​អំឡុងពេល​ថ្ងៃ។ ប៉ុន្តែ​បើ​យើង​គេង​ថ្ងៃ​យូរ​ពេក យើង​នឹង​ភ្ញាក់​ឡើង​ហើយ​មាន​អារម្មណ៍​ងីងើមិនខាន។ នៅ​ពេល​ភ្ញាក់​មក​មាន​អារម្មណ៍​បែបនេះ គ្នា​យើង​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​ដើម្បី​បំបាត់​អាការៈ​ងីងើនេះបាន។

    . លុបលាង​មុខ​

    យើង​អាច​ប្រើ​កន្សែង​សើម​ដើម្បី​ជូត​មុខ ឬ​លុប​មុខ​នឹង​ទឹកដើម្បី​ឲ្យស្វាង។ យើង​អាច​ប្រើ​ទឹក​ក្ដៅឧណ្ហៗ ឬ​ទឹក​ត្រជាក់ ប៉ុន្តែ​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​ស្រស់​ថ្លា​ជាង។ ម៉្យាងទៀត មានការ​​រកឃើញ​ថា​ទឹក​ត្រជាក់​អាច​បន្ថយអត្រា​ចង្វាក់​បេះដូង និង​ជួយ​ដាស់ស្មារតី​បាន​លឿន​ជាង។ ប្រសិន​ជា​គ្នាយើង​មាន​ពេល​គ្រប់គ្រាន់ អាច​ងូត​ទឹកក៏​បាន។

    . ផឹក​ទឹក

    នៅ​ពេល​ដែល​យើង​គេង​ថ្ងៃ​យូរ​ យើង​អាច​នឹង​ឈាន​ចូល​ដំណាក់កាល​គេង​លក់​ស្ងប់ ហើយ​មេតាបូលីស​ក្នុង​រាងកាយ​ក៏​ធ្វើ​ការ​យឺត​ជាង​មុន​ដែរ។ ការ​ផឹក​ទឹក​អាច​ជួយ​ឲ្យ​សញ្ញា​ដល់​រាងកាយ​ថា​ដល់​ពេល​ត្រូវ​ភ្ញាក់​ហើយ។ យក​ល្អ​គួរ​ផឹក​ទឹក​យឺតៗ។

    . ផឹក​ជាតិ​កាហ្វេអ៊ីន

    ប្រសិន​ជា​ក្រោយ​ពី​ងើប​ពី​គេង​ថ្ងៃ​ យើង​មាន​អារម្មណ៍​ងីងើ​ខ្លាំង យក​ល្អ​គួរ​សាកល្បង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ដូចជា​កាហ្វេ និងតែ ជាដើម​ ដើម្បី​ដាស់​ស្មារតី និង​បំបាត់​ការងងុយ។ ​ជាតិកាហ្វេអ៊ីន​ក្នុង​កម្រិត​សមរម្យ​អាច​ជួយ​ឲ្យ​ស្វាង​បាន​ច្រើន​ម៉ោង។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជាតិ​កាហ្វេអ៊ីន​គឺ​មាន​ឥទ្ធិពល​ក្នុង​ការ​បញ្ចុះនោម​ ដូចនេះកុំភ្លេចផឹក​ទឹក​ផង។

    . ញ៉ាំ​អាហារ​សម្រន់

    ដើម្បី​ជំរុញ​ឲ្យ​មេតាបូលីស​ដំណើរការ​វិញ និង​សម្រួល​ដល់​ក្រពះ យើង​អាច​ញ៉ាំ​អាហារ​សម្រន់​បាន។ ប៉ុន្តែ​គួរ​ជ្រើសរើស​អាហារសម្រន់​ដែលល្អ ​ងាយ​រំលាយ និង​ផ្តល់​ថាមពល​ច្រើន​ដូចជា​ពពួក​ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ជាដើម។ ការ​ញ៉ាំ​អាហារ​សម្រន់​ក៏​ជួយ​​ពេល​ដែល​យើង​មាន​អារម្មណ៍​ចង្អោរ​ក្រោយ​ក្រោក​ពី​គេង​ថ្ងៃដែរ។

    . ដាស់​ស្មារតី

    ដើម្បី​ជួយ​ដាស់​ស្មារតី យើង​អាច​អាន​សៀវភៅ អានព័ត៌មាន ​ឬលេង​ល្បែងល្បង​ប្រាជ្ញា​ផ្សេងៗ។ នេះ​អាច​ធ្វើ​ឲ្យ​ខួរក្បាល​មាន​ដំណើរការ ព្រោះ​នៅ​ពេល​ខួរក្បាល​សកម្ម យើង​នឹង​ពិបាក​ក្នុង​ការ​ត្រលប់​ទៅ​គេង​បន្ត។

    . បើក​បង្អួច​

    ការ​បើក​បង្អួច​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​​អាច​ធ្វើ​ឲ្យ​យើង​ស្វាង​ជាងមុន និង​បន្ថយ​អាការៈ​ងីងើ​បាន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.wikihow.com/Recover-from-a-Nap

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 22/05/2020
    ត្រួតពិនិត្យដោយ ទូច សុខា
    Next article: