home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជំងឺតេតាណូស មានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព

ជំងឺតេតាណូស មានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព

តេតាណូស គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី (Clostridium tetani) ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ជា​ហេតុ​នាំឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ និង​មាន​ការ​ឈឺចាប់​ខ្លាំង ជាពិសេស សាច់​ដុំ​ថ្គាម និង​ក។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ជំងឺ​តេតាណូស​អាច​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម រហូត​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​យើង។

ជំងឺ​តេតាណូស​បង្ក​ឡើង​ដោយសារ​ការ​មុត​របស់​មុត​ស្រួច ច្រែះចាប់ ដូចជា​កាំបិត ពូថៅ កន្ត្រៃដែលមានផ្ទុកមេរោគនោះនៅជាមួយ ហើយ​មួយ​វិញ​ទៀត​មកពី​ការ​កាត់​ទងផ្ចិត​របស់​ទារកជាមួយរបស់មិន​ស្អាត​ជាដើម។ នៅ​ពេល​ដែល​ជាតិពុល​របស់​មេរោគ​តេតាណុស​ទៅ​តោង​នឹង​សរសៃប្រសាទ វា​មិន​អាច​ផ្ដាច់​ចេញ​វិញ​បាន​នោះ​ទេ។ ដូចនេះ​ហើយ​ប្រសិនបើ​កើត​ជំងឺ​នេះ គឺអាចមានជាប់រហូតក្នុង​ជីវិតរបស់យើងប្រសិនជាមិនមានការតភ្ជាប់ប្រព័ន្ធប្រសាទថ្មី ហើយ​ទោះ​ទៅ​ចាក់​វ៉ាក់សាំង​តេតាណូស​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ។

ព្រោះតែ​បែប​នេះ​ហើយ​ទើប​ពេទ្យ​តម្រូវ​ឲ្យ​យើង​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ ជាពិសេស​ទារក និង​ស្ត្រី​ពពោះ ដើម្បី​ចៀសវាង​ការ​មុត​ដោយ​ប្រការ​ណា​មួយ។ ចំណែក​ផលវិបាក​នៃ​ជំងឺ​តេតាណូស​នេះ មាន​ដូចជា៖

បាក់ឆ្អឹង៖ ការ​កន្ទ្រាក់​សាច់ដុំ​ធ្ងន់ធ្ងរ​ពេក អាច​បណ្ដាល​ឲ្យ​ឆ្អឹង​កង​ខ្នង និង​ឆ្អឹង​ដទៃ​ទៀត​។
ពិការ៖ ការ​ព្យាបាល​ជំងឺ​តេតាណូស គឺ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ ដើម្បី​គ្រប់គ្រង​សាច់ដុំ​មិន​ឲ្យ​កន្ត្រាក់។

វ៉ាក់សាំង

ចំពោះ​ទារក​វិញ ជំងឺ​តេតាណូស​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល ដែល​នាំ​ឲ្យ​មាន​បញ្ហា​សតិ​មិន​គ្រប់គ្រាន់ ឬ​ពិការ​ខួរក្បាល។

ជំងឺ​តេតាណូស​ធ្ងន់ធ្ងរ អាច​ជំរុញ​សាច់ដុំ​ឲ្យ​កន្ត្រាក់​ជាប់ ដែលប៉ះពាល់​ដល់​ការ​ដក​ការ​ដង្ហើម ដែល​ពេល​ណា​មួយ អ្នក​មិន​អាច​ដកដង្ហើម​បាន​ទាំង​ស្រុង​តែ​ម្ដង។ បញ្ហា​ផ្លូវ​ដង្ហើម គឺ​ជា​មូលហេតុ​ទូទៅ​បំផុត​នៃការ​ស្លាប់ កង្វះ​អុកស៊ីសែនក៏​អាច​នាំ​ឲ្យ​គាំង​បេះដូង និង​ស្លាប់​បាន។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 12/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត