តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

អូមេហ្គា​៣​ ល្អ​សម្រាប់​ស្ត្រី​ពពោះ​ ចុះ​បើ​ញ៉ាំ​ជ្រុល​អាច​ប៉ះពាល់​អត់​?

    អូមេហ្គា​៣​ ល្អ​សម្រាប់​ស្ត្រី​ពពោះ​ ចុះ​បើ​ញ៉ាំ​ជ្រុល​អាច​ប៉ះពាល់​អត់​?

    អំឡុង​ពេល​​ពពោះ ម៉ាក់​ៗ​តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​អាហារ​ ក៏​ដូចជា​ប្រភេទ​វីតាមីន​ល្អ​ៗ​ ដើម្បី​ធានា​​ទារក​ក្នុង​ផ្ទៃ​​មាន​​សុខភាព​ល្អ​ជាក់​ជា​មិន​ខាន​។​ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​ទ្រទ្រង់​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​។ ប៉ុន្តែ​ ប្រសិនបើ​យើង​ស្រូប​យក​អូមេហ្គា​៣​ច្រើន​ជ្រុល​ តើ​​វា​​អាច​​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​ដែរ​ឬ​យ៉ាង​ណា​?

    អត្ថប្រយោជន៍​អូមេហ្គា​៣

    ​​​​​​​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​​ មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​ និង​ការ​អភិវឌ្ឍរបស់​មនុស្ស​យើង​។​ ប៉ុន្តែ​ដោយ​សារ​តែ​រាងកាយ​របស់​យើង​មិន​អាច​ផលិត​​​​​​​អាស៊ីដ​ខ្លាញ់​​ប្រភេទ​នេះ​បាន​ យើង​ចាំបាច់​ត្រូវ​ស្រូប​យក​ពី​​ចំណី​អាហារ​ ឬ​អាហារ​បំប៉ន​។​ ជា​ទូ​ទៅ​ ពពួក​អូមេហ្គា​៣​មាន​នៅ​ក្នុង​​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាល់ម៉ុន​ ត្រី​ធូណា ឬ​​​ផ្លែ​ប័រ​ជាដើម​ ដែល​អាច​ជួយ​​ទ្រទ្រង់​ប្រព័ន្ធ​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ ព្រម​ទាំង​ភ្នែក​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​បេះដូង​ ព្រម​ទាំង​ជួយ​កាត់​បន្ថយ​ការ​រលាក​ថែម​ទៀត​ផង​។

    ហេតុ​អ្វី​បាន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ញ៉ាំ​អូមេហ្គា​៣?

    ​​​​​​​​​​ពិត​ណាស់​ ​អូមេហ្គា​៣​មាន​សារសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍប្រព័ន្ធ​ប្រសាទ​របស់​ទារក​ និង​អាច​កាត់បន្ថយ​លទ្ធភាព​នៃ​អាលែកហ្ស៊ី​។​ ​នៅ​អំឡុង​​ត្រី​មាស​ចុង​ក្រោយ​នៃ​ការ​មាន​គភ៌ អូមេហ្គា​៣​កាន់​តែ​មាន​អត្ថប្រយោជន៍​ខ្លាំង​ឡើង​ ពីព្រោះ​វា​ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​ទារក​ និង​ឆ្អឹង​ខ្នង​។ ជាមួយ​គ្នា​នេះ​ដែរ​ អូមេហ្គា​៣​មិន​ត្រឹម​តែ​​​រួម​ចំណែក​ជួយ​ដល់​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ផ្ដល់​ផល​ល្អ​ចំពោះ​​ម៉ាក់​ៗ​ដូច​គ្នា។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ​​អាហារ​បំប៉ន​អូមេហ្គា​៣​​​អាច​ជួយ​ឲ្យ​ស្ត្រី​ពពោះ​ជៀស​ផុត​ពី​ជំងឺ​បាក់​ទឹក​ចិត្ត ការពារ​ជំងឺ​បាក់ទឹក​ចិត្ត​​ក្រោយ​សម្រាល​កូន​ ក៏​ដូចជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​

    ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​អូមេហ្គា​៣​​​​​​​​

    ទោះ​បី​ជា​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​ប្រយោជន៍​ខ្លាំង​​​ចំពោះ​ស្ត្រី​ពពោះ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​ស្ត្រី​ពពោះ​ក្នុង​ការ​ទទួល​បាន​អូមេហ្គា​៣​គ្រប់គ្រាន់​ពី​ក្នុង​ចំណី​អាហារ​ឡើយ​ហើយ​​ម៉ាក់​ៗ​ក៏​មិន​អាច​​ញ៉ាំ​ត្រី​ដែល​មាន​ខ្លាញ់​អូមេហ្គា​៣​ច្រើន​ ​​ក្នុង​អំឡុង​ពេល​មាន​គភ៌​ដែរ​ ពីព្រោះ​តែ​​កម្រិត​ជាតិ​បារត​ខ្ពស់​នៅ​ក្នុង​ត្រី​ទាំង​នោះ​។​ ដូច្នេះ​ហើយ​ ទើប​ស្ត្រី​មាន​គភ៌​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​អាហារ​បំប៉ន​អូមេហ្គា​៣​ដែល​មាន​គុណភាព​ខ្ពស់​។

    អូមេហ្គា៣ (១)

    ស្ត្រី​មាន​គភ៌​អាច​​ទទួល​យក​​អូមេហ្គា​៣​​ច្រើន​ជ្រុល​បាន​ដែរ​ឬ​ទេ?

    ចំពោះ​ស្ត្រី​ពពោះ ​គឺ​មិន​អាច​ញ៉ាំ​ត្រី​ដែល​មាន​ខ្លាញ់​លើស​ពី​៣៤០​ក្រាម​​ក្នុង​មួយ​សប្ដាហ៍​បាន​ឡើយ នេះ​បើ​​​យោង​តាមសមាគមសុខភាពបេះដូង​អាមេរិក (​American Heart Association)។​ រី​ឯ​ម៉ាក់​ៗ​ដែល​ញ៉ាំ​អាហារ​បំប៉ន​​អូមេហ្គា​៣ ក៏​មិន​គួរ​ប្រើប្រាស់​លើស​ពី​ការ​ណែនាំ​របស់​គ្រូពេទ្យ​ដែរ​។​ ​ប្រសិនបើ​កើត​មាន​អាការៈ​ឈឺ​ទ្រូង​ ឬ​ក្ដៅ​ខ្លួន និង​គ្រុន​រងារជាដើម​​ បន្ទាប់​ពី​ប្រើប្រាស់​អាហារ​បំប៉ន​ប្រភេទ​នេះ​ ម៉ាក់​ៗ​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។​ ​​

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.livestrong.com/article/435061-can-pregnant-women-overdose-on-omega-3/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 11/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត