ម៉ាក់ៗពពោះគួរធ្វើបែបណា ដើម្បីបង្ការកុំឲ្យកូនកើតមកមិនគ្រប់គីឡូ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 29/05/2020 . អាន 2 នាទី
Share now

ក្នុង​ពេល​ពពោះ  ស្រ្តី​គ្រប់​រូប​ត្រូវ​ថែ​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​ដោយ​គ្មាន​បញ្ហា​ប៉ះ​ពាល់​ ហើយ​កើត​មក​គ្រប់​គីឡូ​ត្រឹម​ត្រូវ។ ប៉ុន្តែ​មាន​ទារក​ខ្លះ​កើត​មក​មិន​គ្រប់​គីឡូ​តាម​ស្តង់​ដារ អ៊ីចឹង​ម៉ាក់ៗ​គួរ​ធ្វើ​បែប​ណា ដើម្បី​ការពារ​មិន​ឲ្យ​បញ្ហា​នេះ​កើត​ឡើង?

ទាក់​ទង​នឹង​បញ្ហា​នេះ មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ទារក​គ្រប់​ខែ ឬ​មិន​គ្រប់​ខែ​ក៏​ដោយ ឲ្យ​តែ​កើត​មក​មិន​គ្រប់​គីឡូ​ គឺ​អាច​ប្រឈម​នឹងបញ្ហា​សុខភាព​ជា​ច្រើន​ដូចជា ចុះ​ជាតិ​ស្ករ ចុះ​កម្តៅក្នុង​ខ្លួន​ខ្លាំង និង​ងាយ​កើត​លឿង​។ល។

ដូច​នេះ​ហើយ មន្ទីរពេទ្យ កាល់​ម៉ែត បាន​ណែនាំ​ពី​វិធី​ម៉ាក់ៗ​ដែល​កំពុង​ពពោះ​ទាំង​អស់ គួរ​ធ្វើ​ដើម្បី​ការ​ពារ​មិន​ឲ្យ​កូន​កើត​មក​មិន​គ្រប់​ទម្ងន់​ដែល​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​នោះ​ដូច​ជា៖

-​ ញ៉ាំអាហារ​បំប៉ន​ឲ្យបាន​គ្រប់​គ្រាន់
-​ តាម​ដាន​សុខភាព​ផ្ទៃពោះ​ឲ្យបាន​ទៀង​ទាត់
– ​ជ្រើស​រើស​មន្ទីរពេទ្យ​សម្រាល​កូន​ដែល​មាន​គ្រូពេទ្យ​ឯក​ទេស​កុមារ-ទារក​ច្បាស់​លាស់
– គោរព​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ផ្នែក​ទារក ក្នុង​ការ​បំបៅ​ទឹក​ដោះ និង​ថែទាំ​ទារក។

ចំណែក​មូលហេតុ​បណ្តាល​ឲ្យ​កូន​កើត​មក​មិន​គ្រប់​គីឡូ ផ្អែក​ទៅ​លើ​៣​កត្តា​ធំៗគឺ៖

កត្តា​ម្តាយ៖ ជំងឺ​ក្រឡា​ភ្លើង ការ​ឡើង​សម្ពាធឈាម​រ៉ាំរ៉ៃ

កត្តាទារក៖ ការ​បង្ក​រោគ​តាំង​ពី​នៅ​ក្នុង​ពោះ ម្តាយ​កើត​ស្អូច​ពេល​ពពោះ ឬ​ជំងឺ​តំណពូជ​ពី​កំណើត

កត្តា​គភ៌៖ ការ​ពពោះ​កូន​ភ្លោះ២ ឬ​ច្រើន។ ​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

