៧- ដាក់របស់ទាំងនេះតាមខ្លួន
យកឧបករណ៍ព្យាបាលបឋមទៅជាមួយផង ដូចជា បង់បិទដំបៅ បង់រុំ និងកន្ត្រៃកាត់ក្រចក សម្រាប់គ្នាយើងមានបញ្ហាជើងដោយមិនដឹងខ្លួន ដូចជា មុត ឬឡើងខ្ទុះ។
៨- ដឹងពីស្ថានភាពជើងច្បាស់
បើមានរបួសជើង ឬមានបញ្ហាមិនស្រួល មុនពេលធ្វើដំណើរ ត្រូវពិភាក្សាជាមួយពេទ្យមុនថ្ងៃធ្វើដំណើរ។ ព្យាបាលឲ្យជា កុំឲ្យប៉ះពាល់ដល់ដំណើរកម្សាន្ត ពិសេសសម្រាប់អ្នកទឹកនោមផ្អែម។
៩- ថែទាំសុខភាពជើងប្រចាំថ្ងៃ
– លាងជើងជាមួយទឹកក្តៅឧណ្ហៗ
– តម្រឹមក្រចកឲ្យស្មើ ខាត់ឲ្យរលោងស្អាត
– ពាក់ស្រោមជើងមានអនាម័យស្អាត
– ជូតជើង និងចន្លោះម្រាមជើងឲ្យស្ងួត
– ផ្សើមកែងជើង និងបាតជើង ប៉ុន្តែកុំឲ្យសើម ឬស្អិត ពេលពាក់ស្រោមជើង និងស្បែកជើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