កំហុសឆ្គងឧស្សាហ៍កើត ពេលម៉ាក់ពពោះទៅពិនិត្យសុខភាពម្ដងៗ

ពិនិត្យផ្ទៃពោះ - បើ​និយាយ​ពី​រឿង​ពិនិត្យ​សុខភាព វា​ជា​រឿង​ចាំ​បាច់​មួយ​ដែល​ម៉ាក់ៗ​ពពោះ តែមាន​ម៉ាក់​ៗ​ខ្លះ ទៅ​ពិនិត្យ​សុខភាព​ដែរ ​បែរ​ជា​ធ្វើ​ឲ្យ​មាន​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
មានផ្ទៃពោះ, ពពោះ 23/09/2020 . អាន 2 នាទី

ក្រៅពីញ៉ាំ គេងឆ្អែត ម៉ាក់ៗពពោះមានទម្លាប់ ៤ យ៉ាងនេះធានាបានសុខភាពល្អ ទំនាក់ទំនងប្តីប្រពន្ធស្អិតរមួត

សុខភាពម្ដាយ - លើស​ពី​ការ​ញ៉ាំ​ឆ្អែត គេង​គ្រប់​គ្រាន់ និង​ការ​ពិនិត្យ​សុខភាព​ទៀង​ទាត់ ម៉ាក់ៗ​ក៏​ត្រូវ​ធ្វើ​អ្វី​ដទៃ​ទៀត ដើម្បីឲ្យការពពោះប្រកបដោយ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
សុខភាពម្ដាយ, ពពោះ 22/09/2020 . អាន 2 នាទី

កូនកាន់តែធំ ម៉េចបានម៉ាក់ៗចេះតែរមាស់ពោះ? បើអេះមានបញ្ហាអត់?

រមាស់ពោះ - កូន​ក្នុង​ពោះ​កាន់​តែ​ធំ ម៉ាក់ៗ​កាន់​តែ​ពិបាក ទាំង​ការ​ដេក ដើរ ក្នុង​នោះ​ក៏​មាន​អាការៈ​រមាស់​ពោះ​កាន់​តែ​ខ្លាំង​ដែរ។ ហេតុ​អី​កូន​កាន់​តែ​ធំ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
មានផ្ទៃពោះ, ពពោះ 22/09/2020 . អាន 1 នាទី

ម៉ាក់ៗពេលពពោះកុំប្រហែសឲ្យសោះ បើកើតជំងឺទាំងនេះគ្រោះថ្នាក់ទាំងខ្លួន និងកូន

ពពោះ - វេលា​ពពោះ​ពិតជា​សំខាន់​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែង​តម្រូវ​ឲ្យ​អ្នក​ចង់​បាន​កូន​ត្រូវ​ត្រៀម​ខ្លួន​ជាមុន។ មាន​ន័យ​ថា មុន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
មានផ្ទៃពោះ, ពពោះ 22/09/2020 . អាន 3 នាទី

អត្ថបទគួរអាន

អាស៊ីដហ្វូលិក

កុំចាំមានកូនទើបលេបថ្នាំអាស៊ីដហ្វូលិក មុនយកកូន ៣ ខែលេបឲ្យហើយទៅ ដើម្បីប្រយោជន៍ទាំងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 25/09/2020 . អាន 2 នាទី
ឆ្អឹង

ពពោះកុំរំលងអាហារទាំងនេះ ញ៉ាំច្រើនជួយឲ្យឆ្អឹង-ធ្មេញកូនរឹងមាំ កាត់បន្ថយជំងឺបម្រុងក្រឡាភ្លើង

ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 25/09/2020 . អាន 1 នាទី
ពពោះ-ទឹកភ្លោះ

បញ្ហាទឹកភ្លោះទាំង ៥ នេះ អាចមានគ្រោះថ្នាក់ដល់ម្ដាយ និងកូន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 23/09/2020 . អាន 2 នាទី
ពពោះ

ម៉ាក់ៗគួរចាប់អារម្មណ៍ ពពោះលើសខែ មិនមែនជារឿងល្អសម្រាប់ទារកទេ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 23/09/2020 . អាន 2 នាទី